កំពត៖ ជនសង្ស័យចំនួនបីនាក់ ត្រូវបានកំលាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ័ស្នងការដ្ឋានខេត្ត នាំខ្លួន ទៅកាន់ពនាគារថ្មីនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ បន្ទាប់ពីពួកគេទាំងបីនាក់ដែលសមត្ថកិច្ចអះអាងថាជាមុខសញ្ញាលូកហោប៉ៅយកកាបូបលុយយ៉ាងសកម្មនៅម្តុំផ្សារដើមគ និង
ធ្លាប់ធ្វើសកម្មភាពស្ទើរតែគ្រប់កន្លែងក្នុងសង្កាត់ផ្សារដើមគ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញនាពេលកន្លងមកផងដែរ។លោក ឧត្តមសេនីយត្រី ម៉ៅ ចន្ទ័មធុរិទ្ឋ ស្នងការខេត្តបានឲ្យដឹងថាៈ ជនសង្ស័យទាំងបីនាក់នេះមានប្រុស២នាក់និងស្រីម្នាក់ ក្នុងចំណោមជនសង្ស័យទាំងបីនោះមានម្នាក់ជាមនុស្សគរភេទប្រុស ប៉ុន្តែចេះសរសេរអក្សខ្មែរក្នុងចម្លើយសារភាព។លោកស្នងការខេត្តបានបន្តទៀតថាៈ បើតាមចម្លើយសារភាពរបស់ពួកគេទាំងបីនាក់នេះបានសារភាពប្រាប់សមត្ថកិច្ចប្រហាក់ប្រហែលគ្នាថាៈ ពួកគេធ្លាប់ធ្វើសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋជាច្រើនលើកនៅម្តុំផ្សារដើមគ ក្នងខណ្ឌ័ទួលគោក រាជធានីភ្នំពេញ។ជនសង្ស័យបានសារភាពថា ពួកគេបានធ្វើដំណើរចេញពីភ្នំពេញមកកាន់ខេត្តកំពតនេះ ក្នុងគោលបំណងមកលូកហោប៉ៅយកកាបូបលុយ នៅថ្ងៃបុណ្យសមុទ្រពីព្រោះមានមនុស្សមកលេងក្នុងពិធីបុណ្យច្រើន ជាឱកាសងាយស្រួលក្នុងការប្រឡំខ្លួនក្នុងហ្វូងមនុស្សហើយបន្លំលូកហោប៉ៅយកកាបូបលុយផង។សង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកំពុងធ្វើសកម្មភាពជាក់ស្តែងនៅវេលាម៉ោង១៨ល្ងាចថ្ងៃទី១៣១២២០១៥នៅតាមបណ្តោយឆ្នេរព្រែក ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត រីជនសង្ស័យប្រុសនិងស្រី២នាក់ទៀត បំរុងនិងធ្វើសកម្មភាពនៅម្តុំដើមពោធិ៍គល់ស្ពានឥន្ទនូត្រើយខាងកើត ស្ថិតក្នុងភូមិ សង្កាត់ខាងលើដែរត្រូវបានកំលាំងសមត្ថកិច្ចដែលល្បាតនៅទីនោះឃាត់ខ្លួនកាលពីយប់ថ្ងៃទី១២១២២០១៥ហើយនាំមកកាន់ស្នងការខេត្តដើម្បីធ្វើការសាកសួរ។




































