ខេត្តកំពង់ឆ្នាំង៖« គ្រប់មន្ទីរអង្គភាពជុំវិញខេត្តត្រូវលើកទឹកចិត្តជនពិកាដែលមានលក្ខណះសម្បត្តិនិសមត្ថភាពអោយមានសិទ្ធចូលបំរើការងារដោយគ្មានការរើសអើង រាប់ទាំងការបំរើការងារទាំងមន្ត្រីរាជការ កម្មករនិងនិយោជិត កូនជាង ឬកម្មសិក្សាការីជាដើម » លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងបានលើកឡើងបែបនេះនៅក្នុងថ្ងៃប្រារព្ធទិវាជនពិការអន្តរជាតិលើកទី៣៣និងទិវាជនពិការកម្ពុជាលើកទី១៧នៅព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងមន្ទីរសង្គមកិច្ចនិងអតីតៈយុទ្ធជន យុវនិតិសម្បទាខេត្តកំពង់ឆ្នាំង ដែលមានជនពិការចំនួន១៤៥នាក់បានមកចូលរួម។
លោកជំទាវ ប៉ាល់ យឿន បានបន្តទៀតថា៖ដើម្បីជួយសម្របសម្រួលកុំអោយមានការលំបាកដល់ជនពិការគ្រប់មន្ទីរអង្គភាព វត្តអារាម ចំណតរថយន្ត កន្លែងសាធារណៈនានា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវរៀបចំអោយមានលក្ខណះងាយស្រួល សំរាប់ជនពិការគ្រប់ប្រភេទមានដូចជា៖ ការធ្វើកន្លែងជំរាល ធ្វើធ្នាក់ដៃនៅតាមបន្ទប់ទឹក និងការដាក់ស្លាកសញ្ញានានាសំរាប់ជនពិការ។
នៅក្នុងកម្មពិធិនេះដែរលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុវជន យុវនិតិសម្បទាខេត្តកំពង់ឆ្នាំងក៍បានឡើងអានព្រះរាជសាររបស់ ព្រះបាទសម្តេចព្រះបរមនាទ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាជនពិការអន្តរជាតិ និងខួបលើកទី១៧ទិវាជនពិការកម្ពុជា ជូនអង្គពិធីស្តាប់និងស្វែងយល់ផងដែរក្រោមប្រធា នបទ« រួមគ្នាបង្កលក្ខណះងាយស្រួលដល់ជនពិការដើម្បីបរិស្ថានគ្មានពិការភាព »។
ទិវាជនពិការកម្ពុជាបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីរំលឹកអំពីមហាវិនាសកម្មនៃរបបប្រល័ យពូជសាសន៍ប៉ុលពតដែលបានបន្សល់ទុកស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រាប់មីនរាប់ម៉ឺនគ្រាប់នៅសល់ពីសង្គ្រាម ដែលបង្ករអោយមានជនពិការរាប់ម៉ឺននាក់មកដល់សព្វថ្ងៃនេះ។ ដោយឡែកក៍មានប្រជាពលរដ្ឋរាប់ពាន់នាក់ពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ក្នុងការងារ ពិការពីកំណើ ត និងពិការដោយគ្រោះថ្នាក់ផ្សេងៗទៀត។
ទន្ទឹមនេះដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាស់ដាក់អោយអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៤ដល់២០១៨ ដែលផែនការយុទ្ធសាស្ត្រនេះ គឺជាមូលដ្ឋានគ្រឺះនិ ងជាឆ្អឹងខ្នងដ៍សំខាន់ដែលមិនអាចខ្វះបាន ក្នុងការជុំរុញការអនុវត្តអនុសញ្ញាស្តីពីសិទ្ធជនពិការ អនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត ការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និការបំផ្លាញគ្រាប់មីន ឆ្នាំ២០១៣ , ២០២២ យុទ្ធសាស្ត្រអ៊ីឈាន់ ធ្វើអោយសិទ្ធជនពិការក្លាយជាការពិត។
នៅក្នុងពិធីនេះដែរ តំណាងជនពិការក៏មានឡើងថ្លែងនូវសំណូមពរសុះងៅយសិទ្ធជនពិការ មានដូចសិទ្ធប្រជាពលរដ្ឋទូទៅក្នុងការធ្វើការងារដែលអាចធ្វើបាន កុំអោយមានការរើសអើង និងសុំអោយសង្គមជាតិ មានការគាំទ្រដល់ជនពិការ អោយយមានសិទ្ធរៀនសូត្រ សិទ្ធទទួលព័ត៌មាន និងមានសិទ្ធទូរ
ទៅដូចមនុស្សដទៃទៀត។
ដោយឡែកនៅក្នុទិវាជនពិការនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ឆ្នាំង បានចែកអំណោ
យជូនជនពិការដែលបានចូលរួមចំនួន១៤៥នាក់ ក្នុងម្នាក់ម្នាក់ទទួលបាន អាវយឺត១ សារ៉ុង១ កន្សែង១ និងថ្នាំដុះធ្មេញ១ប្រអប់ផងដែរ ដើម្បីអបអរទិវាជនពិការកម្ពុជាលើកទី១៧ និងជួយសំរាលការខ្វះខាតរប ស់ជនពិការនៅក្នុងខេត្តកំពង់ឆ្នាំង៕



































