សមត្ថកិច្ច​ចំរុះ​សហការគ្នា​ប្រដេញ​និង​ស្ទាក់​ចាប់បាន​រថយន្ត​ឈើ​ប្រ​ណឹ​ត​មួយគ្រឿង​ទាំងយប់​ ​បើក​រត់​បែក​កង់​ទៅមុខ​លែងរួច នៅ​ផ្សារ​ក្តុល​ឃុំ​ក្រាំង ស្គារ​ស្រុក​ទឹកផុស​

0

​ខេត្តកំពង់ឆ្នាំង​៖ ឈើ​ប្រ​ណឹ​ត​ប្រភេទ​ធ្នុង​ចំនួន​២២​ដុំ​ធំៗ​ដឹក​តាម​រថយន្ត​នីសា​ន់​មួយគ្រឿង ត្រូវបាន​សមត្ថ​​កិច្ច​នគរបាល​ខេត្ត​ធិ​សាត់ ប្រដេញ​ស្ទាក់​ចាប់បាន​ពេល​រថយន្ត​បែក​កង់​ក្រោយ នៅ​ម៉ោង​៣​យប់ ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឺ​ក​ផុស ហើយDSC02609​បានប្រគល់​ឈើ​និង​រថយន្ត មក​​អោយ​សមត្ថកិច្ច​ចំរុះ​ខេត្តកំពង់ឆ្នាំង រក្សាទុក​ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ កសាង​សំណុំរឿង​តាម​
​និតិ​វិធី ដោយឡែក​អ្នកបើកបរ​រថយន្ត​បទល្មើស​បាន​គេចខ្លួនបាត់​។​
​ ​សមត្ថកិច្ច​ចំរុះ​បានអោយដឹងថា​៖ រថយន្ត​ដឹកឈើ​ប្រ​ណឹ​ត​ខាង​ល​នេះ បាន​ដឹកឈើ​ចេញ​មកពី​ស្រុ ក​ភ្នំក្រវាញ កាត់​មកលើ​ស្រុក​ក្រគរ​ខេត្តពោធិសាត់ ពេលនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​ត្រួតពិនិត្យ​ខេត្តពោធិសាត់​ឈរជើង នៅ​ចំណុច​ក្បាលដំរី ព្រុំប្រទល់ ស្រុក​បរិបូណ៌​ជាមួយ​ស្រុក​ក្រគរ បាន​បើករថយន្ត​២​គ្រឿង មាន​គ្នា​៤​នាក់ ប្រដេញ​តាម​រថយន្ត​បទល្មើស ចូល​មកដល់​ផ្សារ​ក្តុល រថយន្ត​បទល្មើស​ក៏បាន​បែក​កង់​ទៅមុខ​លែងរួច ហើយ​អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់​។​
​ ​បន្ទាប់មក​សមត្ថកិច្ច​ចំរុះ​ខេត្តកំពង់ឆ្នាំង មាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ នាយការិយាល័យ​​ទី​២​ភូមិភាគ​ពិសេស​ប្រចាំខេត្ត មន្ត្រី​យោធា​វរៈ​មួយ​ខេត្ត អាវុធហត្ថ​ស្រុក​ទឹកផុស និង​នគរបាល​ប៉ុស្តិ​ក្រាំ​​ស្គារ តាម​បញ្ជារ​របស់លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត បាន​បញ្ជារ​អោយ​សមត្ថកិច្ច​ចំរុះ​ខេត្ត នាំយក​រថយន្ត​បទល្មើស ម៉ាក​នីសា​ន់ អត់​ស្លាក​លេខ យកមក​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ និង​ប្រគល់អោយ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាម​និតិ​វិធី​។
​ចំណែក​សមត្ថកិច្ច​នគ​របាល​ស្រុក​ក្រគរ ខេត្តពោធិសាត់ ដែល​បាន​ចូលមក​ប្រដេញ​រថយន្ត​បទល្មើស​ក្នុង​ដី​ខេត្តកំពង់ឆ្នាំង​មិនបាន​សហការ​រំលោភ​ដែន​សមត្ថកិច្ច ដោយមាន​ការសម្របសម្រួល ពី​លោ ក​ស្នងការ​ខេត្ត​ទាំង​២ និង​លោក​ព្រះរាជអាជ្ញា​ខេត្ត​ទាំង​២ ត្រូវបាន​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​សា លា​ដំបូង​ខេត្ត បានធ្វើ​ណែនាំ​អប់រំ និង​បាន​អនុញ្ញាតអោយ​វិល​ទៅកាន់​អង្គភាព​វិញ​។​
​សមត្ថកិច្ច​ចំរុះ បានអោយដឹងថា ៖ ឈើ​ធ្នង់​ប្រ​ណឹ​ត​ទាំង​២២​ដុំ​នេះ មាន​ចំនួន​ជាង​២​ម៉ែត្រគូប មានតម្លៃ​រាប់ម៉ឺន​ដុល្លា ដែល​គេ​ដឹងថា ជា​របស់​មេ​ឈ្មួញ​ទិញ​លក់​ឈើ​ឈ្មោះ ម៉ៅ នៅ​ខេត្តពោធិសាត់ ហើយ​ក្នុងពេល​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​រថយន្ត​ល្មើស​ខាងលើនេះ គឺ​រថយន្ត​ដឹកឈើ​ល្មើស​២​គ្រឿង​ផ្សេងទៀត​បាន​បើក​គេច​មក​ទៅក្រោយ​វិញ​បាត់​។
​ករណី​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ និយាយថា រៀងរាល់ថ្ងៃ​និង​​ពេលយប់​គេ​ពិនិត្យឃើញ មាន​រថយន្ត​ដឹកឈើ ដឹកអុស ជាច្រើន​គ្រឿង​ដឹកឈើ​ចេញ​ជា​ហូរហែ ប៉ុន្តែ​មិន​ត្រូវបាន​សមត្ថកិច្ច​ណាមួយ​ធ្វើការ​បង្ក្រាប​ឡើយ​៕DSC02611 DSC02590 20151211_062603 20151211_062342 DSC02627 DSC02633
​ ​