បន្ទាយមានជ័យ ៖ អគ្គស្នងការនគរបាលជាតិប្រគល់រថយន្តប្រដេញ៤គ្រឿង ដល់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីទុកបង្ក្រាបបទល្មើសនានា តាមរយៈនាយឧត្តមសេនីយ៍ សូស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី១០ ធ្នូ ២០១៥ នៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
នាយឧត្តមសេនីយ៍ សូស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍កោតសរសើ ចំពោះស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រោមការដឹកនាំរបស់លោក អាត់ ខែម ស្នងការនគរបាលខេត្តដែលទើបដំឡើងឋានន្តរស័កផ្កាយ២ បានខិតខំប្រឹងប្រែងដឹកនាំកម្លាំងនគរបាលទាំងអស់ អោយមានសណ្តាប់ធ្នាប់ល្អ សំលៀកបំពាក់ស្អាត ការគោរពវិន័យបានល្អ រហូតទទួលបានការកោតសរសើពីអគ្គស្នងការនគរបាលជាតិ ។ លោកបន្តថា ជាមួយនិងលិទ្ធផលដ៏ប្រសើរនេះ អគ្គស្នងការនគរបាលជាតិប្រគល់រថយន្តប្ររដេញប្រភេទកាំម៉ារីចំនួន៣គ្រឿង និងរថយន្តប្រដេញប្រភេទ២បាំងចំនួន១គ្រឿងដល់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តបំពេញភារៈកិច្ចអោយកាន់តែល្អប្រសើជាងនេះទៀត ។
ជាមួយគ្នានេះដែលនាយឧត្តមសេនីយ៍ សូស អង្គារ៍ ក៏បានណែនាំដល់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ត្រូវ ពង្រឹងលើការថៃទាំសុខភាពផ្ទាល់ខ្លួន ដោយឧស្សាហាត់ប្រាណ អោយបានច្រើន ព្រោះកម្លាំងទាំងអស់សុទ្ធតែមានវ័យចំណាស់ៗ ខ្លះហើយ ។
ក្នុងពិធីប្រគល់រថយន្តនេះផងដែរលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែគិតគូរដល់កម្លាំនគរបាលថ្នាក់ក្រោម ហើយបន្ទាប់ពីទទួលបានរថយន្តពីអគ្គស្នងការនគរបាលជាតិ លោកនឹងខិតខំប្រឹងប្រែងបន្តដឹកនាំកម្លាំង កាពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីអោយប្រជាពលរដ្ឋមានភាពកក់ក្រៅក្នុងការរស់នៅ និងមានទំនុបចិត្តកាន់តែខ្លាំងមកលើកម្លាំងនគរបាល ៕