ខេត្តកណ្តាលៈយោងតាមដីកាបង្គាប់ឲចាប់ខ្លួនរបស់សាលាដំបូងខេត្ត
កណ្តាលប៉ូលិសប៉ុស្តិរដ្ឋបាលឃុំគគីរតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ
បានម្នាក់ នៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៥វេលាម៉ោង១៥និង០០នាទី ចំណុចភូមិស្លាបតាអោន ឃុំគគីរស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
ជនសង្ស័យចាប់ខ្លួនតាមដីកាឈ្មោះជា ដារី ភេទប្រុស អាយុ២៥ឆ្នាំ ជន
ជាតិខ្មែរមុខរបរមិនពិតបច្ចុប្បន្នស្នាក់នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុក
កៀនស្វាយ ខេត្ដកណ្ដាល តាមដីកាលេខ៖ ៦១៦ ចេញដោយលោកហុក
វ៉ាន់ធីណា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល ពីបទ៖ ហិង្សា
ដោយចេតនា.ប្រព្រឹត្តនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ
ខេត្ដកណ្ដាល កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១០ ។
លោក វ៉េង កុសល មេប៉ុស្តិរដ្ឋបាលគគីរបានឲ្យដឹងថា ជនសង្ស័យរូប
នេះបន្ទាប់ពីបង្កហឹង្សារួចបានរត់គេចខ្លួនបាត់មួយរយៈទើបត្រឡប់មកផ្ទះ
វិញជាធម្មតា ដោយយល់ថាគ្មានអ្នកណាធ្វីអីគេកើត ខណៈពេលនោះប៉ូ
លិសប៉ុស្តិឡោមព័ទ្ធចាប់ខ្លួនតែម្តងដោយផ្អែកតាមដីកាបង្គាប់ឲ្យចាប់
ខ្លួននៅក្នុងដៃសមត្ថកិច្ចស្រាប់បញ្ជូនទៅអធិការស្រុកកៀនស្វាយ ដើម្បី
បន្តបញ្ជូនទៅតុលាការខេត្តកណ្តាលផ្តន្ទាទោសតាមនិតិវិធីច្បាប់ ៕