ខេត្ដកណ្ដាល ៖ ឈើគ្រញូងជាប្រភេទឈើត្រូវប៉ាន់បំផុតនៅទីផ្សារក្រៅប្រទេស ត្រូវបាននាយសង្កាត់រដ្ឋបាលព្រៃឈើ កៀនស្វាយបង្ក្រាប នៅគ្រាដែលជនខិល ខូចកំពុងរៀបចំដាក់ក្នុងបាតទូក ហើយក្រាលក្ដារពីលើ រួចដាក់ស្រូវ តែល្បិច នេះត្រូវបានដាក់សមត្ថកិច្ចតាមទាន់ ជាន់កែងជាប់ ។
ករណីបង្ក្រាបឈើគ្រញូងដែលឈ្មួញ កំពុងរៀបដាក់នៅបាតទូកខាងលើ កាល ពីវេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចច្រាំង ទន្លេខាងកើតកំពង់ដរកោះប្រាក់ ឋិតក្នុង ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ឈើគ្រញូងដែលសមត្ថកិច្ចរដ្ឋបាល ព្រៃឈើបង្ក្រាបបាននាពេលនេះមានចំនួន ១៤៤កំណាត់ ស្មើនឹង០,៥៩៧ម៉ែត្រគូប ដែលឈ្មួញកំពុងតែរៀបចំដាក់ ក្នុងបាត ទូកក្រាលក្ដារពីលើ និងក្រាលតង់កៅស៊ូ ពីលើ ប្រសិនបើរៀបចំហើយ ពួកឈ្មួញ នឹងចេញទូកទៅដឹកស្រូវដាក់ពីលើដើម្បី បំភ័ន្ដភ្នែកសមត្ថកិច្ចក្នុងគោលដៅដឹក តាមដងទន្លេមេគង្គក្រោមទៅកាន់ប្រទេស វៀតណាម ។
តាមប្រភពព័ត៌មានពីមន្ដ្រីសង្កាត់ រដ្ឋបាលព្រៃឈើកៀនស្វាយ បានឱ្យដឹងថា មុនពេលបង្ក្រាបប្រជាពលរដ្ឋនៅចំណុច មាត់ទន្លេមានការសង្ស័យ ដោយសារ ឃើញទូកសម្រាប់ដឹកស្រូវមកចតនៅ មាត់ទន្លេ ហើយធ្វើសកម្មភាពជញ្ជូន ទំនិញចូលដែលមិនមែនជាស្រូវ ។ ដោយ មានការសង្ស័យ សមត្ថកិច្ចព្រៃឈើក៏ចុះ ទៅកាន់ទីនោះត្រួតពិនិត្យ ទើបដឹងថា ទូកខាងលើមានលួចបង្កប់ដឹកឈើគ្រញូង ទើបឈានដល់ការឆែកឆេរនៅច្រាំង ទន្លេតែម្ដង រកឃើញឈើគ្រញូងជាច្រើន ដុំ ដែលឈើទាំងនេះក្រុមឈ្មួញរៀបចំ យ៉ាងស្អាតនៅបាតទូក នៅតាមជញ្ជាំងូក រួចហើយរៀបក្ដារដាក់ពីលើដើម្បីទុកដាក់ ស្រូវពីលើបន្ថែមទៀត ។
ពាក់ព័ន្ធនឹងការបង្ក្រាបទូកលួចបង្កប់ដឹកឈើគ្រញូងនេះដែរ លោក អ៊ី សុភី នាយសង្កាត់រដ្ឋបាលព្រៃឈើកៀនស្វាយ បានឱ្យដឹងថា ឈើនេះគឺឈ្មួញបានប្រើល្បិច ខ្ពស់ណាស់ ដែលជាល្បិចថ្មីបំផុត គឺលាក់ នៅបាតទូកសម្រាប់ដឹកស្រូវ ហើយការ ដឹកជញ្ជូនបែបនេះមិនច្រើនម៉ែត្រ គូប នោះទេ គឺធ្វើឡើងបន្ដិចម្ដងៗ ។
លោក បន្ដថា ដោយទទួលបានព័ត៌មានសម្ងាត់ និងការណែនាំផ្ទាល់ពីនាយខណ្ឌ នាយផ្នែក រដ្ឋបាលព្រៃឈើកណ្ដាល កម្លាំងរបស់ លោកក៏ប្រើប្រាស់ទូកតាខេបើកបំបុកទៅ ចំគោលដៅទូកដែលលាក់ឈើនៅពីខាង ក្រោម ប៉ុន្ដែម្ចាស់ទូកនិងឈ្មួញហាក់ដូច ជាដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ បន្សល់ ទុកតែកម្មករក្មេងម្នាក់ជាជនជាតិវៀត ណាម ។ បន្ទាប់ពីឃើញមុខសញ្ញាទូក ហើយ ក៏ឆែកឆេររកឃើញឈើគ្រញូងជា ច្រើនដុំដែលឈ្មួញគ្រោងដឹកចុះទៅក្រោម ដោយបង្កប់នៅបាតទូក ហើយដឹកស្រូវ ពីលើបន្ថែមទៀត ។
ក្រោយពីរកឃើញវត្ថុតាងបទល្មើស គ្រប់គ្រាន់ ឈើនិងទូកត្រូវសមត្ថកិច្ចយក ទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាល ព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី ។ សូមបញ្ជាក់ថា រយៈពេល៤ខែនៅក្នុង ឆ្នាំនេះ គិតចាប់តាំងពីខែកុម្ភៈមកដល់ ខែឧសភា ឆ្នាំ២០១៤ សង្កាត់រដ្ឋបាលព្រៃ ឈើកៀនស្វាយបង្ក្រាបបានឈើ គ្រញូង រាប់រយដុំ និងឈើពាក់កណ្ដាលសម្រេច ជាច្រើនដុំទៀត ដូចជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចចម្រុះរួមមាន រដ្ឋ បាលព្រៃឈើ នគរបាលស្នងការដ្ឋាននគរ បាល
ខេត្ដកណ្ដាល បង្ក្រាបបានឈើគ្រញូង ជាង២តោន ដែលឈ្មួញលាក់បង្កប់ក្នុងដី មាត់ទន្លេឋិតក្នុងស្រុកលើកដែក ខេត្ដ កណ្ដាល, នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ បង្ក្រាបរថយន្ដដឹកឈើអត់ច្បាប់ពាក់ កណ្ដាលសម្រេចជាប្រភេទឈើធ្នង់ ពក ម្រះព្រៅភ្នំ និងឈើប្រណីតមួយចំនួន ទៀត នៅគ្រាដែលឈ្មួញដឹកតាមរថយន្ដ ដោយមានដាក់កៅអីពីខាងក្រៅដើម្បី បំភ័ន្ដ
ភ្នែកសមត្ថកិច្ច ទៅដល់ចំណុចឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ក៏ត្រូវបានបង្ក្រាបតែម្ដង ហើយលើកនេះជាករណី ទី៣ដែលឈ្មួញប្រេិល្បិចថ្មីរៀបចំយ៉ាង ស្អាតនៅក្រោមបាតទូក ដើម្បីដឹកស្រូវ ពីលើ តែគេចមិនផុតពីសមត្ថកិច្ច ៕