នារី​ភ្នាក់ងារ​ទូរទស្សន៍​អន​ទ្បា​ញ​MSJ​ម្នាក់​ស្លាប់​និង​ម្នាក់​ ​ទៀត​របួសធ្ងន់​ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ម៉ូតូ​

0

ព្រះវិហារ​​នារី​អ្នកសារព័ត៌មាន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ​និង​សហការី​ម្នាក់ទៀត​រងរបួស​ធ្ងន់​ខ​ណះ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​វ៉េវ​អាល់​ហ្វា​១​គ្រឿងក្នុង​ល្បឿន​លឿន​ស្រាប់​តែមាន​រថយន្ត​កាម​រី​កែច្នៃ​ត​ទ្រុង​១​គ្រឿង​ទៀត​បើកបរ​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​រ៉េ​ចង្កូត​ទៅបុក​ពេញទំហឹង​តែម្តង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​០៦​ធ្នូ​២០១៥​។​
​ទីកន្លែង​កើតហេតុ​ការណ៍​ស្ថិត​នៅក្បែរ​ស្ពានថ្ម​អូរ​ប្រាំ​ព្យាម​ស្រុក​គូលែន​ជាប់​ព្រំប្រទល់​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​រីឯ​តៃកុង​រថយន្ត​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ប្រចាំ​ព្រំប្រទល់​និង​នគរបាល​ស្រុក​គូលែន​ឃាត់ខ្លួន​បាន​ភ្លាមៗ​។​
​សាក្សី​បានអោយដឹងថា​ភាគី​ជនរងគ្រោះ​ធ្វើដំណើរ​ពី​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​ខេត្តសៀមរាប​ចំណែក​ភាគី​ម្ខាង​ទៀត​ធ្វើដំណើរ​ពី​ខេត្តសៀមរាប​ត្រ​ទ្ប​ប់​ទៅកាន់​ខេត្តព្រះវិហារ​វិញ​ប៉ុន្តែ​ចៃដន្យ​អាក្រក់​ក៍​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​តែម្តង​។​នារី​រងគ្រោះ​ត្រូវ​រថយន្ត​បង្ក​បើក​កិន​បែកក្បាល​ធ្លាយ​ខួរ​នៅលើ​ដងផ្លូវ​ជាតិ​លេ​៦៤​គួរអោយ​អ​ណោ​ច​អ​ធ័​ម​។​
​សាក្សី​បន្តថា​ជនរងគ្រោះ​ទាំង​២​នាក់​នេះ​ជា​ភ្នាក់ងារ​ទូរទស្សន៍​អន​ទ្បា​ញ​អ៊េ​ម​អេស​ជេ​(MSJTVONLINE)​នៅ​ខេត្តកំពង់ធំ​។​ម៉ូតូ​ជនរងគ្រោះ​ម៉ាកវ៉េវ​អាល់​ហ្វា​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​កំពង់ធំ​១F៤០០១​។​
​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​សព​នារី​រងគ្រោះ​ឈ្មោះ​ផៃ​ភារ​ម្យ​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​សាលា​សន្ទុក​ឃុំ​កកោះ​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​និង​ឈ្មោះ​ប្រា​ក់ថា​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ​រស់នៅ​ភូមិស្រ​ទ្បៅ​ទង​ឃុំ​ប​ល្ល័​ង្គ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​។​សមត្ថកិច្ច​បន្តថា​តៃកុង​រថយន្ត​ល្មើស​ឈ្មោះ​ទី​រ៉ាវុធ​ភេទ​ប្រុស​ជា​ទាហាន​កងពលតូច​អន្តរាគមន៍​លេខ​៩​នៅ​អូរ​ជុ​ញស្រុក​ជាំ​ក្សាន្ត​ដែល​រថយន្ត​របស់គាត់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២E៩៣៤៤​ពណ៌​ផ្ទៃមេឃ​។​
​សមត្ថកិច្ច​បញ្ជាក់ថា​តៃកុង​រថយន្ត​ត្រូវបាន​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​កាន់​តុលាការខេត្ត​រីឯ​រថយន្ដ​បង្កហេតុ​និង​ម៉ូតូ​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចរាចរ​ធ្វើការ​រក្សាទុក​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕
​មង្គល​P1 K1