ព្រះវិហារ៖តាមសេចក្ដីរាយការណ៍បានអោយដឹងថាសមត្ថកិច្ចប៉េអឹមស្រុកជាំក្សាន្តចុះបង្ក្រាបទីតាំងជួញដូរនិងសេពគ្រឿងញៀន១កន្លែងក្នុងនោះឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់និងដកហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍សេពគ្រឿងញៀនខ្លះទៀតកាលពីព្រឹកថ្ងៃទី១០ធ្នូ២០១៥ស្ថិតនៅភូមិឈើទាលគងឃុំជាំក្សាន្តស្រុកជាំក្សាន្ត។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៤នាក់រួមមានទី១ឈ្មោះឃុនរុំភេទស្រីអាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដទីឈ្មោះតេងផាត់ភេទប្រុសអាយុ៥០ឆ្នាំមុខរបរកសិករទី៣ឈ្មោះចាន់ទ្បាយភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដនិងទី៤ឈ្មោះចែមសុវណ្ណភេទប្រុសអាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដគឺជនសង្ស័យទាំង៤នាក់រស់នៅភូមិឈើទាលគងឃុំស្រុកជាំក្សាន្តដូចគ្នា។
សមត្ថកិច្ចបញ្ជាក់ថាគ្រឿងញៀនដែលត្រូវបានដកហូតរួមមានម៉ាទឹកកកចំនួន០២កញ្ចប់តូចនិង០១កញ្ចប់ធំ,ថ្នាំWYពណ៌ផ្កាឈូកចំនួន១គ្រាប់,ដែកកេះចំនួន១៥,ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១និងឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួនទៀត។ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងស៊ើបសួរចម្លើយនៅថ្ងៃទី១១ធ្នូនេះនឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ថាប្រភពគ្រឿងញៀនអាចសង្ស័យហូរចូលឆ្លងដែនខ្លាំងបំផុតមកពីច្រកព្រំដែនទឹកកម្ពុជាទ្បាវត្រង់ច្រកទន្លេល្ពៅចំណុចកំពង់ស្រទ្បៅស្រុកឆែបខេត្តព្រះវិហារនិងស្រុកមឿងខូងខេត្តចំប៉ាសាក់ប្រទេសទ្បាវស្របពេលអាជ្ញាធរមានសមត្ថកិច្ចខាងកម្ពុជានៅមានភាពធូររលុងនៅទ្បើយក្នុងការគ្រប់គ្រងច្រកទ្វារដ៍សំខាន់មួយនេះ។
សូមរំលឹកថាកាលពីដើមឆ្នាំ២០១៥លោកដាំយិនអធិការនគរបាលស្រុកជាំក្សាន្តត្រូវបានអគ្គស្នងការរងនគរបាលជាតិមួយរូបព្រមានជាសាធារណះក្នុងពេលប្រារព្វពិធីដ៍ធំមួយព្រោះតែអធិការម្នាក់នេះអសមត្ថភាពឃើញសាច់គោធំជាងសាច់ការមិនបានយកចិត្តទុកដាក់ចុះបង្ក្រាបនិងទប់ស្កាត់ការជួញដូរគ្រឿងញៀននៅតាមរដ្ឋបាលមូលដ្ឋានដែលខ្លួនគ្រប់គ្រងនោះទេ៕