ក្រុមហ៊ុន Kampuch Resident Card បានផ្តួចផ្តើមរួបរួមគ្នាជាមួយនិងម្ចាស់ជំនួយដើម្បីបង្កើតយុទ្ធនាការរ៉ៃអង្គាសថវវិការ

0

សៀមរាប៖ ក្រុនហ៊ុន Kampuch Resident Card បានសហការផ្តួចផ្តើមរួបរួមគ្នា ជាមួយម្ចាស់ជំនួយទាំងអស់ដើម្បីបង្កើតនូវព្រឹត្តិការណ៏នេះឡើង កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារ Victria អង្គររីសតនិងស្ប៉ា។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងImage74ច្រើនកុះករ ដើម្បីចូលរួមចំណែកនៅក្នុងយុទ្ធនាការរ៉ៃអង្គាសថវិការ និង យុទ្ធនាការនានាក្នុងសង្គម ជាពិសេសមូលនិធិនារាត្រីយប់នេះ សម្រាប់មន្ទីពេទ្យកុមារគន្ធបុប្ផាអង្គរ វាជាសកម្មភាពរួមមួយសម្រាប់ពួកយើងទាំងអស់គ្នា ហើយយើងក៏នៅបន្តជួបជុំគ្នាក្នុងរាត្រីនេះ ដើម្បីរ៉ៃអង្គាសថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផាអង្គរ ហើយនិងបន្តធ្វើអ្វីៗដែលយើងគិតថាវាមានប្រយោជន៏សម្រាប់សង្គមជាតិ។ យុទ្ធនាការនេះ កន្លងមកយើងបានធ្វើផ្សេងៗគ្នានៅឆ្នាំនេះ ដូចជាការបរិចាគក្រណាត់កំរាលដល់អង្គការនានាឬមូលនិធិសម្រាប់មន្ទីពេទ្យកុមារអង្គរជាដើម ព្រឹត្តិការណ៏យប់នេះ ជាការផ្តលឪកាសដើម្បីរំលឹកនឹកដល់នៅការដឹងគុណរបស់យើងដល់លោក វេជ្ជបណ្ឌិត Beat Richner ដែលបានរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ទាំងអស់ដើម្បីធានាឲ្យមានការរស់រានមានជីវិត្តរបស់កុមាររាប់រយលាននាក់ក្នុងរយ:ពេល ជាង ២៤ ឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជា ដោយការយល់ឃើញថា កុមារគឺជាទំពាំងស្នងឬស្សី សម្រាប់ស្នងត្រកូលពីមួយជំនាន់ទៅមួយជំនាន់ និង ជាអនាគតនៃប្រទេសកម្ពុជារបស់យើង។ក្នុងកម្មវិធីនេះបន្ទាប់ពីភ្ញៀវជាតិនិងអន្តរជាតិបានស្រស់ស្រូបអាហាបណ្តើរហើយក៏មានកម្មវិធីចាប់ឆ្នោតជាបន្តបន្ទាប់ផងដែរ ហើយថវិការដែលបានរ៉ៃអង្គាសពីភ្ញៀវជាតិនិងអន្តរជាតិបានចំនួន ៤៧០ ដុល្លាមិនទាន់ផ្តល់ជួនទៅខាងមន្ទីពេទ្យនៅឡើយទេដោយសារខាងក្រុមហ៊ុននិងសប្បុរសជនមានគម្រោងធ្វើនៅកម្មវិធីជួបជុំគ្នាដើម្បីរ៉ៃអង្គាសថវិការម្តងទៀតនៅក្នុងខែខាងមុខគឺខែ០១ទើបសរុបថវិការដើម្បីយកទៅផ្តល់ទៅមន្ទីពេទ្យគន្ធបុប្ផាអង្គរ សម្រាប់ជួយដល់កុមារដែលងាយទទួលរងគ្រោះដោយសារជុំងឺផ្សេងៗ៕ដោយ ស៊ាន ផាតImage73 Image75 Image74Image73