​កា​រ៉ា​ស់​សាំង​តូ​តា​ល់​អ្នក​លឿង​ត្រើយ​ខាង​កើ​សាងសង់​រំលោភ​លើផ្លូវ​សាធារណៈ​យ៉ាង​ក​ក្លើ​ន​

0

(​ខេត្តព្រៃវែង​)​កា​រ៉ា​ស់​សាំង​តូ​តា​ល់​នៅ​អ្នក​លឿង​ត្រើយ​ខាងកើត​ស្ថិត​ក្នុងភូមិ ៤ ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍​ខេត្តព្រៃវែង បាន​សាងសង់​រំលោភ​លើផ្លូវ​សាធារណៈ​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់ និង​គ្មាន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​ខេត្តព្រៃវែង ។ កា​រ៉ា​ស់​សាំង​តូ​តា​ល់​ដែល​សាងសង់​រំលោភ​លើផ្លូវ​សាធារណៈ​ត្រូវបាន​ស្គាល់ឈ្មោះ​ថៅកែ គឺ លោក​នៅ សុខា ជា​អ្នកមាន​មួយរូប​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត ហើយ​ធ្លាប់ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ធ្វើអោយ​អាជ្ញាធរ​ខេត្តព្រៃវែង​ឈឺក្បាល​បន្តិច​នោះទេ នៅ​កន្លងមក ។ ជាក់ស្តែង​ដូច​ករណី​កា​រ៉ា​ស់​តូ​តា​ល់​ដែល​សាងសង់​រំលោភ​លើផ្លូវ​សាធារណៈ អាជ្ញាធរខេត្ត​បាន​ហៅ​ម្ចាស់​ទៅធ្វើ​កិច្ចសន្យា​អោយ​រុះរើ​ស្ថា​ក​សញ្ញា​តូ​តា​ល់​ចេញ​អោយ​ផុតពី​ផ្លូវ​សាធារណៈ តែ​ម្ចាស់កា​រ៉ា​ស់​សាំង​រូបនេះ យល់ព្រម​អោយតែ​រួចពីមាត់ ទីបំផុត​កា​រ៉ា​ស់​សាំង​តូ​តា​ល់​នៅ​ដដែល​ហាក់​ផ្គើន​និង​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្តព្រៃវែង​ថែម​ទៀតផង ។​
​ទាំងនេះ​សរ​បញ្ជាក់​អោយឃើញ​ពី​ភាព​កុំ​សោយ​របស់​អាជ្ញាធរខេត្ត​ព្រៃវែង​អសមត្ថភាព ព្រោះ​ម្ចាស់កា​រ៉ា​ស់​សាំង តូ​តា​ល់​មិន​ព្រម​អនុវត្តតាម​កិច្ចសន្យា ។ គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ លោក ម៉ុក ធា​រី អភិបាលរង​ខេត្តព្រៃវែង បាន​ចុះ​ត្រួតពិនិត្យ ឃើញថា សាង់សង់​រំលោភ​លើផ្លូវ​សាធារណៈ​មែន ។ លុះដល់​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ អាជ្ញាធរខេត្ត​បានចេញ​លិខិតអញ្ជើញ​ម្ចាស់កា​រ៉ា​ស់​តូ​តា​ល់​មក​ធ្វើ​កិច្ចសន្យា​រុះរើ​ស្លាក​សញ្ញា​តូ​តា​ល់ អោយ​ផុតពី​ផ្លូវ​សាធារណៈ តែ​មកទល់ពេលនេះ​ម្ចាស់កា​រ៉ា​ស់​សាំង​តូ​តា​ល់​មួយ​នេះ មិន​អនុវត្តតាម​កិច្ចសន្យា​របស់​អាជ្ញាធរ​ខេត្តព្រៃវែង​នោះទេ ។ ប្រជាពលរដ្ឋ​អ្នកលក់​ប​ន្តិ​បន្តួច​នៅ​ក្បាល​កា​រ៉ា​ស់​សាំង​តូ​តា​ល់​ត្រូវបាន​ម្ចាស់កា​រ៉ា​ស់​ដេញចេញ​មិ​អោយ​លក់ ដើម្បី​រំលោភ​យក​ដី​ធ្វើ​កម្មសិទ្ធិ​របស់ខ្លួន​ដោយ​ឥត​អៀនខ្មាស់ ។ ពួកគាត់​បានលើកឡើង​ទៀតថា​រាល់ថ្ងៃ ពួកគាត់​មិនអាច​សង្ឃឹម​អាជ្ញាធរខេត្ត​ព្រៃវែង​បានទេ ព្រោះ​ដំណោះស្រាយ​ជាមួយ​អ្នកមាន​ដែល​រំលោភ​លើដី និង​ផ្លូវ​សាធារណៈ​គឺ​មិនសូវមាន​ប្រសិទ្ធភាព​នោះទេ​។ ដូច្នេះ​ពួកគាត់​ប្រាកដជា​គ្មាន​កន្លែង​លក់ដូរ​បន្តិចបន្តួច​សំរាប់​ចិញ្ចឹមជីវិត​ទៀតឡើយ ។​
​លោក ម៉ុក ធា​រី អភិបាលរង​ខេត្តព្រៃវែង បានបញ្ជាក់​យ៉ាងច្បាស់ ពាក់ព័ន្ធ​នឹង​កា​រ៉ា​ស់​សាំង​តូ​តា​ល់ ប្រាប់​កម្ពុជា​ថ្មី​ថា កា​រ៉ា​ស់​សាំង​តូ​តា​ល់​នៅ​អ្នក​លឿង មិន​គោរព​តាម​កិច្ចព្រមព្រៀង ហាក់​មើលស្រាល​អាជ្ញាធរខេត្ត​ព្រៃវែង​ហើយ និង​ហៅ​ម្ចាស់កា​រ៉ា​ស់​តូ​តា​ល់ មក​ធ្វើ​កិច្ចសន្យា​ជាថ្មី​ម្តងទៀត នៅក្នុង​សប្តាហ៍​នេះ​អោយ​រុះរើ​ស្លាក​សញ្ញា​តូ​តា​ល់​ចេញ ពី​ផ្លូវ​សាធារណៈ​ធ្វើយ៉ាងណា​អោយ​ម្ចាស់កា​រ៉ា​ស់​សាំង​រូបនេះ​ចេះ​គោរព​ច្បាប់​ផង ។ 53441fedccbe6b1a769efe600998afb2