សៀមរាប៖ បើកវគ្គសិក្ខាសាលាសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ចនិងការទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា នៅសណ្ឋាគារ សោមាទេវីអង្គររីសត អេនស្ប៉ា កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ។ ដោយមានវត្តមានអញ្ជើញ ជាគណ:អធិបតីភាព ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ តំណាងដ៏
ខ្ពង់ខ្ពស់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ព្រមទាំងមន្រ្តីរាជការទាំង៨ខេត្តជុំវិញបឹងទន្លេសាបចូលរួមផងដែរ។ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ បានមានប្រសាសន៏ថា ជាការពិតណាស់ ការងារតាក់តែងធ្វើសេចក្តីព្រាងច្បាប់នីមួយៗពុំមែនជាកិច្ចការស្រួលឡើយ ជាពិសេស ច្បាប់ដែលមានបទបញ្ញាតិ្តចែងអំពីអំណាចគតិយុត្តលើកិច្ចការបច្ចេកទេសជំនាញ សំដៅកំណត់យុត្តាធិការ និងដែនសមត្ថកិច្ចអនុវត្តការងារ ដោយធានាបានទាំងប្រសិទ្ធភាពការងារផង ធានាមិនឲ្យមានការត្រួតពិនិត្យជាន់ភារកិច្ច សមត្ថកិច្ចគ្នា ជាមួយស្ថាប័នអង្គភាពដ៏ទៃផ្សេងទៀត និង ធានាសុខុដុមនីយកម្មជាមួយបណ្តាច្បាប់នានារបស់ជាតិ ដែលកំពុងមានសុពលភាពផង។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ក្រសួងបានធ្វើសិក្ខាសាលាថ្នាក់ជំនាញរួចម្តងកមហើយនៅរាជធានីភ្នុំពេញ ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៏ នៃទីស្តីការគណ:រដ្ឋមន្រ្តី តំណាងក្រសួង ស្ថាប័ន តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអាជ្ញាធរសវនកម្មជាតិ តំណាងអង្គការក្រៅរដ្ឋាភិបា និងទីប្រឹក្សាបច្ចេកទេសមួយចំនួន ដើម្បីផ្តល់យោបល់ដល់ការរៀបចំរចនាសម្ព័ន្ធ និង ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។ លទ្ធផលរសប់សិក្ខាសាលា និងការស្រាវជ្រាវត្រូវបានយកមកប្រើប្រាស់ជាមូលដ្ឋាន និងជាឯកសារជំនួយស្មារតី ដ៏មានសារ:ប្រយោជន៏ សម្រាប់ជួយជាគម្រូលើផ្នែកលំនាំ ទម្រង់ ខ្លឹមសារ សម្រាប់ដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពី អធិការកិច្ច និង ដើម្បីដំណើរការក្រសួងនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួង។ តែដោយសារការវិវត្តន៏របស់ប្រទេសជាតិ និងតម្រូវការចាំបាច់ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃសទី១២ ខែមករា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ របស់ក្រសួង ជំនួសអនុក្រឹត្យលេខ ៦៧វិញ ដើម្បីសមស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភភា ព្រឹទ្ធសភានិងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការសម្រប់សម្រួលលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការទប់ស្កាត់រាល់ការរំលោភបំពាន់ដោយអំណាចនិងបាតុភាពអសកម្មនានាដែលកើតមានឡើងដោយ យថាហេតុ៕
ដោយ ស៊ាន ផាត




































