​លោក​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ក្រុមការងារ​ចុះ​បើកប្រាក់ មរណៈ​សង្គ្រោះ​ជូន​ក្រុមគ្រួសារ​អ​តី​តៈ​យុទ្ធជន​៤​គ្រួសារ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ ​ ​ ​

0

​ខេត្តកំពង់ឆ្នាំង​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ​ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត យុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ នេះ បាន​ដឹកនាំ ក្រុមការងារ របស់​សមាគម​អតីតយុទ្ធជន នាំយក​ថវិកា​បេឡា​មរណ​ស​ង្គ្រោៈ​ចំនួន ១៦,០០០,០០០ រៀល ( ដប់​ប្រាំមួយ​លាន រៀល ) ទៅ​ផ្តល់ជូន​គ្រួសារ​អតីតយុទ្ធជន​ចំនួន​០៤​គ្រួសារ នៅក្នុង​ក្រុង​កំពង់ឆ្នាំង តាម​គោលនយោបាយ​របស់​សមា​គម​ន៍ ដោយមាន​ការចូលរួម​ពី លោក​-​លោកស្រី​ក្រុមប្រឹក្សា​ក្រុង​-​សង្កាត់​, មេភូមិ​, ចៅសង្កាត់ , នគរបាល​ក្រុង​, ផ្នែក​សឹក​រង ក្រុង​, កងង​រាជ​អាវុធហត្ថ​ក្រុង ប្រជាពលរដ្ឋ និង​សមាជិក​អតីត​យុ​ជន ក្រុង​កំពង់ឆ្នាំង មួយចំនួន​ចូលរួម​ផងដែរ ។​
​លោក ថោង ចំរើន អនុប្រធាន​គណៈកម្មាធិកា​រ​សមាគម​អតីត យុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖​គ្រួសារ​សព អ​តី​តៈ​នៅក្នុង​០១​គ្រួសារៗ ទទួលបាន​ថវិកា​៤,០០០,០០០ រៀល (​បួន​លាន​រៀល​) ។​ ​ក្នុង​ពិធី​នេះ​គ្រួសារ​សព ត្រូវ​ទទួល​ថវិកា បេឡា​មរណ​សង្គ្រោះ​រួមមាន ៖ ១.​សព​លោកស្រី សៅ យ៉ាន អតីត​ជា​យោធា បានទទួល មរណភាព​នៅ​ថ្ងៃទី​០៧ ខែធ្នូ​ឆ្នាំ​២០១៥ នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ខេត្ត ២.​សព​លោក អ៊ឹម សុផល អតីត​ជា​នគរបាល បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​៣.​សព​លោក ទិ​ត្យ នឿន អតីត​ជា​យោធា បានទទួល​មរណភាព​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។ ៤.​សព​លោកស្រី សូ ភឿន អតីត​ជា​យោធា បានទទួល​មរណភាព​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ​ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត យុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ ក្រោយ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​សមាមគ​មន៍ អ​តី​តៈយុទ្ធ​ជនកម្ពុជា បានធ្វើអោយ​បងប្អូន​អ​តី​តៈយុទ្ធ​ជន​និង​ក្រុមគ្រួសារ មាន​ក្តី​មោទនៈភាព​ណា ស់ ចំពោះ​ការគិតគូរ​អំពី​ជីវភាព និង​សុខទុក្ខ​របស់​បងប្អូន និង​ក្រុមគ្រួសារ​អ​តី​តៈយុទ្ធ​ជន ពិសេស​គឺ​ការបើកប្រាក់​មណៈ​សង្គ្រោះ​នេះ​តែម្តង​ង ដែល​ពីមុនមក​មានកា​រ​យឺតយ៉ាវ​ជាង​មួយឆ្នាំ​ទើប​មាន​ប្រាក់​បើក​ជូន តែ​មកដល់​ឥឡូវនេះ​គឺមាន រយះពេល​តែ​១​ខែ​ទៅ​២​ខែ គឺ​ក្រុមការងារ​ក្នុង​សមាគមន៍​យកប្រាក់​ហើយ​អោយ​ហើយ​។​
​លោក​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត យុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ក៏​សូម​បងប្អូន​ក្រុមគ្រួសារ និង​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន និង​ក្រុមការងារ​ក្នុង​សមាគមន៍ ជួយ​សហការគ្នា​ធ្វើឯកសារ​អោយបាន​ទាន់ពេលវេលា​នៅពេល​មាន​សមាជិក​ក្នុង​សមាគមន៍​ទទួលមរណៈភាព និង​ក៏​សូម​សមាជិក​ក្នុង​សមាគមន៍​ជួយ​បង់​ថវិការ​សមាគមន៍​ប្រចាំខែ​និង​ឆ្នាំ​អោយបាន​ទាន់ពេលវេលា​ផងដែរ ទើប​គណៈកម្មាធិការ​ស​មា​គម​អតីត យុទ្ធជន​កម្ពុជា​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ប្រមូលយក​ថវិកា​រទាំ​ង​នោះ មក​បើក​ជូន​វិញ​នូវ​ប្រាក់​មរណៈ​សង្គ្រោះបាន​ទាន់ពេលវេលា​ជូន​បងប្អូន​៕៧ ៦ ៣