មនុស្ស​៣​នាក់​ស្លាប់ និង​២៦​នាក់​កំពុង​សំរាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​ខេត្តក្រចេះ​សង្ស័យ​មកពី​ផឹកស្រាក្លែមសាច់​ឆ្កែ​!

0

(​ក្រចេះ​)៖ មនុស្ស​៣​នាក់​ស្លាប់ និង​២៦​នាក់​កំពុង​សំរាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​សង្ស័យ​ពុល​សាច់​ឆ្កៃ និង​ស្រា យ៉ាងហោចណាស់ មាន​មនុស្ស​ចំនួន​៣​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​២៦​នាក់​ទៀត កំពុង​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្នួល សង្ស័យ​ពុល​ស្រា និង​សាច់​ឆ្កែ​។ ហេតុការណ៍​នេះ​កើតឡើង នៅ​រសៀល​ថ្ងៃទី​៦ បន្ត​រហូតមកដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅ​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល បាន​ឲ្យ​ថា ហេតុការណ៍​នេះ​បណ្ដាលមកពី​តា​ចាស់​ម្នាក់​យក​ឆ្កែ ដែល​បំពុល​ថ្នាំ មក​ហូប​បណ្ដាល​ឲ្យ​ពុល តា​នោះ​ស្លាប់​ហើយ​។​

​រហូតមកដល់​ថ្ងៃទី​០៧ ខែធ្នូ​នេះ នៅពេល​ធ្វើ​បុណ្យសព អ្នកចូលរួម​បុណ្យ​បាន​យក​សាច​ឆ្កែ​នោះមក​ហូប​ទៀត បណ្ដាល​ឲ្យ​ពុល​ស្លាប់​បន្ដបន្ទាប់​។ សរុប​ចំនួន​អ្នកស្លាប់​មាន​ចំនួន​៣​នាក់ ស្រី​២​នាក់ និង​បុរស​ម្នាក់ ចំណែក​អ្នករងគ្រោះ កំពុង​សំរាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​មាន​ចំនួន​២៦​នាក់ ស្រី​៩​នាក់​។​

​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល​បាន​បន្ដទៀតថា លោក​កំពង់​ឲ្យ​កំលាំង​ជំនាញ​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាក់សព និង​លើ​ស្រា និង​សាច់​ឆ្កែ​នោះ​៕​IMG-20151207-WA0307 IMG-20151207-WA0306 IMG-20151207-WA0305 (1)