សម្តេច​ជ​ង្វា​វាំង​គង់​សំអុល​ឧបនាយករដ្ឋមន្ត្រី​ព្រះបរមរាជវាំង​ចូលរួម​បើកសម្ពោធ​កាត់​ខ្សែបូរ​សណ្ឋាគារ​ដំរី​អង្គរ​អូ​តែ​ល​ដាក់អោយ​ដំណើរ​ការធ្វើ​អាជីវកម្ម​

0

​ខេត្តសៀមរាប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប​ជា គោលដៅ​ដ៏​សំខាន់​របស់​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ហើយក៏​បាន ជាប់​ជា​ចំណាត់ថ្នាក់​លេខ​១ នៃ​គោលដៅ​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​នៅលើ​ពិភពលោក ។ កត្តា​ដ៏​សំខាន់​របស់​ខេត្ត ប្រវត្តិសាស្ត្រ​មួយ​នេះ លើ​វិស័យសេដ្ឋកិច្ច បានDSC_1501​ពឹង​ផ្អែកទៅលើ​វិស័យ​ទេសចរណ៍ និង កសិកម្ម ហើយ​បាន​កំពុង​លើកស្ទួយ​នូវ​សេដ្ឋកិច្ច​ក្រុមគ្រួសារ នៃ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ប្រ​ឡើង តាមរយៈ​វិស័យ​ទេសចរណ៍ ។
​ភាព​រីកចម្រើន​ទាំងនេះ​ក៏​អាស្រ័យ​ដោយ​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ក្រោម​គោលនយោបាយ​ឈ្នះៗ បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង មាន​កិច្ចអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។ និយាយ​ដោយឡែក ខេត្តសៀមរាប​បាន​កំពុងធ្វើការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស លើ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត សំខាន់​លើ​វិស័យ​ទេសចរណ៍​។ ទោះបី​សន្ទុះ​នៃ​ភាព​រីកចម្រើន​លើ​សេវាកម្ម​ទេសចរណ៍​នៅក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ ក៏​នៅ​ពុំទាន់​បំពេញ​ទៅតាម​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​នៅឡើយ ដោយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ភ្ញៀវ​ចូលមក​ទស្សនា​កម្សាន្ត​ខេត្តសៀមរាប​មានការ​កើនឡើង​ជា​លំដាប់​ដូច្នេះ​តម្រូវការ​របស់​ខេត្ត​ក្នុងការ​ពង្រីក​នូវ​សេវាកម្ម​បម្រើភ្ញៀវ​ទេសចរណ៍​សម្រាប់​ទៅដល់​ឆ្នាំ​២០២០. ២០៣០​។​
​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ​២០១៥​នាពេល​ចុង​សប្តាហ៍​នេះ សណ្ឋាគារ ដំរី​អង្គរ​អូ​តែ​ល មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​វត្ត​បូព៌​សង្កាត់​សាលា​កំរើក​ក្រុង​ខេត្តសៀមរាប ត្រូវបាន​បើកសម្ពោធ​កាត់​ខ្សែបូ​រដាក់​ឲ្យ​ដំណើរ​ការធ្វើ​អាជីវកម្ម​បម្រើភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ក្រោម​អធិបតីភាព​របស់​សម្តេច​ជ​ង្វា​វាំង​គង់​សំអុល​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ព្រះបរមរាជវាំង ដោយមាន​វត្តមាន​អញ្ជើញ​ចូលរួម​របស់លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រម​ទាំងអស់ លោក លោកស្រី និង ជា​ថ្នាក់ដឹកនាំ ពាណិជ្ជករ ក្រុមហ៊ុន និង បុគ្គលិក​សណ្ឋាគារ​ចូលរួម​ផងដែរ ។
​តាម​ការបញ្ជាក់​របស់​លោកអ្នក​គ្រប់គ្រង​សណ្ឋាគារ បាន​ឲ្យ​ដឹងថា សណ្ឋាគារ​នេះ មាន​កម្ពស់​៣​ជាន់ ស្មើ ៥៤​បន្ទប់ បំពាក់​ទៅដោយ​ឧបករណ៍​ទំនើប​បែប​បុរាណ និង មាន​កន្លែង​ហាត់​កីឡា ។​
​ក្រោយ​ការ​កាត់​ខ្សែបូរ​និង​ដំណើរ​ទស្សនា​តាម​បន្ទប់​ក្នុង​សណ្ឋាគារ​សម្តេច​ជ​ង្វា​វាំង​គង់ សំអុល​បាន​មានប្រសាសន៍ ក្នុង​លក្ខណៈ​គ្រួសារ បានធ្វើការ​កោតសរសើ​រ ពី​ការរៀបចំ​តុបតែង​លម្អរ របស់​ម្ចាស់​សណ្ឋាគារ​ដំរី អង្គរ​អូ​តែ​ល ដែល​ប្រកបទៅដោយ​បរិស្ថាន អនាម័យ​ល្អ​ស្អាត ក្នុង​លក្ខណៈ​ធម្មជាតិ បៃតង​។​ម្យ៉ាងទៀត​ពី​ការតុបតែង​នៅតាម​បន្ទប់​ក៏មាន​ប្រជា​ប្រី​យ៍​ភាព​ដែល​យក​សម្ភារៈប្រើប្រាស់ ធ្វើការ​លម្អរ​ជា​រូបភាព​ដំរី ដែល​ស័​ក្ត​សម​ទៅនឹង​ឈ្មោះ សណ្ឋាគារ​នេះ​ទៀតផង ។ ក្នុងនោះ​សម្តេច​ជ​ង្វា​វាំង ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការផ្តល់​សេវាកម្ម​ដល់​ភ្ញៀវ​ដែល​ចូលមក​ស្នាក់នៅ​ឲ្យ​បានល្អ​ដោយ​បច្ចុប្បន្ននេះ​ទីផ្សារ ទេសចរណ៍​នៅលើ​ពិភពលោក​បានធ្វើ​ការប្រកួត​ប្រជែង​គ្នា​យ៉ាងខ្លាំង ក្នុងការ​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច​ជាតិ​របស់ ខ្លួន ។ ដោយ​កត្តា​ទាំងនេះហើយ​ទើប ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន ជម្រុញ​ដល់​អ្នកវិនិយោគ​ក្នុង និង ក្រៅ​ស្រុក ចូលមក​ធ្វើការ​ពង្រីក​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ទាំង​នៅ​តំបន់​វប្បធម៌​តំបន់​សមុទ្រ​.​តំបន់​ធម្មជាតិ​ក្នុងការ​ពង្រីក​នូវ​អេកូ​ទេសចរណ៍ ដើម្បី​បង្កើន​ការងារ​ជូន​ប្រជាជន​និង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មា​ភាពប្រសើរឡើង​។ ទោះបី​សម្បត្តិ​ទាំងនេះ​ជា​ឯកជន​ក៏​មែន​ពិតតែ​បាន​ជួយ​ចែករំលែក​នូវ​ការងារ​ជូន​ដល់​យុវជន​ប្រជាជន​កម្ពុជា​ក្នុងការ​ចូលរួមចំណែក​កាត់បន្ថយ​នូវ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ហើយក៏​នូវ​ពុំទាន់​បាន​បំពេញ​ទៅតាម​តម្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​ទៀតផង​៕DSC_1523 DSC_1489