ជំនាញ​ស្រុក​ភ្នំក្រវាញ​ស​ហក​សរណ៍​ជាមួយ​កំលាំង​នគរបាល​ចាប់បាន​ឈើ​គ្រញូង​មួយ​រថយន្ត​ទម្ងន់​ប្រហែល​មួយ​តោន​នៅ​ស្រុក​ភ្នំក្រវាញ​

0

​ ខេត្តពោធិ៍សាត់   ​ឈើ​គ្រញូង​មួយ​រថយន្ត​មួយ​រថយន្ត​ទម្ងន់​ប្រមាណ​ជាមួយ​តោន ដែល​បាន​ចា​រាច​រណ៍​ចេញពី​ស្រុក​វាលវែង​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ ត្រូវបាន​កំលាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ​សហការ​ណ៍​ជាមួយ​កំលាំង​នគរបាល​ស្រុក​ស្ទាក់​ចាប់បាន​។ កាលពី​វេលា​មោ​៉​ង​៨​និង​១០​នាទី​យប់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់ចំនុច​ភួ​មិ​គុល​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​បើតាម​មន្ត្រីនគរបាល​ដែល​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះដែរ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ​ទទួលបាន​ព័​ត៍​មាន​ពី​ភ្នាក់ងា​សំងាត់​របស់ខ្លួន​ទូរស័ព្ទ​ប្រាប់​ពី​ភិ​ម​ភាគ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ប្រភេទ​ឈើ​គ្រញូង ជា​ឈើប្រណិត​ដែល​ខុស​ច្បា​ប់រូច កំលាំង​រដ្ឋបាល​ព្រៃឈើ​ខាងលើ​ចំនួន​០៣​នាក់​បាន​សហ​ការណ៍​ជាមួយ​កំលាំង​នគរបាល​ស្រុក​ភ្នំក្រវាញ​ចំនួន​០២​នាក់​ទៀត​ពួនស្ទាក​ចំនុច​ខាងលើ​។​

​មន្ត្រី​ដដែល​បន្តថា ក្រោយពេល​កា​រងចាំ​របស់​កំលាំង​យើង បាន​មួយស្របក់ ក្រ​លេចចេញ​មុខសញ្ញា​ភិនភាគ​ខាងលើ នៅ​រថយន្ត​តូច​ប្រភេទ​កាមរី​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​2A-59-18 បាន​បោះពួយ​ចេញពី​ស្រុក​វាលវែង​ឆ្លងកាត់​ទឹកដី​ស្រុក​ភ្នំក្រវាញ បំ​រ៉ុង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​០៥ រូ​ច​បន្តទៅ​រាជធានី​ភ្នំពេញ មកដល់​ចំនុច​ពួនស្ទាក់​ទីតាំង​ខាងលើ ដូច​អ្វីដែល​ភ្នាក់ងារ​ប្រាប់ ក៍​កំលាំង​យើង​ប្រតិបត្តិកា​ស្ទាក់​រថយន្ត​នោះ ដោយ​យប់​ផង ជនសង្ស័យ​ដែល​ដឹក​បទល្មើស​នេះ​ក៍បាន​ឈប់​រថយន្ត​ទុកចោល​លើផ្លូវ​នោះ​ចុះ​គេចខ្លួនបាត់​។​

​មន្ត្រី​នោះ​ក៍​បានបញ្ជាក់​ឲ្យ​ដឹង​ចុងក្រោយ​ថា ក្រោយពេល​ជនសង្ស័យ​ទុក​រថយន្ត​ដែល​យើង​ដាក់​កា​សង្ស័យ​ស្ទាក់​ត្រួតពិនិត្យ​នោះ​ក៍បាន​ទៅជិត​ហើយ​ពិនិត្យ​ក្នុង​រថយន្ត​ឃើញ​សុទ្ធតែ កំណាត់ឈើ​គ្រញូង ក្នុង​រថយន្ត​នោះ ប្រមាណ​ជា​ទម្ងន់​០១​តោន​គីឡូក្រាម ក៍​ត្រូវបានធ្វើ​កំណត់ហេតុ​ភ្លាមៗ​រាយការណ៍​ទៅ​តុលាកា ហើយ​រឹបអូស​វត្ថុតាង​បទ​លើស​ជាមួយ​មធ្យោបាយ​រថយន្ត​នេះ​យកទៅ​កាន់​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍​ទាំងយប់​ដើម្បី​រក្សាទុក​តែម្ដង​៕unnamed unnamed (2) unnamed (1)