សៀមរាបៈ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រភេទសាច់ដៃ និងសាច់បរ មានរបាំងវែងៗកាត់ខ្វែងកាត់ព្រែក និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត កាន់តែមានលក្ខណៈអនាធិបតេយ្យ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ក្រោមការគ្រប់គ្រងរបស់លោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ហាក់បីដូចជាគ្មានការបង្ក្រាប បែរជាបទល្មើសមានការកើនឡើង។
ដោយយោងតាមចរាចរណ៍លេខ០១ របស់រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសកន្លងមក ឲ្យក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទលុបបំបាត់ ការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់ និងហាមមិនឲ្យដាក់របាំងព្រួល កាត់បឹងព្រែក ស្ទឹង និងដៃទន្លេ រួមទាំងរបាំងសាច់ ឆក់ និងឆ្នុក រុញស៊ីប តែពេលនេះ បទល្មើសដែលត្រូវបានហាមឃាត់ បន្ទាប់ពីអន់ថយមួយរយះ ពេលនេះឧបករណ៍ហាមឃាត់ទាំងនេះ បានវិលមកវិញ ហើយកំពុងតែពង្រាយពាស់ពេញផ្ទៃទឹក ស្ថិតនៅក្នុងបឹងទន្លេសាប ។
ការដាក់របាំងព្រួល សាច់របាំងទាំងនេះគឺបានបង្ករផលប៉ះពាល់ដល់មឆ្ឆាជាតិយ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍ចូលទៅកាន់អន្លង់ជ្រៅៗ ដែលជាតំបន់ការពារនិងអភរិរក្សត្រីមេពូជ បញ្ហាទាំងនេះគឺត្រូវបានគេវាយ តំលៃទៅលើ រដ្ឋបាលជលផល មន្ត្រីខ្លាប្រាំ មន្ត្រីក្រសួងបរិស្ថាន និងស្ថាបនិកសហគមន៍ ពុំបានអនុវត្តន៍ តួនាទីអភិរក្សការពារឲ្យបានគ្រប់ជ្រុងជ្រោយទើបប្រជានេសាទអាចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់យ៉ាងរលួន។
ជាក់ស្តែងទី១ លោក ឈ្មោះ នីទី២ ឈ្មោះណាក់ ទី៣ លោក ហុង និងលោក ឈ្មោះសាន់ មានមុខរបរដាក់របាំងសាច់អ៊ុយសាច់ដៃ ដោយខុសច្បាប់ ចំណុចស្ទឹងកំបុត និង តំបន់ចងសេះតំបន់កោះក្របីឃុំអន្លង់សំណរ បានអួតអាងថា គេបានចំណាយលុយរាប់ពាន់ដុល្លាទៅអោយមន្ត្រីមានសមត្ថកិច្ច ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងមួយឆ្នាំៗ ទើបពួកគេអាចប្រើប្រាស់ឧបករណ៍នេះបាន។
លោក ពេជ្រ សុង ប្រធានសហគមន៍ និងលោក លឿង ភ្លឺ ជាអនុប្រធានទី១ កំពុងតែធ្វើជាទីងមោង រី ជុំវិញបញ្ហាទាំងនេះ មិនអាចសុំបំភ្លឺពីលោក ព្រិន សាវិន នាយខ័ណ្ឌរដ្ឋបាលជលផលសៀមរាបបានឡើយ ព្រោះលោក មិនលើកទូរស័ព្ទ រីឯលោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលឃុំអន្លង់សំណរ មិនអាចបំភ្លឺបានដែរព្រោះប្រព័ន្ធទូរស័ព្ទរអាក់រអួល និយាយស្តាប់គ្នាមិនបាន។ ជីក្រែង ដោយ អ៊ុក ផ្លុង



































