​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​របស់​ស្នងការ​ខេត្ត​ឃាត់ខ្លួន ជនសង្ស័យ ០២​នាក់​ ​បញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប ៖ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ចុះ​ប្រ​ត្តិ​ប​ត្ត​ការបង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​បាន​០២ នាក់ ពីបទ​ប្រើប្រាស់ នូវ​សារធាតុ​ញៀន ខុសច្បាប់​និង​ដកហូត​បាន​គ្រឿងញៀន​០១​កញ្ចប់​ដាវ​សាំ​ម៉ូ​រ៉ស​ចំនួន​IMG-20151211-WA0039០៣​ដើម​និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿង​​មួយចំនួនធំ នៅ​ចំណុច​ភូមិ​ទក្សិណ​ក្បូ​ង​សង្កាត់​គោកចក​ក្រុង ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ក្នុង​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ។​
​លោក​វរ​សេនី​យ៏​ទោ អ៊ុំ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​
​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១០​និង​៣០​នាទី សមត្ថកិច្ច​របស់ នគរបាល​យើង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចំ​ម្រុះ ចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​នៅ​សា​ធាតុ​ញៀន​ខុសច្បាប់​ហើយ​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០២​នាក់ ទី​១ ឈ្មោះ ហី​ម ហៅ​ម៉ៅ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នូវ​ភូមិ​ទក្សិណ​សង្កាត់​គោកចក​ក្រុង ខេត្តសៀមរាប​ទី​២ ឈ្មោះ ហុង​សីហា​ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​ទ្បាន​រស់នូវ​ភូមិ​ទក្សិណ​សង្កាត់​គោកចក​ក្រុង​ខេត្តសៀមរាប
អ្នក​ទាំងពីរ​ត្រូវបាន​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ទក្សិណ​ក្បូ​ង​សង្កាត់​គោកចក​ក្រុង​ខេត្តសៀមរាប ហើយ​ដកហូត​បាន​វត្ថុតាង លោក​វរ​សេនី​យ៏​ទោ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន និង​ត្រួតពិនិត្យ​ឆែកឆេរ រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០១​កញ្ចប់​តូច (​ម៉ា​ទឹកកក​) ដាវ​សាំ​ម៉ូ​រ៉ៃ​០៣​ដើម​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​និង​ម៉ូតូ​ចំនួន ០១​គ្រឿង ។​
​ជនសង្ស័យ​ទាំង​០២​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ចោទ​ពីបទ​ចែកចាយ និង​ប្រើប្រាស់​នៅ​សា​ធាតុ​ញៀន​ខុស​​ច្បាប់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​និង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​នៅ រសៀល​ថ្ងៃទី​១១ ខែ​១២ ឆ្នាំ ២០១៥​នេះ​ដើម្បី​ចាត់ តាម​នីតិវិធី​ច្បាប់​៕