​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ជនរងគ្រោះ​ប្តឹង​ទាមទា​សំណង​២៥០០០០(​ម្ភែ​ប្រាំ​ម៉ឺន​ដុល្លា​) ពាក់​ព​ន្ធ័​កា​រុះរើ​ផ្ទះ​ដោយ​គ្មាន​ការ​អនុ​ញា​ត្តិ​

0

​ខេត្ត​ព្រះសីហនុ​៖​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ចិន ជី​លុង អាយុ​៣៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​៣០៧ ១៤១០៩៤៩ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៧៦៣ ផ្លូវ​ព្រែ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ជនរងគ្រោះ​ជា​ជនជាតិខ្មែរ​ម្នាក់​ដាក់ពាក្យ​បណ្តឹង​ទៅ​លោក ស្រី​ព្រះរាជអាជ្ញារ នែ​អយ្យការ​អម សាលាដំបូង​ខេត្ត​ព្រះសីហនុ ទាមទា​សំណង់​ចំនូ​ន​២៥០០០០​ដុល្លា​(​ម្ភែ​ប្រាំ​ម៉ឺន​ដុល្លា​) ។
​ ​.​លោក ង៉ែត សារិន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​លេខ​៤​ឃុំ​ទំនប់រលក់​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ ដែលជា​ដើមបណ្តឹង​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​របស់គាត់​មួយ​ខ្នង​សាងសង់​ពីរ​ថ្ម​ប្រក់ ស៊ី​ប្រ៊ូ ដែល ទើប​និង​ធ្វើការ​សាងសង់​ថ្មី ក្នុង​ដី​ឡូ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​លេខ​១​សង្កាត់​លេខ​៣​ក្រុង ព្រះ​សី ហ​នុ កាល ពី​ព្រឹក​ថ្ងៃទី​០៥​ខែធ្នូ​ឆ្នាំ​២០១៥​ថ្មីៗ​នេះ ខណៈដែល​រូបគាត់​មិន​នៅផ្ទះ ត្រូវបាន​ជនជាតិ​ចិន ឈ្មោះ​ចិន ជី​លុង ខាងលើ​នាំ​ក្រុម​កម្មរ​សំណង់​មួយក្រុម​ម​ចំនូ​ន​ប្រមាណ​៥​ទៅ​៦​នាក់​ទៅ​វាយ​សោរ​របង ចូលទៅ​ធ្វើការ​រុះរើ និង វាយ កំទេច​ផ្ទះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់ ចំណែកឯ​ព្រ​ទ្យ​សម្បត្តិ​សម្ភារ​ដែលមាន​នៅក្នុង​ផ្ទះ​រង​ការខូចខាត​ទាំង ស្រុង​តែម្តង ដោយ​បញហារ​នេះ​ជនជាតិ​ចិន​នោះបាន ចោទថា​ផ្ទះ​របស់គាត់​សាងសង់​លើដី​មាន កម្មសិទ្ធិ ក្រុមហ៊ុន​របស់​ពូកគេ​។​
