អ ហ បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​២​នាក់​

0

​ ​ស្ទឹងត្រែង​៖​កំលាំង​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​២​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​៣​កញ្ចប់ បញ្ច​ន​កម​កាន់​ទីបញ្ជាការ​អា​វុ​ធ​ហត្ថ​ខេត្ត​សាកសួរ​។12348583_582910355196440_74933404_n​ ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​កាលពី​វេលា​ម៉ោង​២១​និង​២៧​នាទី​យប់ ត្រង់ចំណុច​គុល​ស្ពាន​សេកុង ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង ខេត្តស្ទឹងត្រែង​។​​ ​ប្រធាន​មន្ទី​ប័​ត៍​មាន​និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​លោក​វរសេនីយទោ​ដួង វិចិត្រ​បានអោយដឹងថា​ជនសង្ស័យ​ដែល អ ហ បង្ក្រាបបាន​មានឈ្មោះ​ព្រំ​សុខន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ មុខរបរ​ធ្វើ​សំណង់​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​បឹង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​និង​ម្នាក់ទៀត ឈ្មោះ​នៅ វ៉ា ហៅ តឿ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​សំណង់ កើត​នៅ​ភូមិ​វាល​របង ឃុំ​អង្ករ ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង​។​​លោក​ប្រធាន​មន្ទីរ​ព័​ត៍​មាន​និង​សន្តិសុខ​បាន​បន្ត​អោយដឹងទៀតថា​ជ​សង្ស័យ​២​នាក់​ខាងលើ​បានធ្វើ​ដំណើរ​មកពី​ភ្នំពេញ មក​ជួល​ផ្ទះសំណាក់​លី​ហួរ ហើយ​បានធ្វើ​សកម្មភាព​ចែកចាយ​ប្រើប្រាស់ ខណ​ជនសង្ស័យ​ឈ្មោះ​ព្រំ​សុខន បាន​យក​គ្រឿង​ឆ្លងស្ពាន​សេកុង ថា​យក​គ្រឿងញៀន​ទៅប្រើ​ប្រាស់​ជាមួយ​នារី​ម្នាក់ ក៏​ត្រូវបាន​អាវុធហត្ថ​ស្ទា ក់ ចាប់ខ្លួន​ដកហូត​បាន​ថ្នាំញៀន​មួយកញ្ចប់ និង​បានធ្វើ​ការសាកសួរ​ទើប​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ជា​បក្សពួក​នៅផ្ទះ​សំ​ណា​លី​ហួរ​ដកហូត​បាន​គ្រឿងញៀន​(​ម៉ា​ទឹកកក​)២​កញ្ចប់​បន្ថែមទៀត​រួម​និង​លុយ​មួយចំនួន​និង​សម្ភារៈ​ជាច្រើន​ទៀត​បាន​បញ្ជូន​ទៅកាន់​ទី​បញ្ជាការ​អាវុធហត្ថ​ខេត្ត​សាកសួរ​។​​នៅ​រសៀល​ថ្ងៃទី​០៩​ធ្នូ​នេះ ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕12348781_582910328529776_1745315132_n