អាជីវករ​ក៏​ដូច​ប្រជាពលរដ្ឋ​គាំទ្រ​ដៃគូ​អភិវឌ្ឍន៍​ផ្នែក​ឯកជន​

0

​ស្ទឹងត្រែង​៖​ក្នុង​សកម្ម​ភាពចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្ទះល្វែង និង​ផ្សារ​ថ្មី​នៅ​ក្រុង​ស្ទឹងត្រែង នៅ​ថ្ងៃទី​០៨​ធ្នូ​២០១៥ ក្រុមអាជីវករ​ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​បាន​កំពុង​លក់ដូរ​នៅ​ផ្សា​ថ្មី​បណ្តោះអាសន្ន​នេះ បាន​គាំទ្រ​ដល់ដៃ​គូរ​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន​តាំង​ឆៃ​ហេង ព​ន្លឿ​ន​06 108_13.47ការសាងសង់​ផ្សារ និង​ផ្ទះល្វែង​ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​លក់ដូរ មក​ទិញ​និង​មក​រស់នៅ​ច្រើន​មាន​ភាព អូរ​អរ​ពីព្រោះ​កសិករ​ចង់បាន​ទីផ្សារ សម្រាប់​ដោះដូរ​ទំនិញ​ប្រចាំ​ថ្ងៃជា​កន្លែង​ផ្តល់នូវ ថវិកា​សំរាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​
​លោក​កុល​សំអុល​អភិបាលខេត្ត​មានប្រសាសន៍ថា​៖ ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ​មិនអាច​ខ្វះ​បាន ហើយ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត ក៏​ដូច​ប្រជាពលរដ្ឋ​បានធ្វើការ​អំពាវនាវ ស្វែងរក​ដៃគូ​ឲ្យ​ចូលរួម​ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​មានការ​រីកចំរើន ថ្ងៃ​អនាគត ខេត្ត​នឹងមាន​ផ្ទះល្វែង មាន​ផ្សារ​លក់ទំនិញ សំរាប់​បំរើ​សេចក្តី​ត្រួវ​ការ របស់​ប្រជាពលរដ្ឋ​។​
​អភិបាលខេត្ត​ស្ទឹងត្រែង​បានចាត់ទុក​ផ្នែក​ដៃគូ​អភិវឌ្ឍន៍​ឯកជន ជា​យន្តការ​ផ្តល់នូវ​អទិភាព​យ៉ាងសំខាន់​ជួយ​ធ្វើ​ឲ្យ​ខេត្ត​មានការ​រីកចំរើន ទីក្រុង​មាន​សោ​ភណ្ឌ​ភាព ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មាន​កំណើន​ក្នុងពេល​មាន​ដៃគូរ​មក​ចូលរួម វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ​នៅក្នុង​ខេត្ត​។​
​លោក​អភិបាលខេត្ត​បញ្ជាក់ថា​៖ គ្រប់ផ្នែក​ពាក់​ព​ន្ធ័​ត្រូវតែ​រួម​គា្ន​គាំទ្រ​ផ្នែក​ឯកជន​និង​បង្កលក្ខណៈ​ងាយ​ស្រូល​គ្រប់​សកម្មភាព​រាប់ទាំង​ផ្នែក​ច្បាប់​បន្ថែម​ផង ដើម្បី​ទាក់ទាញ​ឲ្យ​វិស័យ​ឯកជន ជួយ​អភិវឌ្ឍ​ន៏​ផ្នែក​សំណង់​ក្នុង​ខេត្ត​វិស័យ​ឯកជន​នេះ វា​ជា​ការបើក​ច្រក​សេដ្ឋកិច្ច​សំខាន់​ណាស់ សំរាប់​អ្នក​ស្ទឹងត្រែង​ហ្នឹង មិនមែន​សំរាប់តែ​អ្នកធ្វើ​ទេ ហើយ​បើ​អត់​មាន​វិស័យ​ឯកជន ហើយ​អត់​មាន​អ្នក​ក្នុង​គាំទ្រ ហើយ​យើង​មិន​យកចិត្តទុកដាក់​ទៀត​គេ​ធុញ​គេ​ទ្រាន់​ដែរ គេ​មាន​លុយ​គេ​ទៅ​គេ​និងរ​ត់ទៅ​កន្លែង​ផ្សេងៗ ហើយ​ការវិនិយោគ​ក្នុង​ខេត្ត​នេះ វា​ជា​បញ្ហា​ល្អ​ណាស់​សំរាប់​ពង្រីក​សោ​ភ​ណ្ឌ័​ភាព ពង្រីក​សេចក្តីត្រូវការ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​យើង​គឺថា មាន​បុរី​មាន​ផ្សា មាន​ស្ពាន​គឺថា​ដីធ្លី​នៅ​ទី​ហ្នឹង​ឡើង ហើយ​អញ្ចឹង​ប្រជាពលរដ្ឋ​របស់​យើង មានការ​អភិវឌ្ឍ​ន៏​ផ្នែក​ជីវភាព​របស់គាត់​។​
