មនុស្ស​៧​នាក់​រងរបួសដោយសារ​ផ្ទះហ្គាសក្នុងរថ​យន្ត​

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ប្រើប្រាស់​ហ្គាស​ជំនួស​សាំង​ យ៉ាងហោច​មាន​មនុស្ស​៧​នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ពី​ការផ្ទុះ​ធុង​ហ្គាស​នៅក្នុង​រថយន្ត​កាមរី​ហើម​១​គ្រឿង ដោយ​គេ​សង្ស័យថា រ​យន្ត​ដែល​រង​ការផ្ទុះ​ហ្គាស​នោះ បាន​កែច្នៃ ប្រព័ន្ធ​ភ្លើង​ខុស​បច្ចេកទេស ពី​ការប្រើ​សាំង​មក​ហ្គាស​។ ហេតុការណ៍​រងគ្រោះថ្នាក់​នោះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅនេះ ស្ថិតក្នុង​ភូមិ​ព្រះ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​នៅក្រោយ​ហេតុការណ៍​នេះ ជនរងគ្រោះ​ទាំង​៧​នាក់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ។ សាក្សី​ដែលជា​សាច់ញ្ញាតិ​ជនរងគ្រោះ បាន​និយាយថា អ្នក​ដែល​រងរបួស​នៅក្នុង​ការផ្ទុះ ធុង​ហ្គាស​រថយន្ត​នេះ មាន​ចំនួន​៧​នាក់ ក្នុងនោះ​មាន​ទាំង​ក្មេង​ចាស់ ប្រុស​និង​ស្រី ហើយ​ម្ចាស់​រថយន្ត​ដែល​រង​ការផ្ទុះ​នេះ បាន​រងរបួស​ធ្ងន់ ត្រូវគេ​ស្គាល់ឈ្មោះ​ដាំ សុផាត អាយុ​៣៤​ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​ឈ្មោះ​សំ អូន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជិះ​រថយន្ត​ប្រភេទ​កាមរី​ឆ្លាម ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២-៦៦៩៧​។ សាក្សី​បាន​និយាយទៀតថា នៅ​មុនពេល​កើតហេតុ ម្ចាស់​រថយន្ត​នេះ បាន​បើក​មក​ចូល​លេង​ផ្ទះ​បងប្អូន​នៅក្នុង​ភូមិ​ឃុំ​ខាងលើ នៅពេលនោះ​អ្នកជិះ​នៅក្នុង​រថយន្ត​នោះ បាន​ចេញពី​រថយន្ត​មិនទាន់​អស់​ផង ក៏​ស្រាប់តែ​គេ​ឃើញ​មាន​ស្នូរ​ផ្ទុះ​ចេញ ពី​គូថ​រថយន្ត​យ៉ាង​កងរំពង ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ និង​សាច់ញ្ញាតិ​រួម​ដំណើរ​ទាំងអស់ បាន​រង​នូវ​ការគ្រោះថ្នាក់ ពី​ការផ្ទុះ​ធុន​ហ្គាស​នៅក្នុង​រថយន្ត​នេះ ហើយ​អ្វីដែល​គួរ​ឲ្យ​អាសូរ​បំផុត​នោះ គឺ​កុមារ​តូចៗ​ពីរ​បីនាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។ សមត្ថកិច្ច​បាន​និយាយថា ការផ្ទុះ​ធុង​ហ្គាស​នេះ គឺ​បណ្តាល​មក​រថយន្ត​នេះ បាន​កែច្នៃ​ប្រព័ន្ធ​ភ្លើង​ប្រើ​បាស់។IMG-20151207-WA0252 IMG-20151207-WA0251