ខេត្តកំពង់ឆ្នាំង៖ លោកវរសេនីយ៍ឯក ប៊ូ សារ៉ែម មេបញ្ជាការរងតំបន់ប្រតិបត្តិកា សឹករងកំពង់ឆ្នាំង និងក្រុមការងារ នៅព្រឹកថ្ងៃទី ១០ ធ្នូ ២០១៥ បានចុះសួរសុខទុក្ខ និងចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូន នាយទាហាន នាយទាហានរង ចំនួន៣អង្គភាព ក្នុងនោះមាន ផ្នែកសឹករងកំពង់លែង ,ផ្នែកសឹករង ជលគិរី និងកងអនុសេនាធំលេខ៤ នៅទីបញ្ជាការដ្ឋានផ្នែកសឹករងកំពង់លែង។
លោក សំ ចាន់ថន មេបញ្ជាការផ្នែកសឹករងកំពង់លែង នៅក្នុងពិធីនោះដែរ តំណាងអោយមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ទាំងអស់របស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងតែយកចិត្តទុក្ខដាក់ ដឹងសុខ ដឹងទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធនៅតាមមូលដ្ឋាន និងសូមជូនពរអោយសម្តេចទាំង ជួបប្រទះតែនឹងសេចក្តីសុខ និងជ័យជំនះគ្រប់ភារកិច្ចដឹកនាំប្រទេសជាតិ ។
បន្ទាប់ពីកម្មវិធិនេះ លោកវរសេនីយ៍ឯក ប៊ូ សារ៉ែម និងលោក មេបញ្ជាការ មេបញ្ជាការងស្រុក,កងអនុសេធំលេខ៤ បានបន្តដំណើរទៅសួរសុខទុក្ខ គ្រួរសារ យោធិនជួបការលំបាកចំនួន៣ គ្រួសារ មាន៖ ១លោកអនុសេនីយ៍ត្រី ហ៊ន ធុយ , ២លោកព្រិន្ទបាលឯក ឯម ផាន និង៣លោកព្រិន្ទបាលឯក មាស យឿន នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ដោយបាននាំយកនូវសម្ភារ និងថវិកា របស់អង្គភាព មួយចំនួនទៅចែកជូនក្នុង០១ គ្រួសារៗ ទទួលបាន អង្ករ ០៣ការ៉ុង , ត្រីខ ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកត្រី០១យួរ ,មី០១កេះ និងថវិការ ចំនួន ១០០,០០០ រៀល (ដប់មឺុនរៀល)។ ដោយឡែក លោក អនុសេនីយ៍ត្រី ហ៊ន ធុយ បាន ទទួលប្រាក់ ចំនួន ៥០,០០០ រៀល បន្ថែមពីលោក វរសេនីយ៍ត្រី សំ ចាន់ថន មេបញ្ជាការ ផ្នែកសឹករងកំពង់លែង ។
ក្រុមគ្រួសារយោធិនទាំង៣គ្រួសារ សូមថ្លែងអំណរគុណយា់ងជ្រាវជ្រៅ ដល់លោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងក្រុមការងារទាំងអស់ ដែលបានគិតគូរពីសុខទុក្ខនិងការលំបាកដល់គ្រួសារយោធិន នឹងសូមជូនពរដល់ក្រុមការងារ និងលោកមេបញ្ជាការមេបញ្ជាការរងទាំងអស់ មានសេចក្តីសុខនិងមានជោគជ័យគ្រប់តួនាទីភារកិច្ចដែលថ្នាក់លើប្រគល់អោយ ៕