​ ​លោក​ឆាយ​-​ម៉េង​វី​រ៉ា​អ្នកវិនិយោគ​ផ្នែក​សំណង់​បាន​បញ្ជាក់ថា​៖​ទីក្រុង​ស្អាត​គឺ​ពិតជា​ផ្ដើមចេញពី​យើងទាំងអស់គ្នា ដូចនេះ​លោក​នឹង​ខិតខំ​ប្រឹងប្រែង រួមចំណែក​ក្នុងការ​សាងសង់​សំណង់​នេះ ធ្វើ​ឲ្យ​មានគុណ​ភាព​និង​សោ​ភ​ណ្ឌ័​ភាពល្អ ទៅតាម​ស្តង់ដា​នៃ​គម្រោង​អភិវឌ្ឍន៍ ដែល​ខេត្ត​ចង់បាន​។​
​លោក​ទទួលស្គាល់ថា​៖​មួយផ្នែក​ទៀត​ការវិនិយោគ​សំណង់ ក៏បាន​ជួយ​ដល់​កម្មករ​បានធ្វើការ​នៅក្នុង​ប្រទេស​អាហ្នឹង ជាការ​ពិត​យើង​មានការ​ងារ​ធ្វើ ឲ្យ​កម្មករ​ធ្វើ​ជួយ​ជីវភាព​កម្មករ ឲ្យ​គាត់​មានការ​ងារ​ធ្វើ​មាន​ប្រាក់ចំណូល ខ្ញុំ​និង​ណែនាំ​គាត់​ឲ្យ​ប្រុងប្រយ័ត្ន ធ្វើការ​ហើយ​ធ្វើការ​ក្នុង​ការដ្ឋាន​យើង​ហ្នឹង ឲ្យ​មាន​របៀបរាបរយ​កុំ​ឲ្យ​មាន​បញ្ហា​អី​កើតឡើង ហើយ​ពន្យល់​គាត់​ក្នុង​ការធ្វើ​ត្រូវខិតខំ​ធ្វើការ ដើម្បី​ប្រាក់ចំណូល​របស់​យើង​កាន់តែ​បាន​ច្រើន គាត់​មិនបាច់​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ឬ​ទៅ​កូ​រេ​ទេ​។​
​លោកស្រី​តាំង​សៀម​ហ៊​ង​តំណាង ក្រុមហ៊ុន តាំង​ឆៃ​ហេង អភិវឌ្ឍន៍ ដៃគូ​វិនិយោគ​ផ្ទះ​ល្វេ​ង​និង​ផ្សារ​ផ្នែក​ឯកជន​បញ្ចា​ក់ថា​៖ ទីតាំង​អភិវឌ្ឍន៍​ផ្សារ​លក់ដូរ មាន​បណ្តោយ​១១០​ម៉ែត្រ​ទទឹង​៦០​ម៉ែត្រ ចំណែក​ទីតាំង​ទី ពីរ សាងសង់​ផ្ទះល្វែង មាន​បណ្តោយ​៣០០​ម៉ែត្រ​និង​ទទឹង​១៦០​ម៉ែត្រ ស្ថិតនៅ​ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយ​គម្រោង​នេះ​នឹង​បញ្ចប់ ការសាងសង់​នៅ​ឆ្នាំ​២០១៨​ខាងមុខ បច្ចុប្បន្ន​សាងសង់​បាន ប្រ មាណ​២០%​ហើយ​។​
​សូមបញ្ជាក់ថា​៖​វិស័យ​ឯកជន​វិនិយោគ​ទន់​ក្រោម​២​លាន​ដូ​ល្លា​ច្បាប់​ខេត្ត ជា​អ្នកចេញ​ឲ្យ​បើ​លើសពីនេះ​ទើប​សុំ​ដល់​ក្រសួង និង​រាជរដ្ឋាភិបាល​ហើយ​ការបង្កើត​ឲ្យ​មានផ្ទះ​ល្វែង និង​ផ្សារ​ថ្មី​នឹងធ្វើ​ឲ្យ​ខេត្ត នៅ​ភូមិភាគ​ឥ​សាន្ត​មួយ​នេះ ទទួលបាន​នូវ​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ក៏​ដូច​ប្រេ​ជា​ពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ហើយ​ខេត្តស្ទឹងត្រែង​ក៏​បង្កើនបាន​នូវ​សោ​ភ​ណ័​ភាពស្រស់​បំព្រង​ក្លាយជា​ទីក្រុង​ស្អាត​ផងដែរ​៕06 128_13.46 02015.12.08_13.48 2015.12.08_13.47