នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បញ្ជូន​ខ្លួន​ជន​រទេស​២​នាក់​និង​ខ្មែរឥស្លាម​មនាក់​បើក​ល្បែងស៊ីសង​ហ្គេម​ភ្នាល់​បាញ់​ត្រី​ខុសច្បាប់​

0

​សៀមរាប​៖ បុរស​ជា​ជនបរទេស​ពីរ​នាក់​និង​ខ្មែរឥស្លាម​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​រួច​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការបើក​កន្លែង​លេងល្បែង​ស៊ីសង​។
​ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្តសៀមរាប លោក​វរៈសេនីយ៍ទោWP_20151209_015 ភឹង ច​ន្តា​រ៉េត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ នេះ​ថា ការចាប់​ឃាត់ខ្លួន​ជនបរទេស​ទាំង បីនាក់​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី យប់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្សារ​ភ្ញា​ជ័យ ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ លោក​បន្តថា ក្នុងចំណោម​ជន​ទាំងបី​នាក់ មាន​ពីរ​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី គឺ​ឈ្មោះ Sya Didy Binsallehuddin ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ឈ្មោះ Goh Joo Sheng ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។ ចំណែក​ម្នាក់ទៀត​ឈ្មោះ នី សុ​ហ្វ្រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ខ្មែរឥស្លាម​។​
​លោក​ភឹង ចិន្តា​រ៉េត បន្តថា ៣​នាក់​ក្នុងចំណោម​១​នាក់​ក្រោយពេល​ធ្វើតេស្ត ឈ្មោះ​GOH JOOS SHENG ភេទ​ប្រុស ជា​ជនជាតិ​ម៉ាឡេស៊ី មាន​សារធាតុ​ញៀន​(​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​)​ការចាប់ខ្លួន​អ្នក​ទាំងបី​នេះ ដោយសារ​ពួកគេ​ជាប់​ពាក់ព័ន្ធ នឹង​ការបើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ ប្រភេទ​ហ្គេម​បាញ់​ត្រី ។ លោក​បន្តថា បន្ទាប់ពី​ចាប់​ឃាត់ខ្លួន អ្នក​ទាំងបី​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​០៩ ខែធ្នូ​ឆ្នាំ​២០១៥​នេះ​ដើម្បី​ចាត់ការ​តាមច្បាប់​៕Image3 Image4 Image1 WP_20151209_016
​ដោយ ខេង ឧ​ត្ត​ម​