អ្នកភូមិលាងដៃបានប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ប្រពៃណីតាំងពីបុរុមបុរាណរហូតមកដល់បច្ចុប្បន្ននេះ

0

សៀមរាប៖ បច្ចុប្បន្ននេះប្រជាពលរដ្ឋមានប្រមាណជាង២០០គ្រួសារដែលរស់នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ស្ថិតនៅក្នុងបរិវេណតំបន់រម្មណីយដ្ឋានអង្គរ ដោយក្រុមការងារបានធ្វើការសម្ភាសន៏ជាមូយលោកយាយម្នាក់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។Image77
លោក យាយ ឈ្មោះ ម៉ង យ៉ន ភេទស្រី អាយុ៦៩ឆ្នាំ បានរៀបរាប់ប្រាប់ថា គាត់បានរស់នៅក្នុងភូមិនោះតាំងពីឆ្នាំ១៩៦៩មក ប៉ុន្តែបានលែងលះគ្នាជាមួយប្តីរបស់គាត់កាលពីអាយុ៥០ឆ្នាំ សព្វថ្ងៃនេះលោកយាយបានរស់នៅជាមួយនិងចៅប្រុសម្នាក់អាយុ១៦ឆ្នាំកំពុងរៀនសូត្រ ជាកូនកំព្រា គ្មានឪពុកម្តាយចិញ្ចឹមឡើយ គឺឪពុកម្តាយរបស់ក្មេងត្រូវបានស្លាប់ចោលតាំងពីអាយុបាន២ខួប ដោយធ្វើការស៊ីឈ្នួលគេក្នុងមួយថ្ងៃៗនិងទទួលបានកម្រៃបន្តិចបន្ទួចដើម្បីយកមកផ្គត់ផ្គង់នៅការហូបចុកនិងរៀនសូត្ររបស់ប៉ុណ្ណោះ ឥឡូវលោកយាយចាស់ជរាហើយគ្នានកូនចៅណាម្នាក់ជួយផ្តល់ថវិការសម្រាប់ការចំណាយនូវការទទួលទានរបស់ពួកគាត់នោះទេ។ លោកយាយបានរៀបរាប់បន្តថា ទំនៀមទំលាប់អរូបិយដែលប្រជាពលរដ្ឋនៅក្នុងភូមិនេះតែងតែយកចិត្តទុកដាក់ធ្វើការបួងសួងបន់ស្រន់និងឡើងអារុកអារាក់អ្នកតានិងពិធីកោសក់ទុកកំប៉ោយពីលើចំពោះក្មេងប្រុសក្មេងស្រីនៅក្នុងភូមិជារៀងរាល់ឆ្នាំ ដើម្បីរក្សាការពារនូវអរូបិយជុំនឿនិងសុំសេចក្តីសេចក្តីចំរើនរកស៊ីមានបានដល់កូនចៅជំនាន់ក្រោយតៗគ្នា នៅពេលដែលប្រជាពលរដ្ឋមានគ្រោះ ភ័យម្តងៗគឺពួកគាត់បានទៅរកគ្រួទូសទាយឬក៏បញ្ចូលគ្រូអារាក់ឲ្យជួយមើលនិងថែរក្សាការពារជម្ងឺរោគាផ្សេងៗដែលកើតមានឡើងដល់អ្នកស្រុកអ្នកភូមិនៅទីនោះដើម្បីបញ្ចៀសនូវឧបទ្រុបចង្រៃឲ្យវិនាស់បាត់ទៅដោយសន្តិ។លោកយាយ បានរៀបរាប់បន្តទៀតថា កាលពីសម័យសង្គ្រាម ដែលនាងខ្ញុំបានមករស់បនៅជាមួយក្រុមគ្រួសារក្នុងភូមិនេះមានប្រជាពលរដ្ឋតែ១៥គ្រួសារប៉ុណ្ណោះ ហើយមានទំនៀមទំលាប់អរូបិយជំនឿរ ជឿតគ្នាៗតាំងពីសម័យនោះមក រហូតមកដល់បច្ចុប្បន្ននេះ។បន្ទាប់មកការរស់នៅរបស់អ្នកភូមិប្រកបមុខរបររកស៊ីទទួលទាន ពីមុន ដោយនាំគ្នាចូលព្រៃបោចវ័ល្លល្ពាក់ យកមកធ្វើជាល កញ្ជ្រែង និងកាប់ស្លឹករំចេក ស្លឹកត្នោត ដើម្បីយកមកត្បាញ ជាកន្ទេល រួចយកទៅលក់នៅទីផ្សារ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លោកយាយ បានបញ្ជាក់ទៀតថា ក្រោយពីថ្ងៃរំដោះ៧មករា មកមានប្រជាពលរដ្ឋក៏បាននាំគ្នាមករស់នៅបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នេះមានចំនួនប្រមាណជាង២០០គ្រួសារ ហើយប្រកបមុខរបរកស៊ីដោយ ធ្វើស្រែចំការ។ប៉ុន្តែបច្ចុប្បន្ននេះមាន ក្រុមអង្គការជាច្រើនបានមកបង្រៀនដល់ពួកគាត់ឲ្យចេះដាំបន្លែនិងដាំស្រូវ ព្រមទាំងចេះចិញ្ចឹម សត្វពាហន: ថែមទៀតផង។ លោក យាយ បានសុំសំណូមពរដល់អាជ្ញាធរខេត្តព្រមទាំងសប្បុរសជនទាំងអស់សូមមេត្តាជួយដល់ចៅរបស់គាត់ដែលជាក្មេងដ៏កំសត់ម្នាក់នេះផងនិងបានរៀនសូត្របន្តទៀត៕ដោយ ស៊ាន ផាតImage70 - CopyImage76