ខេត្តឧត្តរមានជ័យ៖ពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ តាមច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីពលរដ្ឋរូបនេះជាប់ពន្ធនាគាអស់រយះពេលជាង៣ខែ នៅប្រទេសថៃ។
នគរបាលអន្តោប្រវេសន៍ច្រកជាំសាង៉ាំ បានឲ្យដឹងថា ពលរដ្ឋដែលថៃចាប់បញ្ជូនមកស្រុកកំណើតវិញមានឈ្មោះ អឿន ម៉ូង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរាំង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចច្រកទ្វារខាងលើបានបញ្ជាក់ថា ពលរដ្ឋខ្មែររូបនេះត្រូវសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥កន្លទៅ ពីបទឆ្លងដែនចូលកាប់គ្រញូងដោយខុសច្បាប់ក្នុងទឹកដីថៃ តាមច្រកអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ។ក្រោយពីជាប់ ឃុំក្នុងពន្ធនាក្នុងខេត្តសុីសាកេត នៅនេះពលរដ្ឋរូបនោះត្រូវបានថៃដោះលេងឲ្យមានសេរីភាពនិងបញ្ជូនមកស្រុកកំណើតវិញហើយ៕


































