ខេត្តព្រះសីហនុ៖ក្រុមអ្នករត់ការលក់អចលនៈទ្រព្យក្រុមហ៊ុន(RCBCC CO ,Ltd)របស់ជនជាតិរុស្សីចំនូន១៣ កន្លែងលើទឹកដីខេត្តព្រះសីហនុដែលមានតម្លែមិនតិចជាង១០លានដុល្លាសហរដ្ឋអាមេរិកនោះ ត្រូវបាន ប្រភព ពត៏មានដែលអាចយកជាការបាន លូចបង្ហើបប្រាប់ឲ្យដឹងថានេះជាការឃុបឃិតគ្នាទ្រុងទ្រាយ ធំមួយ បែបលក្ខណៈប្រពន្ធ័ដែលមានការចាត់តាំងច្បាស់លាស់ ពីសំណាក់ នាយឧត្តមសេនីយ ផ្កាយ៣ម្នាក់នៅទី ក្រុង ភ្នំពេញ ។ដោយក្នុងនោះ លោក គៀង សុផាត មន្ត្រីមានឋានៈ(ផ្កាយមួយ) នៅទី ក្រុងភ្នំពេញដើតួ ធ្វើជា ប្រធាន ក្រុមហ៊ុន និងអ្នកសំរបសំរូលផ្នែកច្បាប់លោក មេធាវី ឈ្មោះព្រហ្ម វិចិត្រ អក្ខរា និងឈ្មោះ សាមុន បំរើ ការងារក្នុងអង្គភាពកំពុងផែស្វាយត័ខេត្តព្រះសីហនុដែលគេអះអាងថាជាក្មូយបង្កើតលោក ជាង ហ៊ីម ប្រធាន ក្រុមព្រឹក្សាខេត្តព្រះសីហនុជាអ្នកចាត់ការទូទៅក្នុងការលក់ទិញ។ចំណែកឯជនជាតិរុស្សីឈ្មោះ TIKHANOV ,OLEGដែលជាម្ចាស់ក្រុមហ៊ុនពិតប្រាកដដែលប៉ូលិស(INTERPOL)ក៍ដូចជាប៉ូលិសកម្ពុជាតាមរុកចាប់ខ្លូននោះ បច្ចុប្បន្នកំពង់រស់នៅលាក់ខ្លូនក្នុងផ្ទះលោកផ្កា៣ខាងលើ គឺសុំតែសុខតែប៉ុណ្ណុះ មិនហានធ្វើការតវ៉ាអ្វី ទេ ពីព្រោះបើមិនប្រគាល់ឲ្យគេគ្រប់យ៉ាងទេនោះនិង ត្រូវប្រឈរមុខ គេកំរាម ចាប់ខ្លូនគ្រប់ ពេលវេលា។
.ប្រភពពត៏មានដ៍ដែលបានបន្តទៀតថាអចលនៈទ្រព្យចំនូន១៣កន្លែងរបស់ក្រុមហ៊ុន(RCBCC CO ,Ltd)ជនជាតិរុស្សីរូមមាន ៦ប្លង់ជាប់ៗគ្នា ស្ថិតនៅក្នុងភូមិលេខ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ ត្រង់ចំណុច ខាងក្រោយផ្ទះសំណាក់ ផ្ទះពស់ .២ប្លង់ស្ថិតនៅក្នុងភូមិលេខ៥សង្កាត់លេខ៤ ខាងក្រោយសាលាវិឡាល័យ មិត្តភាព .និង២ប្លង់ស្ថិតក្នុងភូមិលេខ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ ត្រង់ចំណុចជាប់និងផ្លូវខាងមុខ ផ្ទះ សំណាក់ ( ម៉ារីណា)រូមនិងផ្ទះល្វែងចំនូន២ល្វែង និងវិឡាចំនូន១ស្ថិតនៅក្នុងបរិវេណបុរី(អេម៉ារីអូ)។បច្ចុប្បន្ន អចលនៈទ្រព្យទាំងអស់ខាងលើមួយចំនូនបានលក់ទៅឲ្យឈ្មោះ លឹម ប៊ុន ជាកូនប្រុសបង្កើតរបស់ឧកញ៉ា លឹម ហ៊ុយ ឡេង (កំពុងរត់ការកាត់ ប្លង់ផ្ទេសិទ្ធិនៅសុរិយោដី) ហើយអ្នកគក់ជេរទិញលក់ដីនេះ គឺលោក ជិនសារិន អតីតអភិបាលក្រុងព្រះសីហនុ។អ្វីដែលបានធ្វើការបង្ហាញ ក៍ដូចជាការ បញ្ជាក់ខាង លើនេះគឺជា សារ មួយសំរាប់ជាការរំលិកទៅដល់សម្តេចក្រឡា ហោម សខេង រដ្ឋមន្ត្រីក្រសូងមហាផ្ទៃ ឲ្យបានជ្រាប់ខ្លះៗ នៅអ្វីដែលកំពង់តែកើតមានឡើងក្នុងខេត្តព្រះសីហនុ ពីព្រោះជនជាតិរុស្សីខាងលើនេះ កន្លងមកនៅក្នុងពិធី ប្រកាស់តែងតាំង លោក យន្តមីន ឡើងជាអភិបាលខេត្តព្រះសីហនុ សម្តេចក្រឡាហោម បានធ្វើការព្រមាន ត្រង់ៗទៅដល់ថ្នាក់ដឹកនាំខេត្ត ក៍ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដោយបានបញ្ជាក់ថានថ្វីត្បិត តែ ជនជាតិរុស្សី