បាត់ដំបង:សមត្ថកិច្ចក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងហ្គេមអ៊ីនធឺណែតចំនួន2កន្លែងនិងឃាត់ខ្លួនមនុស្សចំនួន12នាក់រួមទាំងវត្ថុតាងទូរហ្គេម51គ្រឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។
ហេតុការចុះបង្ក្រាបខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង12-00នាទីថ្ងៃទី06ខែធ្នូ ឆ្នាំ2015នៅចំណុចក្រុមទី26ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកឈឿង គឹមសុង នាយរងការិយាល័យនិងជាមេក្រុមបង្ការបង្ក្រាបបានអោយដឹងថា:ក្នុងកិច្ចប្រតិបត្តិការខាងលើមានការចូលរួមពីលោកជេត វណ្ណនីស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកណ្តាលយុត្តិធម៌និងលោកប៉ង់ .ចាន់សុយុទ្ធារា ព្រះរាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការបញ្ជារផ្ទាល់ពីលោកស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។
លោកបន្តរថាក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនក្មេងញៀនល្បែងអ៊ីនធឺណែតបានចំនួន12នាក់ទី1ឈ្មោះឡុង ពន្លឺអាយុ18ឆ្នាំ ទី2ឈ្មោះពុទ្ធិ រិទ្ធអាយុ19ឆ្នាំ ទី3ឈ្មោះលី មេងឡុងអាយុ19ឆ្នាំ ទី4ឈ្មោះជា លីមេងអាយុ18ឆ្នាំ ទី5ឈ្មោះម៉ៅ សា ហៅស្រស់អាយុ20ឆ្នាំ
ទី6ឈ្មោះចាន់ ហាក់អាយុ19ឆ្នាំ ទី7ឈ្មោះអ៊ឹង តុលាហៅឃីមម៉ូអាយុ23ឆ្នាំ ទី8ឈ្មោះឡាវ សុខឡានអាយុ15ឆ្នាំ ទី9ឈ្មោះអ៊ឹង សេងខេងអាយុ14ឆ្នាំ ទី10ឈ្មោះឈុំ សុភាអាយុ14ឆ្នាំ ទី11ឈ្មោះថៃ សិទ្ធអាយុ19ឆ្នាំ ទី12ឈ្មោះសាន ភក្តីអាយុ27ឆ្នាំ ដែលមានម្ចាស់ផ្ទះឈ្មោះ
សយ នី និងឈ្មោះសូ ផល្លី ។
វត្ថុតាងដកហូតទូរហ្គេមចំនួន51គ្រឿងនិងសម្ភារះមួយចំនួនទៀតបច្ចុប្បន្នក្មេងញៀនល្បែងអ៊ីនធឺណែតទាំង12នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តរទៅតាមផ្លូវច្បាប់។



































