ស្ទឹងត្រែង ៖ជនសង្ស័យចំនួន២នាក់ម្នាក់ធ្លាប់ជាប់គុក ចេញមកវិញនៅតែបន្តសកម្មភាពចែកចាយប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់បន្តទៀត ត្រូវបានកំលាំងអធិការដ្ឋានស្រុកសៀមប៉ាង ចុះឃាត់ខ្លួនកាលពីវេលាម៉ោង២៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកអធិការស្រុកសៀមប៉ាងលោកវ៉ា សុផាន់បានអោយដឹងថាជនសង្ស័យទាំងពីររួមមាន ១-ឈ្មោះ អ៊ុក ប្រុសតាក់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ២-ឈ្មោះ ខេង វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកអធិការបានបន្តថានៅវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពចែកចាយប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ លោកបានបញ្ជា កំលាំងជំនាញចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណិ៍សថ្លា( I CE)ចំនួន៩កញ្ចប់តូចធំ រួមនិងឧបករណ៍សម្រាប់ជក់មួយចំនួនទៀតផងដែរ។
នៅព្រឹកថ្ងៃទី៩ធ្នូនេះជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានកំលាំងអធិការដ្ឋានស្រុកសៀមប៉ាង បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាត់ការបន្ត រៀបចំសំណុំរឿងនាំខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតានីតិវិធី៕