​សមត្ថកិច្ច​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​សិស្ស​៣៥០​នាក់​នៅ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖​ ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ត្រូវអនុវត្ត​ចាប់​ផាកពិន័យ​១​គុណ​នឹង​៥​ដង​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦​ទៅ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខេត្ត​និង​ក្រុង​កំពង់ឆ្នាំង ចុះទៅ​ផ្សព្វផ្សាយ​បញ្ជ្រៀប​ដល់​ប្អូនៗ​ជា​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ចំនួនDSC08865​៣៥០​នាក់ ក្នុង​គោលបំណង​អោយ​ប្អូនៗ​យល់​កាន់តែច្បាស់​ពី​ច្បាប់​ចរាចរណ៍ និង​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។​កម្មវិធី​នេះ​បាន​ប្រព្រឹត្តឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ ២០១៥ នៅក្នុង​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ក្រុង លោកនាយក លោកគ្រូ​អ្នកគ្រូ​នៅក្នុង​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ផងដែរ​។​
​ ​លោក ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ថ្លែង​ទៅកាន់​សិស្សានុសិស្ស​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ឃាតករ​បិតមុខ​យ៉ាង​សាហាវ​នៅលើ​ផ្លូវថ្នល់ ដែល​អ្នករងគ្រោះ​ជាច្រើន​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ ដែល​ធ្វើអោយប៉ះពាល់ ដល់​សេដ្ឋកិច្ចជាតិ និង​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ ហើយ​នៅក្នុង​ចំណោម​អ្នករងគ្រោះ​ទាំងនោះ ភាគច្រើន​គឺជា​យុវវ័យ​មាន​អាយុ​ពី​១៥​ឆ្នាំ​ដល់​២៩​ឆ្នាំ ទោះបី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតករ​បិតមុខ​ក៍ដោយ តែ​យើង​ជា​អ្នកប្រើប្រាស់​ផ្លូវ​អាច​ជៀសវាង​ពី​គ្រោះថ្នាក់​ទាំងនេះ​បាន ដោយ​គ្រាន់តែ​យើង​ជា​អ្នកបើកបរ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ពេលវេលា​។ នៅក្នុង​ថ្ងៃនេះ​ការិយាល័យ​នគរបាល​ចរាចរ ណ៍​ផ្លូវគោក​ខេត្ត​និង​ក្រុង គឺមាន​បំណង​បញ្ជ្រៀប​ចំណេះដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​ប្អូនៗ​សិស្សានុសិស្ស​ក្នុងការ​បើកបរ​អោយមាន​សុវត្ថិភាព​ទាំង​ខ្លួនឯង និង​អ្នកដទៃ គឺ​បានន័យថា​បញ្ជៀ​សរាល់​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួន នៅលើ​ផ្លូវជាតិ​តែម្តង​។​
​ ​ដោយឡែក​លោក ឈឹម សារុន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បានអោយដឹងថា​៖ នៅក្នុង​ឆ្នាំ​២០១៥​នេះ ខេត្តកំពង់ឆ្នាំង​មាន​ករណី​គ្រោះថ្នាក់​ក្នុង​ឆ្នាំ​២០១៥​មានការ​ថយចុះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១២៤​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៤ គឺ​ថយចុះ​១០៦​ករណី បណ្តាលអោយមាន​អ្នកស្លាប់​ចំនួន​៦៩​នាក់ ថយចុះ​ជាង​ឆ្នាំ​២០១៤ ចំនួន​៣៤​នាក់​, បង្ករ​អោយ​ខូចខាត​យានយន្ត​ចំនួន​៣៣៩​គ្រឿង ថយចុះ​ជាង​ឆ្នាំ​២០១៤​ចំនួន​២១៨​គ្រឿង​។ តែ​ទោះបី​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នកស្លាប់​មានការ​ថយចុះ​ក៍ដោយ ក៍​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​នៅតែ​ធ្វើការ​បញ្ជ្រៀប​ច្បាប់​ចរាចរណ៍​ដល់​សិស្ស ប្រជាពលរដ្ឋ អ្នកបើកបរ​រថយន្ត​ដឹក​ម្មករ និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវ​ចូលរួម​កាត់បន្ថយ​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង​អោយមាន​កំរិត​ទាប​បំផុត​៕DSC08866 DSC08862