សិស្សានុសិស្ស​នៃ​វិទ្យាល័យ​គោក​ដូង ប្រមាណ​ជិត​៣៥​នាក់​នាំគ្នា​ស្រែក​ទ្រហោ​រយំ​ដោយ​មិនដឹង​ហេតុ​

0

​សៀមរាប​៖​សិស្សានុសិស្ស​ប្រមាណ​ជិត​៤០​នាក់ ដែល​រៀន​នៅ​វិទ្យាល័យ​គោក​ដូង ក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​កើតរោគ​ចម្លែក​ដោយ​ពួកគេ​បាន​ស្រែក​ទ្រហោ​រយំ​ទាំង​មិនដឹង​ហេតុ ហើយ​ករណីនេះ​ត្រូវបាន​អ្នកភូមិ និង​អាណាព្យាបាល​សិស្ស​ដាក់​ការសង្ស័យថាreceived_196620097347100 ជា​អំពើ​របស់​ព្រាយ​បី​សាច​។​
​ស្ត្រី​ឈ្មោះ​មាស ណា​ស៊ី រស់នៅ​ភូមិ​គោក​ដូង ដែល​កូនស្រី​របស់គាត់​មាន​អា​ការៈចម្លែក​នេះដែរ បាន​និយាយថា កូន​របស់គាត់​បានកើត​មាន​អា​ការៈចម្លែក ដោយ​ស្រែកយំ​ទន់​ខ្លួន​កាលពី​ថ្ងៃទី​១៣​ខែធ្នូ​កន្លងទៅ​។ ស្ត្រី​រូបនេះ​បន្តថា ដោយ​ឃើញបែបនេះ​គាត់​បាន​យក​កូន​ទៅ​ឲ្យ​គ្រូ​ស្រោច​ទឹក​។​
​ស្ត្រី​មាស ណា​ស៊ី បន្តថា លុះ​មកដល់​ព្រឹក​ថ្ងៃទី​១៥ នេះ​ខាង​សាលា បាន​និមន្ត​លោក​សូត្រមន្ត​ក៏​ស្រាប់តែ​កូន​គាត់​និង​សិស្ស​ដទៃ​ផ្សេងទៀត​ចាប់ផ្តើម យំ​ទៀត​កាន់តែខ្លាំង​។​
​បើតាម​ការសាកសួរ​អ្នកភូមិ​និង​លោកនាយក​វិទ្យាល័យ​គោក​ដូង បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ពីស​ភាព​សិស្ស​ថា ពួកគាត់​បាន​សាកសួរ​ទៅ​កូនសិស្ស​ទាំងនោះ​អំពី​មូល ហេតុដែល​នាំ​ឲ្យ​ពួកគេ​យំ ពួកគេ​ប្រាប់ថា មិនដឹង​ទេ គ្រាន់តែ​ធ្ងន់​ក្បាល​ហើយ​ចង់​យំ​។​
​បើតាម​ការ​ពី​លោកតា ធា​ម អាយុ ៧៥​ឆ្នាំ រស់នៅ​ជិត​វិទ្យាល័យ កើតហេតុ​ខាងលើ និង​ជា​អ្នក​ដែល​ត្រូវបាន​អ្នកភូមិ​ពឹង​ពរ​ឲ្យ​ជួយ​ស្រោច​ទឹក​ដល់ សិស្សានុសិស្ស​ទាំងនោះ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា តាំងពី​កកើត​សាលា​នេះ មិន​ដែលមាន​កើតហេតុ​ដូច្នេះ​ទេ ។​
​លោកតា ធា​ម បន្តទៀតថា ដោយនៅ​ជិត​សាលា​នោះ​គឺជា​ទួល​បុរាណ ហើយ​ចម្ងាយ​មួយ​ម៉ែត្រ​ពីសា​លា​មាន​ប្រសាទ​បុរាណ​មួយ​ដែល​អ្នកភូមិ​ហៅថា​គោគ​ដូន លោក​កតា​បញ្ជាក់​នេះ​ជា​ជំនឿ​ដោយ​ធ្វើ​សាលា​មិនបាន​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឲ្យ​បាប​ត្រឹមត្រូវ​។​
​ចំណែក​នាយក​វិទ្យាល័យ​គោក​ដូង លោក សុខ ស៊ីផា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សិស្សានុសិស្ស ក្នុង​សាលា​របស់លោក​បានកើត​មាន​អា​ការៈចម្លែក នេះ​តាំងតែ​ពីថ្ងៃ​១១ ខែធ្នូ​មកម្ល៉េះ តែមាន​ចំនួន​ប្រមាណ​ជា​ដប់​នាក់​ទេ​។ លោក​បន្តថា ដោយ​ឃើញ​ដូច្នេះ​អាណា ព្យាបាល​សិស្ស​ខ្លះ​ក៏បាន​នាំ​គា្ន​យក​កូន​ទៅ​ពេទ្យ និង​ខ្លះ​នាំយក​ទៅរក​គ្រូខ្មែរ​ដើម្បី​ស្រោច​ទឹក តែ​ទោះជា​យ៉ាង នេះ​ក្តី​ក៏​ហេតុការណ៍​ចម្លែក​នេះ​នៅតែ​កើត​បន្តបន្ទាប់​។​
​ដោយ​ឃើញ​ដូច្នេះ​អ្នកស្រុក និង​លោកគ្រូ​អ្នកគ្រូ​ក៏បាន​នាំគ្នា​រៀបចំ​ពិធីសែនព្រេន និង​និមន្ត​លោក​មក​សូត្រមន្ត ប៉ុន្តែ​ក្នុងពេលដែល​ព្រះសង្ឃ កំពុង​សូត្រធម៌​នោះ ក៏​ស្រាប់តែ​កូនសិស្ស​ទាំងនោះ​នាំគ្នា​ស្រែកយំ​កាន់តែ​ច្រើនឡើង​រហូតដល់​ជិត​៤០​នាក់ ក្នុងនោះ​មាន​សិស្ស​ប្រុស​តែ​ម្នាក់​គត់​។​
​ចំពោះ​ហេតុការណ៍​ចម្លែក​នេះ ទាំង​នាយក​សាលា​និង​ប្រជាពលរដ្ឋ បាននាំគ្នា​សន្និដ្ឋានថា ជា​អំពើ​របស់​ព្រាយ​បី​សាច ដូច្នេះហើយ​បានជា​ពួកគាត់​បាននាំគ្នា​រៀបចំ​ពិធីសែនព្រេន​ដល់​ខ្មោច​ព្រាយ​ទាំងនោះ​៕received_196634340679009 received_196634477345662 received_196634570678986 received_196620360680407
​ដោយ វេហាស៍