ឆេះ​ផ្ទះ​អ្នកលក់​ចាប់ហួយ​តែ​សំណាងល្អ​មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង

0

​ខេត្តសៀមរាប​៖ ទុ​រ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​អ្នកលក់​ចាប់ហួយ​អស់​មួយ​បន្ទប់ ខណៈដែល​ម្ចាស់ ផ្ទះ​កំពុង​ធ្វើ​ម្ហូប ដាំបាយ​នៅ​ខាងក្រោយ​ផ្ទះ ឃើញ​ទាន់​ក៏​ស្រែកហៅ​ប្តី​និង​បាន​ប្រជាពលរដ្ឋ​អ្នកជិតខាង​សហការ​ឱ្យមក​ជួយ​ពន្លត់ ទើប​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​សមត្ថកិច្ច​ក្នុង​ក្រុង​សៀមរាប20151207_114534​សំណាងល្អ​មិនបាន​រាលដាល​ដល់ផ្ទះ​ជិតខាង​។
​ ​ហេតុ​ការបង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ភ្លើង​ឆេះ​ផ្ទះ នោះ​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០៧​ខែវិច្ឆិកា ឆ្នាំ​២០១៥​ស្ថិតនៅ​ខាងក្រោយ​ផ្សារលើ​ធំថ្មី ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មូលហេតុ​។​
​ ​តាម​ប្រភពពី​ម្ចាស់ផ្ទះ​ឈ្មោះ សិ​ត្យ ហឿន ភេទ​ប្រុស​អាយុ ៥៣​ឆ្នាំ​មុខរបរ​លក់ដូរ​និង​ប្រពន្ធ​ឈ្មោះ ហួន ហាត អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​រៀបរាប់ ក្នុងផ្ទះ​ថា មុន​កើតហេតុ ប្រពន្ធ​របស់គាត់​បាន​ទៅធ្វើ​ម្ហូប​នៅ​ខាងក្រោយ​ផ្ទះ បាន​មួយសន្ទុះ គាត់​ក៏​ស្រែក​ឆោឡោ​ហៅ​ខ្ញុំ​ឱ្យទៅ​មើល ឃើញ​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់​។​ប្រភពពី​ម្ចាស់ផ្ទះ​បាន​បន្តថា ក្រោយពី​នាំគ្នា​ដើរទៅ​មើល​បន្ទប់ ក៏​ឃើញ​ភ្លើង​ឆេះ​ហុយ​ទ្រលោម ចេញពី​ក្នុង​បន្ទប់​នោះ​តែម្តង ទើប ពួកគាត់​នាំគ្នា​ស្រែកហៅ​បងប្អូន​អ្នកជិតខាង​ឱ្យមក​ជួយ​ពន្លត់ ទើប​ទប់​សភាព​ការ​បាន​ទាន់ពេលវេលា ។​មូលហេតុ​ដែល​ឆេះ​បន្ទប់​របស់ខ្ញុំ​នេះ ដោយសារ​ទុស្សេ​ខ្សែភ្លើង​ចេញ​ម៉ាស៊ីនត្រជាក់​។​ប្រភព​បាន​បន្តថា ការឆេះ​នេះ​ធ្វើឱ្យ​ខូចខាត​អស់ទ្រព្យ​សម្បត្តិ​របស់ខ្ញុំ​មានៈ ម៉ាស៊ីនត្រជាក់​១ និង​ពួក​អស់​១ ក្រៅពីនោះ​គ្មាន​ខូចខាត​អ្វី​ទេ​។​
​ប្រភពពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ ក្រោយពេល​កើតហេតុ​មាន​ពលរដ្ឋ​បាន​រាយ​ការ ប្រាប់ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ខាងក្រោយ​ផ្សារលើ ហៅ​ផ្លូវ​តា​អុច ពេលនោះ កម្លាំង​ក៏បាន​ចុះមក​ដល់ ក៏​នាំគ្នា​ចូលទៅ​ពិនិត្យ​កន្លែង​ឆេះ ប៉ុន្តែ​ត្រូវបាន​រលត់​បាត់អស់​ទៅហើយ ទើប​នាំគ្នា​សួរ​ពួកគាត់​ពី​មូលហេតុ​នៃ​ការឆេះ​នេះ គាត់​បាន​ឆ្លើយ​ប្រាប់ថា បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ចេញពី​កន្លែង​ម៉ាស៊ីនត្រជាក់ ព្រោះ​ក្នុង​បន្ទប់​នោះ​គ្មាន​មនុស្ស​នៅទេ ពួគគាត់​កំពុង​លក់ដូរ​នៅខាងមុខ​៕20151207_114449 20151207_114247​ដោយ​ខេង ឧ​ត្ត​ម​