ឈ្មោះ(ប៉ូឡង់ស្គី)ជាមេក្លោងត្រូវបានចាប់បញ្ជូនទៅឲ្យប្រទេសរុស្សីរូចហើយក៍ដោយ ប៉ន្តែរ សំរាប់បក្ខពូកដែលមានការពាក់ពន្ធ័ដែលនៅសេះសល់ត្រូវតែធ្វើការបោសសម្អាតឲ្យអស់ដើម្បីធានាឲ្យបាន នៅសុខសន្តិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋពលរដ្ឋខេត្តព្រះសីហនុ អ្នកវិយោគ ទុន ភ្ញៀវទេសចរណ៍ ដែល មាន លេងកម្សាន្តឆ្នេរសមុទ្រយើង តែរហូតមកដល់ពេលនេះគេសង្កេតឃើញថា ប្រសាន៍សម្តេចក្រឡាហោ ហាក់មិនត្រូវបានមន្ត្រីក្រោមឧវាទអនុវត្តន៍នោះទេតែផ្ទុយទៅវិញបែរជាមានការឃុបឃិតជាប្រពន្ធ័ធ្វើការលក់ដូរអចលនៈទ្រព្យរបស់ជនជាតិរុស្សីដែលជាឧក្រិដជនដ៍គ្រោះរបស់ពីភពលក់ ព្រោះតែប្រយោជន៍បុគ្គលខ្លូន ទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលា និងអស់ជំនឿនលើថ្នាក់ដឹកនាំរបស់ខ្លូន។
.គូរំលិកឲ្យដឹងផងដែរថាជនជាតិរស្សីខាងលើនេះមានឈ្មោះTIKHANOV,OLEG ភេទប្រុសអាយុ៤៦ឆ្នាំ ក្រោយពីរបប៉ូលិស (INTERPOL)ប្រទេសរបស់ខ្លូនតាមចាប់ពាក់ពន្ធ័ការជូញដូរអាវុធដ៍ ធំលក់ទៅឲ្យ អង្គការភេវ កម្មនៅ លើ ពីភពលោក ក៍បានរត់មកលាក់ខ្លូនក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយបើកក្រុមហ៊ុនរក ស៊ីទិញ លក់ អចលនៈ ទ្រព្យដ៍ធំមួយក្នុងខេត្តព្រះសីហនុ ប៉ុន្តែរដោយសារតែខ្លូនជាជនបរទេសនិងជា អ្នក ទោស តាម ចាប់ខ្លូនផងនោះមិនអាចកាន់កាប់អចលនៈទ្រព្យស្របច្បាប់ក៍បាន ជូល ឲ្យ ជនជាតិ ខ្មែរម្នាក់ ឈ្មោះអ៊ុច សុវណ្ណ ភេទប្រុស រស់នៅ ក្នុងភូមិ លេខ២សង្កាត់លេខ២ក្រុងព្រះសីហនុ ជាអ្នក (អ្នកជំនាញបក ប្រែភាសារ រុស្សី) ឲ្យ ឈរឈ្មោះជាប្រធានក្រុមហ៊ុនក្រោមរូបមន្ត ៤៩ភាគរយបូក៥១ភាគរយ ដោយដាក់ ឈ្មោះ ថា (RCBCC CO ,Ltd)។ក្រុមហ៊ុនមួយនេះ ក្រោយ ពីរចាប់ផ្តើម បង្កើតភ្លាមៗក៍បានធ្វើចលនាទិញលក់ដី យ៉ាង សកម្មដោយដីជាច្រើនកន្លែង នៅទឹកដី ខេត្ត ព្រះសីហនុត្រូវបានក្រុមហ៊ុននេះប្រមូលទិញស្ទើរអស់ ហើយ ធ្វើការលក់ចេញទៅវិញដោយភាគច្រើនគឺ លក់ទៅឲ្យជន ជាតិរុស្សី ដូចគ្នានិងជនបរទេស ក្នុងមួយ ឆ្នាំៗ ចំណេញលុយរាប់ស៊ិបលានដុល្លា។ប៉ុន្តែរក្រោយ មកជនជាតិរុស្សីរូបនេះ ដោយសារតែមាន ការកាច់ កុងក្នុង របបរកស៊ីដូចគ្នានិងក្រុមហ៊ុនជនជាតិរុស្សីមួយទៀត រហូតឈានដល់ប្រើអំពើហឹង្សា បង្កររបូសយ៉ាង ធ្ងន់ធ្ងរ និងប្រើប្រាស់កាំភ្លើងខុសច្បាប់ ហើយត្រូវសាលាដំបូង ខេត្តព្រះសីហនុសម្រេចចេញដីការ តាមចាប់ ខ្លូន តាំងពីខែមិនាឆ្នាំ២០១៥មកម្លេះ ហើយជនជាតិរុស្សីជាប់ ចោទ ឈ្មោះ TIKHANOV,OLEGនោះក៍បាន ទៅ ពឹង ពាក់ជ្រកកោននៅក្នុងភូមិគ្រះមន្ត្រីមានបុណ្យសក្ក័ ឋានផ្កាយ៣ម្នាក់ នៅឯទីក្រុងភ្នំពេញ យ៉ាងសុខ សាន្ត រហូតមកដល់បច្ចុប្បន្ន ដោយបញ្ហារនេះក៍មាន មន្ត្រីថ្នាក់ដឹក នាំមួយ ចំនូនក៍បានដឹងដែរ ប៉ុន្តែរ ធ្វើមិន ដឹងមិនឮដោយសារតែទទូលបានផលប្រយោជន៍ពីជនជាតិរុស្សីនោះ។