កំពង់ធំ.ដោយការខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គការ ក្រៅរដ្ឋាភិបាល និងអង្គភាពរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជានិងផ្តល់អតិភាព ខ្ពស់ចំពោះកុមារ រួមគ្នាដើម្បីបញ្ឍប់ការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម តប់ស្កាត់ការគេងប្រវ័ញ្ចលើកម្លាំងពលកម្ម ក្រោមវិធានបទ រួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលបានចាត់ធ្វើឡើងដោយអង្កការ កម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ដោយឧបត្ថម្ភដោយថវិការជំនួយដោយ J.A.C . TRUST ។
លោក អឹម ផល្លី ប្រធានអង្គការ CWCC ប្រចាំតំបន់ បានបញ្ជាក់ពីដំណើរការអភិវឌ្ឍន៍របស់អង្គការឲ្យទទួល បានការគាំទ្ររ ពីសំណាក់មហាជន និងក្នុងជួររាជរដ្ឋាភិបាល ធ្វើកិច្ចការការពារនិងជួយដល់ស្ត្រីនិងកុមារ និងប្រឆាំងការជួញដូរមនុស្ស ក៏ដូចជាការប្រកាសដល់ពលរដ្ឋ និងអាជ្ញាធរទូទៅឲ្យបានដឹងពីបញ្ហានៃការ ជួញដូរមនុស្ស និងទាមទារឲ្យមានការចូលរួមដោះស្រាយបញ្ហានេះទាំងអស់គ្នា ខណៈពេលដែលប្រទេស កម្ពុជាជាប់លំដាប់ថ្នាក់លេខ២ ក្នុងការជួញដូរមនុស្ស នៅកម្ពុជា ដោយឡែកនៅក្នុងខេត្តកំពង់ធំ កំណើនស្ត្រី និងកុមារីរងគ្រោះដោយសារអំពើហឹង្សាក្នុងគ្រួសារ អង្គការបានជួយជនរងគ្រោះ១៧៥ករណីក្នុងនោះមាន អំពើហឹង្សា ជួញដូរផ្លូវភេទ និងផ្តល់ប្រឹក្សាយោបល់ចិត្តសង្គម ។
លោក ខ្លុត ណុយ ប្រធានការិយាល័យជួញដូរមនុស្ស បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានគេជួញដូរគឺគាត់ត្រូវបានគេលួងលោមបោកបញ្ឆោតាមល្បិចកលផ្សេងៗរបស់មេខ្យល់ ក្មួយៗត្រូវចូលរួមផ្តល់ដំណឹងដល់សមត្ថកិច្ចជាបន្ទាន់ នៅពេលដែលបានជួបនូវការជួញដូរមនុស្ស ដោយរួមគ្នាទប់ស្កាត់មិនចាំបាច់តែសមត្ថកិច្ច. និងសូមអោយអ្នកដែលត្រូវបានគេលួងលោម ត្រូវគិតពិចារណរឲ្យច្បាស់ ថាតើចំណេញឬខាត ដោយកន្លងមកមានការជួញដូរមនុស្សជាច្រើនករណី និងត្រូវបាននេះជួយអន្តរាគមន៍ ជួយជនរងគ្រោះ។
លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានមានប្រសាសន៍ផ្តាំផ្ញើរថា យើងទាំងអស់គ្នាត្រូវរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងកាកេងប្រវ័ញ្ចគ្រប់រូបភាព ជាពិសេសលើកុមារ និងត្រូវបង្កើនការយល់ដឹងគោរពសិទ្ធិមនុស្ស និងការធ្វើចំណាក់ស្រុកដោយមិនស្របច្បាប់ និងការជួញដូរមនុស្សនិងកុមារ ដើម្បី លុបបំបាត់នៃការជួញដូរមនុស្សទាំងស្រុង នៃបង្កើនកិច្ចការពារអនុវត្តគោលនយោបាយភូមិមានសុវត្តិភាព។
ដោយ ប៊ុន រដ្ឋា



































