កន្លែងផ្ញើម៉ូតូ នឹង​រថយន្ត​ដែល​អាជ្ញាធរ​ក្រុង​គ្រប់គ្រង​នោះ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​ចំណា​ឲ្យ​ក្រុមហ៊ុន​ហេង​ដា​រ៉ា​គ្រប់គ្រង​វិញ

0

​ខេត្តរតនគិរី​៖​កន្លែង​ផ្ញើ​រថយន្ត​នឹង​ម៉ូតូ​ព្រមទាំង​តូប​អាជីវករ​ជុំវិញ​បរិវេណ​ផ្សារ​បាន​លុង​ដែល​អាជ្ញាធរ​ក្រុង​ដកហូត​ពី​ក្រុមហ៊ុន​ហេង​ដា​រ៉ា​មក​គ្រប់គ្រង​អស់​មួយ​រយះ​នោះ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​ចំណារ​ឲ្យ​មក​វិនិយោគទុន​ក្រុមហ៊ុន​ហេង​ដា​រ៉ា​វិញ ។​​អ្នក​សារពត៌មាន​យើង​ទទួល​ព័ត៌មាន​ជាក់លាក់​មួយ​ពី​ខាង​អ្នកវិនិយោគ​ផ្សារ ដោយ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ភា​-​ព្រឹទ្ធសភា និង​អធិការ​រ​កិច្ច និង​ក្រសួង​ហិញ្ញ​វត្ថុ​បានប្រគល់​អោយទៅ​ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន​ហេង ដា​រ៉ា វិនិយោគ​ផ្សារ​បាន​លុង នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥ អ្នកសារព័ត៌មាន​យើង​ទទួលបាន​លិខិត​មួយ​ដែលមាន​ខ្លឹមសារ​ថា រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០៥ របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ភា​-​ព្រឹទ្ធសភា និង​អធិការ​រ​កិច្ច ។ យោងតាម​លិខិត​លេខ​១០៨៦​សជណ​.​ផ​ក ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​ឯកឧត្តម ឆេង សារឿន រដ្ឋមន្ត្រី​ស្តីទី​។ ករណី​ជម្លោះ​កន្លងមក​យ៉ាង​ក្តៅគគុក​ដោយ​ដណ្តើម​កាន់កាប់​ចំណតរថយន្ត កន្លែងផ្ញើម៉ូតូ និង​អាជីវក​លក់​ជុំវិញ​ផ្សារ ដែលមាន​ទំហំ​ដី​៥៤​ម៉ែត្រ​x១១០​ម៉ែត្រ ជា​ដី​ប្រយោជន៍​សាធារណៈ សម្រាប់ធ្វើ​ចំណតរថយន្ត និង​ម៉ូតូ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដើម្បី​រក្សា​សោភ័ណភាព បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជាពិសេស​សម្រាប់​បញ្ចៀស​នូវ​គ្រោះ​អគ្គីភ័យ​កើតឡើង តាម​លិខិត​លេខ​១២១៦ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ លោក​ឧកញ៉ា​សា លាង ប្រធាន​ក្រុមហ៊ុន​ហេង ដា​រ៉ា បាន​ឲ្យ​ដឹងថា លោក​ទទួលបាន​លិខិត​របស់លោក​ជំទាវ ម៉ែន​សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធ​ភា នឹង​អធិការកិច្ច​នៅ​ថ្ងៃទី​០៤​ខែធ្នូ ឆ្នាំ​២០១៥​ដោយ​ថ្នាក់​ក្រសួង​បានប្រគល់​អោយនៅ​បរិវេណ​ជុំវិញ​ផ្សារ​បាន​លុង​ប្រគល់អោយ​ទៅ​អ្នកវិនិយោគ​ផ្សារ​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​ដោយឡែក លោក​អ៊ុក សំអុល អភិបាលក្រុង​បាន​លុង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៩​ខែធ្នូ​នេះ​ថា​រឿង​បញ្ហា​ប្រគល់​ដី​ចំនួន​៥៤​ម៉ែត្រ​x១១០​ម៉ែត្រ ជា​ដី​ប្រយោជន៍​សាធារណៈ និង​អាជីវក​ធ្វើ​តូប​លក់​ជុំវិញ​ផ្សារ ខាង​សាលាក្រុង និង​សាលាខេត្ត​អត់​ទាន់​បានដឹង​នោះទេ ហើយ​ខាង​អាជ្ញាធរខេត្ត​ក៏​អត់​ទាន់​បាន​បង្កើតជា​គណៈកម្មាកា​រ​ចម្រុះ​ដើម្បី​វាស់វែង និង​ត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់ និង​ធ្វើ​កម្មវិធី​ប្រគល់​នៅឡើយ​នោះទេ បើសិនជា​លោក​ឧកញ៉ា​សា លាង ធ្វើ​យ៉ាង​ដូច្នេះ​មែនពិត​ជា​ខុសច្បាប់​ហើយ​។ សម្តី​អាជីវករ​បានអោយដឹង​ដែរ​ថា ពួកគាត់​ប្រសិនជា​អាជ្ញាធរ​ដែនដី​រក​ដំណោះស្រាយ​អោយបាន​ឆាប់រហ័ស​កាន់តែ​ល្អ ព្រោះ​រយៈ​កន្លងមកនេះ​ពួកគាត់​មានការ​ពិបាកចិត្ត​ដោយសារតែ​លក់​កន្លែង​នេះ ម្តង​លក់​កន្លែង​នោះ ដោយសារតែ​រឿង​ជម្លោះ​អ្នកវិនិយោគ​ផ្សារ និង​អាជ្ញាធរ​ក្រុង ពួកគាត់​សុទ្ធ​តែមាន​ជីវភាព​ក្រីក្រ និង​សំ​ណូ​ពរ​អោយ​ថ្នាក់​ក្រសួង​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​៕

​ដោយ​: សា​វុ​ទ្ធ​20151209_081037 20151209_081024