​បើ​ការដ្ឋាន​សាងសង់​ផ្លូវ​គ្រួស​ក្រហម​១​ខ្សែ​ប្រវែង​៦២៥០​ម៉ែត្រ​សម្រួល​ដល់​ការដឹកជញ្ជូន​និង​កាត់បន្ថយ ការធ្វើ​ចំណាកស្រុក​

0

​ខេត្តបន្ទាយមានជ័យ​៖​ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ពលរ​ដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទាំង​ពេលនេះ​និង​រដូវវស្សា រួមទាំង​ការដឹកជញ្ជូន​ផ្សេងៗ ដោយសារតែ​ផ្លូវ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ជង្ហុក​តូចធំ​ច្រើន​កន្លែង នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​គ្រួស​ក្រ ហម​មួយ​ខ្សែ​សម្រួល​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុង​ឃុំ​អន្លង់វែង ដើម្បី​បង្ក​លក្ខ​ណះ​ងាយស្រួល​ដល់ ការធ្វើដំណើរ​និង​ដឹកជញ្ជូន​កសិផល ផលិតផល​ទៅ​លក់​តាម​ទីផ្សារ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រចាំ ថ្ងៃ​។​
​លោក វង្ស ភ​ក្ត្រ័ មេឃុំ​អន្លង់វែង បាន​មានប្រសាសន៍ថា ផ្លូវ​ដែល​ត្រូវ​កសាង​ថ្ងៃនេះ​មាន​ប្រវែង ៦២៥០​ម៉ែត្រ ចំណាយ​ថវិកា​រមូ​និ​ធិ​ឃុំ​ឆ្នាំ​២០១៥ ចំនួន​១១១,៧៣៨,០០០​រៀល ដែលមាន​ទីតាំង​ឆ្លង កាត់​ភូមិ​ចំនួន​៣​គឺ​ភូមិ​អូ​តា​មែ​ង ភូមិ​រំចេក​កើត និង​ភូមិ​រំ​ចែក​លិច ដែលមាន​ពលរដ្ឋ​ទទួលផល​សរុប​៣៤ ៦៧ ស្រី​១៨៤៥ ស្មើ​៨៨០​គ្រួសារ​។​អាជ្ញាធរ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​គឺ​ក្នុង​បំណង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​រស់នៅ​តាម​ជនបទ​។​
​ថ្លែង​ក្នុងឱកាស​នោះ​លោក ហោ ជិន​វរ​យុទ្ធ អភិបាលស្រុក​អន្លង់វែង មានប្រសាសន៍ថា ផ្លូវ​មួយ ខ្សែ​នេះ​គឺជា​សេ​សៃ​ឈាម​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​និង​សង្គមជាតិ ព្រោះ​ពេល​ស្ថាបនា​រួច​ផ្លូវ​មួយ​នេះ​វាង​នឹង ផ្តល់នូវ​ប្រយោជន៍​យ៉ាងច្រើន​ដែល​រស់នៅ​សងខា​ផ្លូវ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ទៅ​ប្រក​បរបរ​ចិញ្ចឹម ជីវិត ធ្វើ​ឲ្យ​ការដឹកជញ្ជូន​ផលិតផល និង​កសិផល​ទៅកាន់​ទីផ្សារ​បាន​ទាន់ពេលវេលា សិ​ស្សា​សាលា ទៅ​រៀនសូត្រ​បាន​ស្រួល មិនចាំបាច់​ដើ​កាត់​ភក់​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក៏​ឡើងថ្លៃ មួយកម្រិត​ផងដែរ​។​អាច​លក់ដូរ​មុខផ្ទះ​រក​កម្រៃ​បាន មិនចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​ស្រុក​គេ​។​
​ទន្ទឹមគ្នា​នោះ អាជ្ញាធរ​ក៏បាន​ផ្តាំផ្ញើរ​ដល់​ពលរដ្ឋ​ក្នុង​ទាំងអស់​ដែលមាន​ទីលំនៅ​សងខាង​ផ្លូវ​នេះ ពេល​ផ្លូវ​ស្ថាបនា​រួច សូមជួយ​ថែរក្សារ​ឲ្យ​បាន​គង់វង្ស ព្រោះ​វា​ជា​សម​ទ្ធ​ផល​យើងទាំងអស់គ្នា​។​ហើយក៏ សូម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​កាត់បន្ថយ​អត្រា​មនុស្ស​ស្លាប់ ជនIMG_9827 IMG_9838 IMG_9798 IMG_9792 IMG_9790 IMG_9842ពិការ ស្ត្រី​មេម៉ាយ និង កុមារកំព្រា​៕