សៀមរាប៖ ក្រុមហ៊ុនចិនសៀងហៃដឹកថ្មរចេញពីភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវលេខ៦៦ឆ្លងកាត់ឃុំចំនួន០៤មានឃុំខ្វាវ, ឃុំពង្រលើ, ឃុំពង្រក្រោម, ឃុំកំពង់ក្តីបើកបរដោយគ្មានភាពទទួលខុសត្រូវពីម្ចាស់ក្រុមហ៊ុន ហើយក៏គ្មានស្រោចទឹកលើផ្នូវធ្វើឲ្យធូលីហុយជះមកលើលំនៅដ្ឋានប្រជាពលរដ្ឋនាំឲ្យបះពាល់ដល់សុខមាល់ភាពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ពិសេសជាងនេះទៅទៀតប្រជាពលរដ្ឋមានការភ័យខ្លាចពេលរថយន្តបើកបរដល់ទីប្រជុំជនមិនដែលបន្ថយល្បឿនហើយថែមទាំងបើបរវ៉ាគ្នាទៀតផង។ ដោយឃើញសកម្មភាពដ៏កាចសារហាវខាងលើនេះប្រជាពលរដ្ឋមួយចំនួនធំក្នុងឃុំខ្វាវនឹងឃុំពង្រលើមិនហ៊ានឲ្យកូនតូចៗទៅរៀនព្រោះខ្លាចរថយន្តជាន់ស្លាប់ លោកមិនដែលបាននៅផ្ទះជូនកូនទៅសាលាព្រោះក្នុងពេលនេះជាពេលរដូវប្រមោលផលតៀតផង។ ជាក់ស្តែងចាប់តាំងពីក្រុមហ៊ុនចិនសៀងហៃដឹកថ្មរធ្វើផ្លូវជាតិលេខ០៦រយះពេល០២ឆ្នាំកន្លងមកនេះបានបង្ករឲ្យមនុស្សស្លាប់ចំនួន០៥នាក់នៅក្នុងទឹកដីស្រុកជីក្រែង និង បុកតូបប្រជាពលរដ្ឋលក់អីវ៉ាន់ខូចអស់ចំនួន០២តូបនឹងខូចខាតអីវ៉ាន់មួយចំនួនធំនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀងរាប។ នៅពេលដែលរថយន្តបះពារប្រជាពលរដ្ឋ សមត្ថកិច្ច កងរាជវុធហត្ថអាចាប់រថយន្តបង្កមិនដែលបានព្រោះរថយន្តទាំងអស់នោះគ្មានផ្លាកលេខ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកសារពត៌យើងបានធ្វើការសំភាសជាមួយលោកអនុសេនីយ៏ឯកហុក វ៉ាន់នាយប៉ុស្តិនគរបាលរដ្ឋបាលឃុំខ្វាវអំពីការងារសន្តិសុខ និង ភូមិឃុំមានសុវត្ថភាព លោកឆ្លើយថា គោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង០៩ចំណុចដែលរាជរដ្ឋាភិបាលក៏ដូចក្រសួងមហាផ្ទៃបានដាក់មកនោះលោកបានអនុវត្តន៏ហើយ តែបច្ចុប្បន្ននេះនៅក្នុងឃុំរបស់លោកមានក្រុមហុនដឹកថ្មរចូលមកដឹកថ្មរយកទៅជួសជុលផ្លូវជាតិលេខ០៦កំពុងធ្វើចរណ៏ឆ្លងកាត់ មានរល្បឿនលឿន គ្មានបាញ់ទឹកលើផ្លូវធ្វើឲ្យធូរលីហុយយ៉ាងខ្លាំ ប្រជាពលរដ្ឋមានការភ័យខ្លាច ហើយលោកក៏មិនដឹងជាសុំឲ្យខាងណាជួយដោះស្រាយទេ។
អ្នកពត៌មានយើងបានសុំសំភាសតាមទូរស័ព្ទជាមួយលោកពៅ ប៊ុនធឿនអភិបាលស្រុកជីក្រែងអំពីបញ្ហាក្រុមហ៊ុនដឹកថ្មរតាមផ្លូវលេខ៦៦ពីឃុំខ្វាវមកស្រុកជីក្រែងដែលរថយន្តបើកបរមានល្បឿលឿនគ្មានភាពទទួលខុសត្រូវហើយពុំព្រមបាញ់ទឹកលើផ្លូវធ្វើឲ្យធូលីហុយជះមកលើលំនៅដ្ឋានកាលពីថ្ងៃទី០៧ខែធ្នូរឆ្នាំ២០១៥លោកឆ្លើយថា ចាំលោកទំនាក់ទំនងជាមួយប្រធានក្រុមហុនចិនដឹកថ្មរឲ្យរករថយន្តបាញ់ទឹកមកបាញ់បន្ថែម និង ឲ្យជួយណែនាំអ្នកបើកបរឲ្យបើកបរបន្ថយល្បឿន តែរហូតមកដល់ថ្ងៃទី១២ខែធ្នូរឆ្នាំ២០១៥នេះដូចមិនទាន់មានសកម្មភាពអ្វីប្រែរប្រួលឡើយ។ ប្រជាពលរដ្ឋក្នុងស្រុកនិយាយតៗគ្នាថា អាជ្ញាធរស្រុកជីក្រែងប្រហែលជាមិនហ៊ាននិយាយជាមួយក្រុមហ៊ុនចិនដឹកថ្មរព្រោះខ្លាចអំណាចគេ៕ (ដោយ ព្រំ សុខា)