អង្គការ​កម្ពុជា​ត្រា​ស្ត​ខេត្តកំពង់ឆ្នាំង​ជួយ​ជនពិការ​មក​ទទួល​សេវាកម្មជាច្រើន​នាក់​ដោយ​មិន​បង់​ថៃ្ល​

0

ខេត្តកំពង់ឆ្នាំង​៖​អង្គការ​កម្ពុជា​ត្រា​ស្ត គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែលមាន​ទីតាំងនៅ​ភ្នំពេញ កំពង់ឆ្នាំង​និង ខេត្ត​ព្រះសីហនុ មជ្ឈមណ្ឌល​ស្តា​លទ្ធភាព​ពលកម្ម​ខេត្តកំពង់ឆ្នាំង បានន​ជនពិការ​មក​ទទួល​សេវា​ជាច្រើន​នាក់​រហូតដល់​បច្ចុប្បន្ន ដោយ​មិន​បង់​ថៃ្ល​សេវា​អ្វី​ឡើយ បើ​ជនពិការ​ចាប់​អារ​ម្ម ណ៍​សូម​អញ្ជើញ​មក មន្ត្រី​អង្គការ​នឹង​ជួយ​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ដោយ​រីករាយ​។​
​ ​លោក ប៉ិន កៅ ប្រធាន​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា របស់​អង្គការ​កម្ពុជា​ត្រា​ស្ត ខេត្ត​កំពង​ឆ្នាំង បានអោយដឹង​នៅ​ល្ងាច​ថៃ្ង​ទី​០៧ ខែធ្នូ​ឆ្នាំ ២០១៥​នេះ​ថា​៖ លទ្ធផល និង​សក ម្ម​ភាព​ការងារ​ដែល​សម្រេចបាន​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​មាន​៖ អ្នក​ពិការ​ដែល​បានមក​ទទួល​សេវាកម្ម​នៅ ម ណ្ឌ​ល​ស្តារ មនុស្ស​ចាស់ និង​កុមារ សរុប​ចំនួន ១០៤​នាក់ ,​អ្នក​ពិការ​ថ្មី មនុស្ស​ចាស់ និង​ក្មេង សរុប ១២​នាក់ , ផ្តល់​អវៈយវៈ​សប្ប​និម្មិត មនុស្ស​ចាស់ និង​ក្មេង សរុប ១៧​នាក់ , ផ្តល់​អវៈយវៈ​រណប មនុស្ស​ចាស់ និង​ក្មេង សរុប ៣១​នាក់ , ជួសជុល​អវៈយវៈ​សប្ប​និម្មិត និង​រណប មនុស្ស​ចាស់ និង​ក្មេង សរុប ២៥​នាក់ ,​ផ្តល់​រទេះរុញ​ឈើកង់​បី​ធម្មតា មនុស្ស​ចាស់ សរុប ៣​នាក់ , ផ្តល់​សំភារៈ​ជំនួយ​សរុប​១០​នាក់ , ព្យាបាល​ដោយ​ចលនា សរុប​១២០ នាក់ , ផ្តល់​ស្បែកជើង​ដល់​អ្នក​ពិការ សរុប​៣៤ នាក់​,​ផ្តល់​ស្រោមជើង​ដល់​អ្នក​ពិការ សរុប​៨៨​នាក់​, ផ្តល់​ស្បែកជើង​សំរាប់​ក្មេង​ជើង​ខ្វេរ សរុប​២​នាក់ , ទទួល​អោយ​អ្នក​ពិការ​ស្នាក់​នៅក្នុង​មណ្ឌល សរុប​១២​នាក់​។
​សេវាកម្ម​ផ្នែក​អភិវឌ្ឍន៍​សហគមន៍ បាន​ចុះ​ស្រាវជ្រាវ​រក​ជនពិការ​តាម​សហគមន៍ សំរេចបាន​២​លើកមនុស្ស​ចូលរួម​២៩​នាក់ ស្រី​៣​នាក់ ,​ចុះ​ជួសជុល​សំភារៈ​បាន​២​លើកមនុស្ស​ចូលរួមបាន​១៤​នាក់ ក្រៅពីនេះ​ជនពិការ​ទៅបាន​ចូលរួម​ក្នុង​ពិធី​របស់​ខេត្ត​ផ្សេងៗ​ថែម​ទៀតផង​។
​ ​លោក ប៉ិន កៅ ប្រធាន​មណ្ឌល​ស្តារ​បាន​អោយដឹងទៀតថា​៖ អង្គការ​កម្ពុជា​ត្រា​ស្ត មាន​សេវាកម្ម​ស្តារ​លទ្ធភាព​កាយសម្បទា​ជូន​ជនពិការ​ដូចជា​៖ ផលិត​អវៈយវៈ​សិប្ប​និ​មិ្ម​ត និង​រណប ផ្តល់រ​ទះ​រុញ​ឈើច្រត់​គ្រប់​ប្រភេទ និង​ព្យាបាល​ដោយ​ចលនា ជូន​បងប្អូន​ពិការ នៅ​ទូទាំង​ខេត្ត​ដោយ​មិន​ប្រ កាន់​ពូជសាសន៍ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ បើ​ចង់ដឹង​ព័ត៌មាន​ច្បាស់​សូម​ទំនាក់​ទំនងជា​មួយអង្គ​ការ​កម្ពុជា​ត្រា​ស្ត​ខេត្តកំពង់ឆ្នាំង ដែលមាន​អាស័យដ្ឋាន​ជាប់​និង​ផ្លូវជាតិ​លេខ​៥​ទល់មុខ​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ឬ​តាមរយៈ​ទូរស័ព្ទ​លេខ​០២៦៩៨៨ ៦៩១ មន្ត្រី​អង្គការ​និង​ស្វាគមន៍​ដោយ​រីករាយ​៕

៥ ៤ ៣ ២ ១