​បទល្មើស​ដាក់​ឆ្នុក​និង​រុញ​ស៊ី​ប នៅ​ឃុំ​កំពង់​ឃ្លាំង​កាន់តែ​កើនឡើង​ក្នុង​មួយ​យប់​ជាង​១០០​ទូក​

0

​សៀមរាបៈ បទល្មើស​រុញ​ស៊ី​ប​បាន​កើនឡើង​ជាង​១០០​ទូក​បន្តកន្ទុយ​គ្នា ធ្វើ​សកម្មភាព​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ឃុំ​កំពង់​ឃ្លាំង ពេជ្រ​ចក្រី មាត់​ខ្លា បង្ករ​ភាព​អានាធិបតេយ្យ​ដោយ​គ្មាន សមត្ថកិច្ច​ណា​អើពើ ធ្វើ​ឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​ណ៍ ចំពោះ​ការបាត់បង់​ម​ឆ្ឆា​ជាតិ បាត់បង់​ធនធានធម្មជាតិ ជាពិសេស​គឺ​បំផ្លាញ​ជីវៈចម្រុះ​គ្រប់សព្វ​បែបយ៉ាង​នៅក្នុង ទន្លេសាប ដោយសារតែ​ការខ្វះចន្លោះ​ប្រហោង​របស់​សមត្ថកិច្ច ផ្នែក​រដ្ឋបាល​ជលផល ដំ​ដែក​។​
​ឃុំ​កំពង់​ឃ្លាំង​ផ្នែក​នៃ​បឹង​ទន្លេសាប នៅពេល​យប់​ហាក់បីដូចជា​ទីក្រុង​មួយ នៅ​កណ្តាលទន្លេ​សាប ប្រកបដោយ​ភ្លើង​ភ្លឺ រន្ទាល​ពេញ​ផ្ទៃ​ទឹក ប្រជា​នេសាទ​ដាក់​ឆ្នុក និង​រុញ​ស៊ី​ប ដែល​ទិដ្ឋភាព​បទល្មើស​នេសាទ ស្ថិតនៅក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប កាណូត​តូចធំ មិនតិច​ពី​១០០​គ្រឿង​បាន​ដង្ហែរ​គ្នា​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប ធ្វើ​សកម្មភាព​រុញ​ស៊ី​ប យ៉ាង​ព្រងើយ ដោយ​មិន​ខ្វល់​ពី​ការខុសច្បាប់​ម្តងណា​ឡើយ ។​
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់ ថា​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក ខ្វះ​វិធានការ​គ្រប់​គ្រង់​បទល្មើស​នេសាទ ដែល​ប្រជា​នេសាទ​តែងតែ​លួច​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់​នេះ គឺ​ពុំ​អាចធ្វើ​កាត​ទំនាក់ទំនង​តាម​ទូរ ស័ព្ទ​ពី​លោក អ៊ុន បានឡើយ ដោយសារ​ទូរស័ព្ទ​មិនអាច​ហៅចូល​បាន ដោយឡែក​ឧបករណ៍​នេសាទ​នេះ មិនមែន មានតែ​ដាក់​ឆ្នុក និង​រុញ​ស៊ី​ប​នោះទេ គឺមាន​ការដាក់​ដៃ ដាក់​សាច់​របាំង​ស្បៃ​មុង​រាប់ពាន់​ម៉ែត្រ​ទៀត ដែល​កំពុងតែ​ដាក់ ពេញ​ផ្ទៃ​ទឹក ។​
​សូមបញ្ជាក់ថា ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងនេះ គឺជា​ឧបករណ៍​ដែល​ត្រូវបាន​ហាមឃាត់ ពី​សំណាក់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ដោយសារតែ​ជា​ឧបករណ៍ ដាក់​អំពូល​ភ្លើង បញ្ជោត​សត្វល្អិត​ឲ្យ​ចូល​មកលេង​ភ្លើង លុះ​ក្រោយមក សត្វល្អិត​បាន​ធ្លាក់ចូល​ទឹក ត្រូវបាន​ត្រី​តូច ធំ ចាប់តាំងពី​ទំហំ​កន្លះ​ហ៊ុន រហូតដល់​ត្រី​ធំ ត្រូវបាន​ជាប់​នៅ ក្នុង​ឧបករណ៍​ឆ្នុក ដែលមាន​លក្ខណៈ​ជា​ចង​មុង​ផ្ងា​ជើង ចំណែក​ការ​រុញ​ស៊ី​ប គឺជា​ការប្រើប្រាស់​សំណាញ់​ក​ន្រ​ង​វែង​បណ្តោយ​ទូក ចង​ឈើ​ជា​ចំ​ពាម​លើ​ក្បាលទូក​ហើយ​រុញ ឧបករណ៍​ទាំងនេះ​មាន​ភាព​អន្តរាយ​ដល់​ម​ឆ្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ តែ​បែ​ជា​លោក ព្រិ​ន សា​វិ​ន នាយខ​ណ្ទ​រដ្ឋបាល​ជលផល​សៀមរាប មិន​ខ្ចី​ធ្វើជា​ដឹង​ជា​លឺ​នោះទេ ថែមទាំង​បណ្តែត បណ្តោយ​ឲ្យ​មានការ នេសាទ​ខួបប្រាំងខួបវស្សា​។​
​ ​ដោយ ប៊ុន រដ្ឋា6 5 3 2 1