ក្រុងបាងកកៈ ក្រុមអ្នកតវ៉ាថៃដែលបានដែលបានមកប្រមូលផ្ដុំនៅតាមផ្លូវក្រុងបាងកកអស់រយៈពេល៦ខែបាននិយាយថាពួកគេនឹងតែងតាំងរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីការដកហូតអំណាចរបស់នាយករដ្ឋមន្ត្រីលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាដោយតុលាការ។
ការប្រកាសកើតមានខណៈគណបក្សកាន់អំណាចមានបញ្ហា ស្វែងរកដើម្បីលើកស្ទួយអំណាចរបស់ខ្លួនបន្ទាប់ពីការបណ្ដេញចេញរបស់លោកស្រីយីងឡាក់។ ក្រុមអ្នកសង្កេតការណ៍បានព្រមានថា ចលនានេះទំនងនឹងធ្វើឲ្យក្រុមអ្នកគាំទ្ររដ្ឋាភិបាលមានកំហឹង ដោយបង្កលទ្ធភាពអំពើហិង្សាបន្ថែមទៀត ខណៈប្រទេសនេះរំកិលចូលក្នុងវិបត្តិនយោបាយកាន់តែជ្រៅទៀត។
អ្នកនាំពាក្យការតវ៉ាលោក អាកាណាត ព្រំផាន់ បានប្រាប់ AFP ថា៖ «ថ្ងៃសុក្រ យើងនឹងឈានជាច្រើនជំហានសំដៅទៅរកការតែងតាំងរដ្ឋាភិបាលថ្មីមួយ» ដោយលោកបន្ថែមថានាយករដ្ឋមន្ត្រីថ្មីបានតែងតាំងបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការ បានខ្វះភាពពេញច្បាប់។ បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការរដ្ឋធម្មនុញ្ញពីម្សិលម៉ិញ យើងបានសម្រេចចិត្តផ្លាស់ប្ដូរកាលវិភាគរបស់យើង រដ្ឋាភិបាលបានបាត់បង់ភាពពេញច្បាប់របស់ខ្លួន និងការអះអាងនានាថា រដ្ឋាភិបាលត្រូវតែគ្រប់គ្រងប្រទេស»៕