ខេត្តកណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃទី០៨ខែធ្នូ ឆ្នាំ
២០១៥ វេលាម៉ោង៣ និង ៤០នាទីទៀបភ្លឺ នៅចំណុចមុខផ្សារ គគីរធំ-ភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខត្តកណ្ដាល រវាងម៉ូតូនឹងរថយន្តមិនស្គាល់ម៉ាក បើកបរទិសដៅបញ្ច្រាសទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ១
បណ្តាលឲ្យអ្នកបើកបរម៉ូតូ២នាក់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។
ជនរងគ្រោះទី១ ឈ្នោះឈីង ថេលភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅភូមិស្ពឺខាងលិចឃុំស្ពឺ-ស្រុកបាភ្នំ-ខេត្តព្រៃវែង ជាអ្នកបើក
ម៉ូតូសង់សេរី2013 ពណ៍ខ្មៅពាក់ផ្លាកលេខក្រចេះ 1A-3490 កមពី
ភ្នំពេញ រងរបួសធ្ងន់ ទី២ ឈ្មោះ ចៃគាង ភេទប្រុស អាយុ២០ ជនជាតិ
ខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នាជាអ្នកជិះពីក្រោយ រងរបួសស្រាល។
នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកពីភ្នំពេញ មកដល់ចំណុច
ផ្សារគគីរធំចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ក៍មានរថយន្តធន់តូច មួយ
គ្រឿងមិន ស្គាល់ម៉ាកបើកបរចេញពីអ្នកលឿង ទៅភ្នំពេញ ដល់ចំណុច
កើតហេតុ ក៍បានបុកគ្នាជាមួយនឹងម៉ូតូ ចំណែករថយន្តក៍បានបើកគេច
បាត់ ។រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវរករថយន្តបង្ក
ឃើញនៅឡើយទេ ៕