បន្ទាយមានជ័យះក្តីបារម្ភរបស់ប្រជាពលរដ្ឋក្នុងវេទិការសាធារណះលើបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរ ហឹង្សានិងសេវាសាធារណះលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចះុជួយខេត្តបន្ទាយមានជ័យបានប្រកាសជាសាធារណះថាអាជ្ញាធរនិងសមត្ថកិច្ចត្រូវរួមគ្នាដោះស្រាយដើម្បីអោយពលរដ្ឋស្ងប់ចិត្តនិងមានសន្តិសុខល្អបន្ថែមទៀត។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅក្នុងពិធីបិទការប្រណាំងទូកនៅខេត្តបន្ទាយមានជ័យ។
លោក ឧបនាយករដ្ឋមន្ត្រីបានបញ្ជក់ទៀតថាតាមរយះវេទិការសាធារណះគ្រឿងញៀនបានផ្លាយដល់ជនបទហើយខេត្តបន្ទាយមានជ័យជាប់លេខពីលើបញ្ហាគ្រឿងញៀនដូចនេះសុំអោយជាប់លេខ២លើវិស័យកីឡាឬអ្វីផ្សេងវិញមិនត្រូវអោយជាប់លេខពូរខាងគ្រឿងញៀននោះទេ។ឯគ្រោះថ្នាក់ចរាចរជាធម្មតាក្នុងមួយថ្ងៃការស្លាប់ដោយគ្រោះថ្នាកចរាចរជាមធ្យម៦នាក់ដែលពីមុនអេដស៍លេខ១ឥឡូវគ្រោះថ្នាក់ចរាចរទៅជាលេខ១ហើយភាគច្រើនកើតឡើងលើក្មេងៗបើកបរលឿនធ្វើអោយស្លាប់ខ្លួនឯងនិងដល់អ្នកដទៃ។ចំពោះករណីហឹង្សាវិញសង្កេតឃើញថាមួយរយះនេះខេត្តបន្ទាយមានជ័យបានកើតឡើងជាញឹកញាប់ដូចកូនកាប់ឪពុកខ្លួនស្លាប់និងក្មេងៗកាប់គ្នាជាដើម។ហើយម្យាងទៀតដើម្បីអនុវត្តតាមនយោបាយកែទម្រង់សីុជំរៅរបស់រដ្ឋាភិបាលមុនគេមន្ត្រីបម្រើសេវាសាធារណះត្រូវធ្វើអត្តសញាណប័ណ្ណជូនពលរដ្ឋអោយបានលឿនកំុយកលុយលើសច្បាប់កំណត់និងសេវានានាអោយបានល្អជូនពលរដ្ឋគ្រប់គ្នា។
ការលើកឡើងខាងលើរបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានតែងលើកឡើងជាញឹកញាប់ក្នុងកិច្ចប្រជុំនានាដែលលោកបានចូលរួមក្នុងខេត្តនេះ។ហើយអ្វីដែលបានលើកឡើងសមត្ថកិច្ចនគរបាលខេត្តបានអនុវត្តបានច្រើនលើការការពារសន្តិសុខ សណ្តាប់ធ្នាប់និងកិច្ចការសង្គមជូនពលរដ្ឋ។ដោយឡែកបទល្មើសក៍តឡើងដូចជាអំពើហឹង្សាកាប់គ្នាត្រូវបានបង្ក្រាប់ចាប់បានជនប្រព្រឹត្តយកមកផ្តន្ទាទោសតាមច្បាប់។



































