​គយ​ចល័ត​ផ្លូវ​៥០​ខេត្តបន្ទាយមានជ័យ​គ្រប់​ទំនិញ​មាន​ពន្ធ និង​គ្មាន​ពន្ធ​សុទ្ធតែ​ត្រូវ​បង់លុយ​តាម​វី​ង​និង​ដោយផ្ទាល់​

0

បន្ទាយមានជ័យ : ពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​ដឹកទំនិញ​ពី​ក្រុង​ប៉ោយប៉ែត ទៅតាម​បណ្តា​ស្រុក​ក្រុង​និង​បណ្តា​ខេត្ត​ផ្សេងៗ បានធ្វើ​ការរិះគន់​ទៅលើ​គយ​ចល័ត​ខេត្ត​ចំណុច​ផ្លូវ​៥០ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា​រាល់​ការដឹក​ទំនិញ​មិន​ថា​មាន ឬ​គ្មាន​ពន្ធ ទេ​សុទ្ធ​តម្រូវអោយ​បង់លុយ​ក្បាល់​ឡាន​ថ្លៃ​បាយ​និង​បង់លុយ​ប្រចាំខែ​សម្រាម់​រង​យន្ត​ដឹកទំនិញ​គេចពន្ធ ។
ក្រុមអាជីវករ​ដែលរ​កសី​ុ​បង់ពន្ធ​ខាងលើ​បាន​អោយដឹងទៀតថា សព្វថ្ងៃ​ពួកគាត់​រកស៊ី​មិនសូវ​បាន​ចំណេញ​ប៉ុន្មាន​ទេ ព្រោះ​ត្រូវ​បង់លុយ​ថ្លៃ​ក្បាល់​ឡាន​ឬ​ថ្លៃ​បាយ​ទើប​អាច​ទៅបាន​តែបើ​ឈ្មួ​នរក​សី​ុ​គេចពន្ធ​វិញ​ត្រូវ​បង់​ជា​ជើង​ឬ​បង់​ជា​ខែ​អោយ​ក្រុម​គយ​ចល័ត​ខេត្ត​ដែល​ឈរជើង​ចំនុច​ផ្លូវ​៥០ ទើប​ពំ​ុ​មានការ​បង្ក្រាប​និង​គ្មាន​ការឈប់​ត្រួ​ក​ពិនិត្យ​។​ការអោយ​ពួកគាត់​បង់លុយ​គ្រប់ពេល​ដឹកទំនិញ ដែល​ការបង់​នេះ​អាច​បង់​ជា​ខែ​ក៏បាន ពី​១៥០​ទៅ​២០០​ដុល្លា​ក្នុង​មួយខែ ឬ​បង់​ជា​ចំនួន​ជើង​រថយន្ត​ក៏បាន ដែល​តម្លៃ​ត្រូវ​បង់​គឺ​អាស្រ័យ​លើ​ចំនួន​ជើងបាន​ដឹក ហើយ​ការបង់​នេះដែរ​អាចម​កបង់​ផ្ទាល់​នៅ​ស្នាក់ការ​គយ​ចល័ត​ផ្លូវ​៥០​ក៏បាន​ឬ​វេ​តាម​វី​ង​ក៏បាន ។ ក្រៅពី​ការបង់​ខាងលើ ការបង់ថ្លៃ​បាយទឹក​ពេល​ត្រួតពិនិត្យ​ឯកសារ ពីមួយ​មឺ​ុ​ន​ទៅ​២​មឺ​ុ​ន​រៀ​តាម​រថយន្ត​តូចធំ​ទោះបីជា​ទំនិញ​របស់​ពួកគាត់​បង់ពន្ធ​រួច​ក៏ដោយ ។
គួរ​រំ​ឮថា កន្លងមក​លោក គោ​ស៊ុំ សារឿ​ត ០​អភិបាលខេត្ត​បន្ទាយមានជ័យ បានធ្វើការ​ហាមប្រាម​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនអោយ​មានការ​ដាក់កុង​ត្រូល​ជជុះ​ជំរិត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ ព្រោះ​ការដាក់​កុងត្រូលជជុះ​នេះ​វា​ជា​អំពើរ​ខុសច្បាប់ ។​ហើយ​ចំពោះ​កុងត្រូល​គយ​ដែល​កន្លងមក​មាន​ច្រើន​កន្លែង​លោក​បានអោយ​បង្រួម​អោយមាន​តែមួយ​។​
ចំពោះ​បញ្ហា​នេះ​វិញ​គ្រាន់តែ​តាមផ្លូវ​ជាតិ​លេខ​៥​ពី​ប៉ោយប៉ែត​មក​ទី​រួម​ខេត្តបន្ទាយមានជ័យ​ប្រវែង​ផ្ល​វ​៤៥​គីឡូ​មែ​៉​ត្រ​មាន​កុងត្រូលជជុស​របស់​គ​យ​ចល័ត​ខេត្ត​ដែល​ធ្វើ​សកម្មភាព​យកលុយ​ពី​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ​ដល់​ទៅ​បី​កន្លែង​។​unnamed (1) unnamed