បន្លំ​ធ្វើជា​ចូល​ទិញ​មួកសុវត្ថិភាព​និង​កាត​ទូរ​សព្ទ័​រួច​លួច​លុយ​ជិត​មួយ​ម៉ឺន​ដុល្លា​គេចខ្លួនបាត់

0

​សៀមរាប ៖ ជ​នស​ង្ស័​មួយក្រុម​បន្លំ​ខ្លួន​ធ្វើជា​ចូល​ទិញ​មួកសុវត្ថិភាព​និង​កាត​ទូរស័ព្ទ​ពី​ហាង​ប្តូរប្រាក់​មួយកន្លែង រួច​ឆ្លៀត​ឧិ​កាស​លួច​យកលុយ​ពី​ជនរងគ្រោះ​អស់​ជិត​មួយ​ម៉ឺន​ដុល្លា​។​
​អនុសេនីយ៍ឯក​អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្តIMG-20151214-WA0069សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៧​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ ឆ្នាំ​២០១៥ មាន​ជនល្មើស​មួយក្រុម​មាន​គ្នា​បួន​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់ បាន​បន្លំ​ខ្លួន​ចូលទៅ​ទិញ​មួកសុវត្ថិភាព ប្តូរប្រាក់​នៅ​ហាង​ប្តូរប្រាក់​យីហោ ជីន​លី ដែល​ស្ថិតនៅ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​និង​ខេត្តសៀមរាប ។ លោកន្ត​ថា ក្នុងពេលនោះ​ពួក​ជនសង្ស័យ​ទាំងនោះ​បាន​លួច​យកប្រាក់ និង​កាត​ទូរស័ព្ទ​របស់​ជនរងគ្រោះ ដែល​សរុប​អស់​ជិត​មួយ​ម៉ឺន​ដុល្លា​អាមេរិក​។​
​ជនរងគ្រោះ​នៅក្នុង​អំពើ​លួច​នោះ​មានឈ្មោះ មឿ​ន ស្រី​ផល អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។ ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​ដែល​ជនល្មើស​លួច​ទៅនោះ មាន​ប្រាក់​ដុល្លា​ចំនួន​៦០០០​ដុល្លា ប្រាក់រៀល​ចំនួន​ប្រាំមួយ​លាន​រៀល និង​កាត​ទូរស័ព្ទ​ប្រមាណ​ជា​២០០​ដុល្លា​។​
​លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ ឲ្យ​ដឹង​បន្តទៀតថា​ករណីនេះ​ខាង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​៕IMG-20151214-WA0070 IMG-20151214-WA0069
​វេហាស៍​