ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីបិតវគ្គបំប៉ននគរបាលចរាចរណ៍ខេត្តអំពីនិតិវិធីប្រតិបត្តិការ និងក្រមសីលធម៌ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥រួចមក នៅរសៀលថ្ងៃដដែរនេះ សមត្ថកិច្ចនគរបាលចរាចរណ៍មកពីក្រុងនិងស្រុកចំនួនជាង៥០នាក់ បានចុះប្រតិបត្តិការអនុវត្តន៍ជាក់ស្តែង នៅចំសួនច្បារឆ្នាំងមាស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពអ់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយបានផាកពិន័យរថយន្តនិងម៉ូតូ ខុសច្បាប់ចរាចរណ៍បានចំនួន៥០គ្រឿង ក្នុងរយះពេលតែជាង១ម៉ោង។
មុនពេលប្រតិបត្តិការយើងបានឃើញមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ប្រជុំជួរ និងបាន ទទួលការណែនាំពី លោកឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ អំពីរបៀបរៀបចំទីតាំង ក្នុងពេលប្រតិបត្តិការ ត្រួតពិនិត្យយានយន្តឆ្លងកាត់ ដោយបានរៀបចំកងកម្លាំងជា៣ផ្នែក មានក្រុមឆែកឆេរឯកសារយានយន្តនិងធ្វើបណ្ណ័ផាកពិន័យ ក្រុមបញ្ជារយានយន្តអោយបើកចូលក្នុងទីតាំងត្រួតពិនិត្យ និងក្រុមទប់ស្កាត់យានយន្ត ដែលបើករត់គេចវេះពីទីតាំងត្រួតពិនិត្យ។
លោកវរៈសេនីយ៍ត្រី ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំ
ពង់ឆ្នាំង បានអោយដឹងថា៖ នៅក្នុងកិច្ចប្រតិបត្តិការជាង១ម៉ោងនេះ កងកម្លាំងនគរបាលចរាចរណ៍ទាំងអស់ បានអនុវត្តន៍តាមនិតិវិធី និងក្រមសីលធម៌របស់កងកម្លាំង បានត្រឹមត្រូវបន្ទាប់ពីបានឆ្លងកាត់វគ្គបំប៉នពេញមួយព្រឹក ពីលោកអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ។
ជាលទ្ធផល សមត្ថកិច្ចក្នុងក្រុមប្រតិបត្តិការ ធ្វើការត្រួតពិនិត្យយានយន្តសរុបបានចំនួន
២៧៣គ្រឿង ក្នុងនោះបានធ្វើការផាកពិន័យយានយន្តសរុបចំនួន៥០គ្រឿង ដែលមានម៉ូតូ២៣គ្រឿង និងរថយន្ត២៧គ្រឿង។ ការផាកពិន័យនេះមានរថយន្តចំនួន២៧គ្រឿង( ធុនស្រាល១៣គ្រឿង និងធុនធ្ងន់១៤គ្រឿង ) ល្មើសច្បាប់ចរាចរណ៍ដូចជា , ដឹកសំពីងសំពោង , អត់ឈៀក អត់លិខិតអាជីវកម្ម , បណ្ណ័បើកបរខុសប្រភេទយានយន្ត , បណ្ណ័បើកបរហួសសុពលភាព , រថយន្តអត់ស្លាកលេខ និងរថយន្តរបូតប៊ូឡុងតាកេ។ដោយឡែកម៉ូតូចំនួន២៣គ្រឿង គឺបើកបរមិនពាក់មួកសុវត្តិភាព១៣គ្រឿង និងគ្មានកញ្ចក់មើលក្រោយ១០គ្រឿង។
លោកវរៈសេនីយ៍ត្រី ឈឹម សារុន បានសំណូមពរដល់មន្ត្រីនគរបាលចរាចរណ៍គ្រប់ស្រុក
និងក្រុងថា ពេលទៅកាន់អង្គភាពវិញត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបា
បទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុករបស់ខ្លួន អោយគាត់បានយល់ថា ចាប់ពីខែ
មករា ឆ្នាំ២០១៦ តទៅរាល់ការផាកពិន័យបទល្មើសចរាចរណ៍តាមកំណត់ច្បាប់គឺត្រូវផាកពិន័ យគុណនិង៥ដងហើយ។ ចំណែកមន្ត្រីនគរបាលចរាចរណ៍គ្រប់ថ្នាក់ ត្រូវតែធ្វើគំរូមុនគេក្នុងការគោរពច្បាប់ចរាចរណ៍ ៕



































