​អាជីវកម្ម​បូម​ខ្សាច់​ឥត​ច្បាប់​នៅ​ស្រុក​លើកដែក​មានការ​ឃុបឃិត​ពី​អាជ្ញាធរ​

0


(​ខេត្តកណ្តាល​) អាជីវកម្ម​បូម​ខ្សាច់​អនាធិបតេយ្យ​ឥត​ច្បប់​ជាច្រើន​កន្លែង នៅ​ស្រុក​លើកដែក ខេត្តកណ្តាល កំពង់​ដំណើរការបាន​យ៉ាង​រលូន​ជា​យូរ​ឆ្នាំ​មកហើយ ។ ទោះបី​បច្ចុប្បន្ន​អាជីវកម្ម​បូម​ខ្សាច់​ត្រូវបាន​រាជរដ្ឋាភិបាល​ចេញ​អាជ្ញា ប័ណ្ណ​អោយ​កំពង់ផែ​ភ្នំពេញ​គ្រប់គ្រង​តាម​ដង​ទន្លេមេគង្គ​ក្រោម ដើម្បី​កុំអោយ​មាន​ភាពអនាធិបតេយ្យ និង​បាត់បង់​ចំណូល​ថវិការដ្ឋ ។ ប៉ុន្តែ​សព្វថ្ងៃ​ក្រុម​ឈ្មួញ​ខិលខូច​នៅតែ​បន្ត​លួច​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​បាន​យ៉ាង​ស្រួល​បែបនេះ​ប្រហែល​ជាមាន​ភ្លើង​ខៀវ រឺក៏​ជា​ក្រុម​សមត្ថកិច្ច​ស្រុក​លើកដែក​ហើយ​មើលទៅ ទើប​គ្មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ចុះទៅ​ទៅ​បង្ក្រាប​ក្រុម​ឈ្មួញ​ខិលខូច​បែបនេះ ។​
​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា អាជីវកម្ម​បូ​ប​ខ្សាច់​ជាច្រើន​កន្លែង​នៅ​ស្រុក​លើកដែក កើតមាន​យូរណាស់​មកហើយ សព្វថ្ងៃ​ឈ្មួញ​ធ្វើ​សកម្មភាព​លួច​បូម​នៅពេល​យប់ លុះ​ព្រឹក​ឡើង​គេ​ផ្អាក​សកម្មភាព​យ៉ាង​ស្ងៀមស្ងាត់​បំផុត ។ ពួកគាត់​បាន​បន្តទៀត​ថា គាត់​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ព្រោះ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ស្រុក​លើកដែក​កំពង់​បង្កអោយមាន​ការបាក់​ដី​ច្រាំងទន្លេ​កាន់តែ​ខិតជិត​មកដល់​ផ្ទះ​របស់​ពួកគាត់​ហើយ ។ ចំណែក​អាជ្ញាធរ​ស្រុក​លើកដែក មិនដែល​ឃើញ​ចុះមក​ត្រួតពិនិត្យ រឺក៏​មាន​ចំណាត់ការ​បង្ក្រាប​ក្រុម​អាជីវកម្ម​បូម​ខ្សាច់​នោះទេ ។​
​ក្រុម​អ​ជីករ​ដែល​កំពង់​លក់​ខ្សាច់​រាល់ថ្ងៃ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា គំនរ​ខ្សាច់​របស់​ពួកគាត់​ដាក់លក់​រាល់ថ្ងៃ គឺ​ក្រុម របស់លោក រដ្ឋា និង​លោក រស់ ចន្ថា អធិការ​ស្រុក​លើកដែក​ជា​អ្នក​បូម​អោយ ។ អាជីវករ​បាន​បន្តទៀត​ថា នៅ​ស្រុក​លើកដែក បើ​អ្នកណា​ចង់​បើក​ដេប៉ូ​លក់​ខ្សាច់ រឺក៏​ទិញ​ខ្សាច់ គឺ​ត្រូវ​ទាក់ទង​លោក រដ្ឋា និង​លោក រស់ ចន្ថា ព្រោះ​អ្នក​ទាំងពីរ​ជា​អ្នកផ្គត់ផ្គង់ និយាយ​អោយ​ស្រួល​យល់​គឺ​កាង ផ្តាច់មុខ​រឿង​បូម​ខ្សាច់​នៅ​ស្រុក​លើកដែក ព្រោះ​លោក​ទាំងពីរ​គឺជា សមត្ថកិច្ច​ប៉ូលីស ហើយ​ជា​អធិការ​ស្រុក​លើកដែក​ថែមទៀត ដូច្នេះហើយ​បានជា​គ្មាន​ការបង្ក្រាប ។​
​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​ខាងលើ លោក រដ្ឋា បាន​អះអាងថា លោក​មិនបាន​បូម​ខ្សាច់​ដាក់​តាម​ដេប៉ូ​នោះទេ គ្រាន់តែ​បូម​ដាក់​វត្ត​ប្រគេន​លោក​ធ្វើ​សាលាឆាន់ ហើយ​យក​ថ្លៃ​ប្រេង​ពី​លោក​បន្តិច​ប​ន្ទួ​ច ។ ចំណែក​លោក រស់ ចន្ថា អធិការ​ស្រុក​លើកដែក មិនមែន​លោក​ជា​អ្នក​បូម​នោះទេ បើ​រដ្ឋា​គេ​ជា​អ្នក​បូម​ទៅ​សួរ រដ្ឋា​នោះ​ទៅ ចំណែក​ខ្សាច់​ដែល​បូម​ដាក់​វត្ត​គឺ​បូម​ប្រគេន​លោក ។ ហើយ​ពាក្យ​ចោទប្រកាន់ គឺ​មិន​ពិត​នោះទេ លោក បូម​ខ្សាច់​មែន ef64d43bfbad15ff643e323babaec361តែ​បូម​ធ្វើ​ផ្លូវ​ដាច់ និង​ប្រគេន​លោក​តែប៉ុណ្ណោះ ។