​ឃាត់​រថយន្ត​ព័​ណ៍​ត្រី​អី​ុ​ផ្លាក​ខ​.​ម ដែល​ដឹក​ក្រុមយុវជន​វាស់ដី​ធ្លី​កន្លងមក​ពិនិត្យឃើញ​សុទ្ធតែ​ឈើប្រណិត​ខុសច្បាប់​ចាប់​ទាំងអស់​ទៅ​តុលាកា​

0

​​ពោធិ៍សាត់ ៖ រថយន្ត​១​គ្រឿង​ព័​ណ៍​ត្រី​អុ​ី ដែល​គេ​ដឹងថា​តែងតែ​ដឹក​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​កន្លងមក​នោះ ត្រូវបាន​កម្លាំងចម្រុះ​ក្រោម​បញ្ជា​របស់លោក​អភិបាលខេត្ត​ពោធិ៍សាត់​ធ្វើការ​ស្ទាក់​ចាប់បាន​នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ពិនិត្យឃើញ​ផ្ទុក​សុទ្ធតែ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មុខធំៗ​ជាច្រើន​កំណាត់​ពេញ​ទ្រុង​ខាងក្រោយ​រថយន្ត ជាមួយនិង​មនុស្ស​ពី​នាក់​ដែលជា​អ្នកបើកបរ​ដឹកជញ្ជូន​បទ​ល្មើ​ល​នេះ​យកមក​កាន់​អធិការ​ស្រុក​ក្រគរ រូ​ចប​ន្ត​ដឹក​ទៅ​រក្សាទុក​នៅ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ដើម្បី​វាស់​ថ្លឹង​ឈើ​ទាំងនោះ រួមទាំង​ជនសង្ស័យ​ទៅ​តុលាកា​។​

​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ស្រប​ពេលដែល​កម្លាំងចម្រុះ​រឹបអូស​យកមក​ដល់​ប​ទ​ល្មើស​ខាងលើនេះ លោក អែម រុន អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា ៖ ដោយមាន​កា​បញ្ជារ​ផ្ទា​ល់ពី​លោក មៅ​៉ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​និង​ជា​ប្រធាន​គណៈ​បញ្ជារ​ការឯកភាព​ក្ដាប់​រួម​ទ​ទូទាំង​ខេត្ត​រាល់​កា​បង្ក្រាប់​បទ​បទល្មើស​កើតឡើង កំលាំងចម្រុះ​យើង​ក៍បាន​សង្ស័យ​លើ​រថយន្ត​ខាងលើ ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ លេខ​០៥​ទិសដៅ​ពី​លិចទៅ​កើត ក៍​ធ្វើការ​ស្ទាក់​ត្រួតពិនិត្យ​នៅក្នុង​រថយន្ត​ត្រង់ចំនុច​ខាងលើ គ្រាន់តែ​បើក​តង់​ខាងក្រោយ​ទ្រុង​រថយន្ត​ភ្លា​មក៍​ឃើញ ដឹក​សុទ្ធតែ​ឈើ​ប្រ​ណឹ​ត​ប្រភេទ​ឈើ​ធ្នង់​មុខធំៗ​ជាច្រើន​កំណាត់​ពេញ​ទ្រុង​រថយន្ត ហើយក៍​សួ​នាំ​រក​លិខិតស្នាម ច្បាប់ទម្លាប់​នៃ​កា​ដឹក​អនុផល​ព្រៃឈើ​នេះ​គ្មាន ក៍លោក​អភិបាលខេត្ត បញ្ជារ​ឲ្យ​ចាប់​ទាំង​រថយន្ត​ដឹកឈើ ចាប់​ទាំង​មនុស្ស​ពី​នាក់ បើកបរ​រថយន្ត​នេះ មកកាន់​អធិកា​តែម្ដង​។​

​លោក​អធិកា​បាន​បន្តថា ជនសង្ស័យ​ដឹក​បទល្មើស​ត្រូវ​ឃាត់ខ្លួន​នេះ​ចំនួន​ពី​នាក់​ទី​១​ឈ្មោះ អាន រ៉ែ​ម អាយុ​២៥​ឆ្នាំ ភេទ​ប្រុស​ជា​ទាហាន​នៅ​កងពលតូច​ផ្នែក​ដឹកជញ្ជូន​លេខ​៩៩ ពោធិ៍ចិនតុង​។ ទី​២​ឈ្មោះ អ៊ុ​ល សុធា អាយុ​៤៥​ឆ្នាំ ភេទ​ប្រុស បំរើការ​ងារ​ជា​ទាហាន​នៅ​ជាមួយគ្នា​ខាងលើ​។​

​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​យើង​បាន​ជួប​ផ្អា​ល់ ជាមួយ​ជនសង្ស័យ​ឈ្មោះ អាន រ៉ែ​ម ត្រូវ​ឃាត់ខ្លួន គេ​បាន​ឆ្លើយ​ស្របគ្នា​និង​សមត្ថកិច្ច​សួ​នាំ​ផងដែរ​ថា​៖ គឺ​ឈើ​ទាំងនេះ​ត្រូវបាន​ឈ្មួញ​ឲ្យ​មក​ដឹក​នៅ​ស្រុក​ភ្នំក្រវាញ តាមរយះ​រថយន្ត​ត្រី​អុ​ី​ពាក់​ស្លាក់​លេខ ខេ​មរ​ភួ​មិ​ន្ទ 3-47-76 ដោយ​ដឹកឈើ​ប្រភេទ​ធ្ន​ង​មុខធំៗ​ប្រមាណ​ជាជាង​៥​តោន ធ្ពោះ​ទៅ​រាជធានី​ភ្នំពេញ មកដល់​ចំនុច​ខាងលើ​ក៍​ត្រូវ​កំលាំង​សមត្ថកិច្ច​ចាប់​តែម្ដង​។​

​នៅក្នុង​ហេតុ​កា​នេះដែរ​ក៍មាន​សមត្ថកិច្ច​មួយរូប​បាន​ទម្លាយ​ព័​ត៍​មាន​នេះ​ថា មុននេះ​បន្តិច​មាន​មេ​បញ្ជា​រកា​កងពល​ម្នាក់​ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​ការពារ​ប្រាសាទ​តា​មាន់ បាន​និយាយ​តាម​ទូរស័ព្ទ​ថា អ្នកបើកប​រថយន្ត​ពី​នាក់​នេះ​គេ​ឲ្យ​ពួកវា​បើក​យក​រថយន្ត​ទៅ​ទុក​បន្ទាយ​ពោធិ៍ចិនតុង បែ​ជា​បើករថយន្ត​ចូល​ស្រុក​ភ្នំក្រវាញ​ដឹកឈើ​ខុសច្បាប់​ឲ្យ​គេ​ចាប់​ទៅវិញ​។​

​លោក អែម រុន អធិការនគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ចុងក្រោយ​ថា សមត្ថកិច្ច​កំពុងតែ​ធ្វើ​កំណត់ហេតុ​ពួកគេ​ទាំង ដើម្បី​បង្ករ​សំណុំរឿង​នាំទៅ​តុលាកា និង​វត្ថុតាង​បទល្មើស​ឈើប្រណិត​ជាមួយ​រថយន្ត​នេះ​គឺ​បញ្ជូនទៅ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​វាស់​ថ្លឹង​ធ្វើ​កំណត់ហេតុ​រក្សាទុក​តាម​បញ្ជា​របស់លោក​អភិបាលខេត្ត​៕unnamed (5) unnamed (4) unnamed (3) unnamed (2)