​ ​.​លោក ង៉ែត សារិន បាន​បន្តទៀតថា​ទីតាំង​ធ្វើការ​សាងសង់​ផ្ទះ​ខាងលើនេះ​គឺជា​ដី​របស់គាត់​បាន​ទិញ ពីរ ប្រជាពលរដ្ឋ​ជាច្រើន​គ្រូ​សារ​រស់នៅ​ក្បែរៗ​នោះ​រយៈ​ជាង​១០​ឆ្នាំ​មកហើយ និង​ថែមទាំង​មានការ​ទ​ទូល ស្គាល់​លើ​ឯកសារ​ទិញ​លក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​តាមផ្លូវ​ច្បាប់​ផងដែរ និង​បាន​កាន់កាប់​តាំង ពីរ ពេល នោះ រហូតមក​បច្ចុប្បន្ន​មិន​ដែលមាន​បុគ្គល់​ណា​ម្នាក់​ចេញមុខ​មក​ធ្វើ​ការតវ៉ា​នោះទេ លុះ​ក្រោយមក នៅក្នុង អំឡុងពេល​ថ្មីៗ រូបគាត់​ចាប់​ផ្តើមធ្វើរ​របង​ថ្ម ហ៊ុំ​ព​ទ្ធ័​ជុំវិញ​ដី​និង​សាងសង់​ផ្ទះ ក៍​ស្រាប់តែ​លេចមុខ​ជន ជាតិចិន ខាងលើ មក​ធ្វើ​តវ៉ា​ព្រមទាំង​បានធ្វើការ​ប្តឹងផ្តល់​ក្រុម​ជាងសំណង់​របស់គាត់​ចំនូ​ន​៣​នាក់​ទៅ​សាលា ដំបូង ខេត្ត​ព្រះសីហនុ​ចាប់​ក្រុម​ជាង​ទាំងនោះ​ដាក់គុក​ទៀតផង និង​បន្ទាប់មកទៀត​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ជនជាតិ ចិន​រូបនេះ​ក៍ បាន​ដឹកនាំ​កម្មករសំណង់​មក​ធ្វើ​រុះរើ​វាយកំទេច​ផ្ទះ​គាត់ ដោយ​មិនមាន​ការចូល​រូ​ម​ពីរ​អាជ្ញាធរ មូល ដ្ឋា​ន មិន មាន​ដីការ​សម្រេច​ពីរ​តុលាការ គឺ​ពូកគេ​ធ្វើការ​រុះរើ​ឆៅៗ​ទាំង​រំលោភបំពាន​តែម្តង ជាហេតុ ធ្វើ ឲ្យ​រូប គាត់​ជា ម្ចាស់ ផ្ទះ​រង​នៅ​ភាព​អ​យុ​ត្តិ​ធ​ម៏​បំផុត ។​នេះ​គឺជា​ការរំលោភ​ទាំងស្រុង​ផ្ទុយ​ពីរ​ផ្លូវច្បាប់ ពីព្រោះ សំណុំ រឿង​ប្តឹងផ្តល់​កំពុង ស្ថិតនៅក្នុង​ដៃ​តុលាការ ហើយ​តុលាការ​នៅ​មិនទាន់​ធ្វើការ​ស្រាវ ជ្រាវ ស៊ិ​ប​អង្កេត ដើម្បី​បើកសវនាការ​កំណត់ ចាញ់ឈ្នះ ឬ​ចេញ​ដីការ​សម្រេច​ឲ្យ​រុះរើ​ផង បែរជា​នាំគ្នា​ទៅធ្វើ​ការរុះរើ​ផ្ទះ​របស់ គាត់​ទាំង​កំរោល​បូ​ន​ជ្រុង ។ ដូចនេះ​រូបគាត់​ត្រូវតែ​ប្តឹង​ទាមទា​សំណង់ ទៅតាម​ផ្លូវច្បាប់​មិន ឲ្យ​រូ​ច​ខ្លូន​នោះ ឡើយ​។​
​ ​.​ដោយឡែក​សំរាប់ ភាគី ជនជាតិ​ចិន ឈ្មោះ ចិន ជី​លុង បានធ្វើការ​បញ្ជាក់ថា​ខ្លូន​ពិតជា​បានធ្វើការ រុះរើ​ផ្ទះ​ខាងលើនេះ​មែន ដោយសារតែ​ផ្ទះមួយ​នេះ​បានធ្វើ​ការសាងសង់ នៅ​លើដី​មានប​ណ្ណ័ កម្មសិទ្ធិ​ស្រប ច្បាប់​(​គឺ​ប្លង់រឹង​) ក្រុមហ៊ុន របស់​ខ្លូន ដូចនេះ​ពូកគេ​ត្រូវតែ​ធ្វើការ​រុះរើ​ចោល​ឲ្យ​អស់​៕ 20151205_112036_resized 20151205_112024_resized 20151205_112023_resized