​ស្ត្រី​រងគ្រោះ​បីកូន​ស្រី​តូច​អាយុ​៥​ខែ​តាមរក​លោកសង្ឃ​កំហូច​ដែល​បាន​ខ្លួនប្រាណ​នាង​ និង​កូន​មួយ​ហើយ​រត់គេចខ្លួន​មិន​ទទួលខុសត្រូវ

0

​ខេត្តកំពង់ឆ្នាំង​៖ លោកសង្ឃ​មួយអង្គ បាន​រង​ការចោទប្រកាន់ ពី​ស្ត្រី​ម្នា​ក់ថា បាន​លួងលោម​បាន​ខ្លួនប្រាណ​នាង និង​កូន​មួយ​ហើយ រត់គេចខ្លួន​បាត់​ពី​វត្ត មក​សម្ងំ​លាក់ខ្លួន នៅ​វត្ត​មួ យ នៅក្នុង​ឃុំ​បន្ទាយ​ព្រាល ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ ខ​ណះ​ដែល​ស្ត្រី​ម្នាក់​បាន​បីកូន​ស្រី​តូច​មួយ​អាយុ​៥​ខែ ធ្វើដំណើរ​ជា មួយ​ម្តាយ មកប្តឹង​នគរបាល​ប៉ុស្តិ អោយជួយ​តាមរក​លោកសង្ឃ​មួយ​អង្គជា​ឪពុក​កូនស្រី​តូច ដែល​រត់គេច​ពី​ខេត្តបាត់ដំបង​មក​លាក់ខ្លួន​នៅក្នុង​វត្ត​នាគ​ទីវ​ន្ត័ ហៅ​វត្ត​ស្ទឹង​នៅក្នុង​ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។
​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​បន្ទាយ​ព្រាល​បានអោយដឹងថា​៖ ស្ត្រី រងគ្រោះ​ចាញ់បោក​លោកសង្ឃ​នោះ មានឈ្មោះ ភឿ​ត ចាន់​រី អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​វត្ត​រការ ឃុំ​ឪម៉ាល់ ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​ព្រះសង្ឃ​កំហូច​នោះ ព្រះនាម រិ​ន ព្រះជន្ម​២៨​ឆ្នាំ បួស​គង់នៅ​ក្នុង​វត្ត​រការ​។
​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​អោយដឹងថា​៖ មុនពេល​នាង​បាន​ជ្រុលខ្លួន ស្រឡាញ់​លោកសង្ឃ​
​ខាងលើនេះ ដោយសារ​លោកសង្ឃ​នេះ បានមក​លេង​ផ្ទះ​នាង​ជា​ញឹកញាប់ និង​បាន​សុំ​ស្រ​ឡា​
​ញ់​នាង ដោយបាន​អះអាងថា និង​សឹក​យក​នាង​ជា​ប្រពន្ធ ហើយ​ការ​ជ្រុ​ញ​ខ្លួន​នេះ បានកើត​ឡើង ពេលដែល​ម្តាយ​នាង​មិន​នៅផ្ទះ​ធ្វើស្រែ​បាត់​នៅ​ចុងឆ្នាំ​២០១៤ ។ ក្រោយមក​នាង​មាន​ផ្ទៃពោះ នាង​ក៏បាន​ទូរ​សព្ទ័​ប្រាប់​ទៅ​លោកសង្ឃ​ខាងលើនេះ ស្រាប់តែ​លោ​កស​ង្ឈ​នេះ​បានអោយ​នាង​ទម្លាក់​កូន​ចោល ដោយ​ខ្លាច​មាន​បញ្ហា​ហើយ​លោក​ក៏បាន​រត់គេចខ្លួន​បាត់​ពី​វត្ត​រការ​ខេត្តបាត់ដំបង មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​វត្ត​ស្ទឹង ឃុំ​បន្ទាយ​ព្រាល​រហូតមក​។
​ម្តាយ​ស្ត្រី​រងគ្រោះ ដែល​បានធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​កូនស្រី​និង​ចៅ​តូច បានអោយដឹងថា​៖ ក្រោយពេល​កើតហេតុ​ដោយមាន​ការសង្ស័យ នៅពេល​ឃើញ​កូនស្រី​របស់គាត់​ចេះតែ​អង្គុយ យំ​មាន​មុខក្រៀម​ខ្លាំងពេក​គាត់​ក៍បាន​សួរនាំ ទើប​ធ្លាយ​រឿង​នាង​មាន​ផ្ទៃពោះ​៤​ខែ​កន្លះ​ទៅហើយ​ជាមួយ​លោ​សង្ឃ​នោះ ខ​ណះ​ដែល​រឿងហេតុ​នេះ​បាន​កើតឡើង​តាំងពី​ចុងឆ្នាំ​២០១៤​មកម្ល៉េះ​។
​កន្លងមក​នាង​ជា​ម្តាយ និង​កូនស្រី​បានមក​តាមរក​លោកសង្ឃ​នេះ ម្តង​ជា​២​ដង រួចមក​ហើ យ ដើម្បីអោយ​លោ​កស​ង្ឈ​នេះ​ទទួលខុសត្រូវ ប៉ុន្តែ​ពេល​មក​ម្តងណា ក៍​មិនដែល​ជួប​លោកសង្ឃ​នេះឡើយ គឺ​សង្ឃ​កំហូច​អង្គ​នេះ តែងតែ​គេច​មុខ​រហូត ហើយ​ម្តងនេះ​លោកសង្ឃ​នេះ​បាន​ទូរ​សព្ទ័​ហៅ​អោយ​នាង​និង​ម្តាយ យក​កូនស្រី​មកជួប​នៅ​វត្ត​ស្ទឹង​នេះ តែ​អ្វីដែល​នាង​ដាច់ចិត្ត​ប្តឹង​សមត្ថកិច្ច​អោយជួយ​ស្វែងរក​នៅពេលនេះ ព្រោះតែ​លោកសង្ឃ​នេះ​បាន​គេចខ្លួន​បាត់ទៅហើយ តាំងពី​មុនពេល​នាង​និង​ម្តាយ​នាង​បានមក​ដល់​។ រឿង​ខាងលើនេះ ពួកនាង​ស្នើសុំ​ដល់​សមត្ថកិច្ច និង​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ជួយ​ស្រាវជ្រាវ​រក​លោកសង្ឃ​នេះ អោយមក​ទទួល​ខុ​
​សត្រូវ​ចំពោះ​រឿង​ខាងលើនេះ​ជូន​ពួកនាង​ផង​។
​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ ព្រះចៅអធិការ​វត្ត​ស្ទឹង​នេះ មិនដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​នោះឡើយ ទោះ​ជាមាន​អ្នកណា​មក​ស្នាក់​នៅក្នុង​វត្ត ក៍​មិនដែល​រាយការណ៍​អោយដឹង​ដែរ​។ ចំណែក​នៅក្នុង​វត្ត​ស្ទឹង​នេះ​ព្រះសង្ឃ​គង់នៅ​សុទ្ធតែជា​ព្រះសង្ឃ​មក​មូលដ្ឋាន​ពី​ខាងក្រៅ មិនមែនជា​កូនចៅ​អ្នកស្រុក​ក្នុងភូមិ​ឡើយ​៕ ម្តាយ និងកូនស្រីរងគ្រោះ នារីរងគ្រោះនិងកូនស្រីអាយុ៥ខែ