ឱសថស្ថាន​ជ្រក​ក្រោម​យីហោ សមាគមន៍​គ្រូពេទ្យ​គន្ធ​ធម៌​កម្ពុជា​សមត្ថកិច្ច​បាន​បិទ​ទីតាំង​បណ្តោះ​អ​សន្ន​

0

ខេត្តសៀមរាប​៖ សមត្ថកិច្ច​ចម្រុះ​រួមមានៈ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​,​នគរបាល​អធិការ​ស្រុក​ក្រឡាញ់ ,​និង​មន្ត្រី​សុខាភិបាល​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ រហូត​ឈានដល់​ធ្វើការ​ឆែកឆេរ ទីតាំង​ឱសថ ស្ថាន មួយកន្លែង​ជ្រក​ក្រោយ​ស្លាក​យីហោ សមាគមន៍​គ្រូពេទ្យ​គន្ធ​ធម៌​កម្ពុជា ដកហូត​បាន​ថ្នាំ​១០៣​មុខ​និង​ស៊ី​រ៉ូម​៣២៣​ដប បិត ទីតាំង​បណ្តោះ​អ​សន្ន​។
​ ​ក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​រហូតដល់​ឆែកឆេរ​ទីតាំង​ខាងលើ​នោះ​ធ្វើឡើង​ពេញ​១​ថ្ងៃ គឺ ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងផ្ទះ​លក់​ឱសថ​ជ្រក​ក្រោយ​ស្លាក​យីហោ សមាគមន៍​គ្រូពេទ្យ​គន្ធ​ធម៌​កម្ពុជា ក្នុងភូមិ​កំពង់​ថ្កូវ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ លោក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​
​ ​លោក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប់ថា ដោយមាន​ការសហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​និង​មន្ទីរ​សុខាភិបាល​ខេត្ត ទើប​កម្លាំង​ជំនាញ​បានធ្វើការ​ឆែកឆេរ​បាន​ភ្លាមៗ​តាម​បញ្ជា​របស់លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​លោក​បន្តថា បន្ទាប់ពី​ធ្វើការ​ឆែកឆេរ​រួចមក កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ម្ចាស់​ទីតាំង​និង​ជា​ជន​ជាតិចិន​ម្នាក់​និង​ស្ត្រី​ជា​អ្នកបកប្រែ​ម្នាក់ រួច​យកមក​កាន់​ការិយាល័យ​ដើម្បី​ធ្វើការ​សួរនាំ​។​
​លោក​បាន​បញ្ជាក់ថា ម្ចាស់​ទីតាំង​មានឈ្មោះ តាំង លី​ហ៊ាង ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​ជា​ជនជាតិ​ចិន កាន់​ប៉ាស្ព័រ​លេខ E១១២១៩៨០២ បាន​ចូលមក​បើក​ឱសថស្ថាន​ជ្រក​ក្រោម​យីហោ សមាគមន៍​គ្រូពេទ្យ​គន្ធ​ធម៌​កម្ពុជា ក្នុងអំឡុង​ឆ្នាំ​២០០៨ នេះ​មាន​រយៈពេល​ជិត​៧​ឆ្នាំ​មកដល់​បច្ចុប្បន្ន​។​ចំណែក​អ្នកបកប្រែ​មានឈ្មោះ ឡេង មួយ​គៀង ភេទ​ស្រី​អាយុ​២៨​ឆ្នាំ មានមុខ​ងារ​ជា​អ្នកមើលការខុសត្រូវ​និង​អ្នកបើក​ប្រែ​ផង មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​លោក​បាន​បញ្ជាក់ទៀតថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន កម្លាំង​ជំនាញ​ក៏បាន​ដកហូត​វត្ថុតាង​រួមមានៈ​ថ្នាំ​គ្រាប់​សរុប​មាន​ចំនួន​១០៣ មុខ ស្មើនឹង ១៤១៨១១​គ្រាប់ និង​ស៊ី​រ៉ូម​ចំនួន​៣២៣​ដប ព្រមទាំង​ធ្វើការ​បិត​ទីតាំង​ឱសថ​ស្ថាន​នោះ​ជា​បណ្តោះ​អ​សន្ន ដោយសារ​គ្មាន​ចុះបញ្ជី​ការ ស្តីពី​ច្បាប់​គ្រប់គ្រង​ឱសថស្ថាន ស្ត្រីជន​ជាតិចិន ត្រូវបាន​កម្លាំង​ជំនាញ រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចំណែក​វត្ថុតាង​ជា​ថ្នាំពេទ្យ​និង​ស៊ី​រ៉ូម ត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់ឱ្យ​ខាង​មន្ទីរ​សុខាភិបាល​ដើម្បី​ចាត់ការ​បន្ត​៕1 2 3 4 5 6 7