ខេត្តសៀមរាប លោក សៀន សុវណ្ណា អគ្គនាយកសាលាអន្តរជាតិ (ភ្យូឆឺប្រាយ) និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ (សៅអ៊ីស អេសៀ) បានឲ្យដឹងនៅរសៀលថ្ងៃទី ១៣ធ្នូ ២០១៥នេះថា៖ នៅពេលនេះ សាលាអន្តរជាតិ(ភ្យូឆឺប្រាយ) និងសាលា Champhraprachasan ប្រទេសថៃ បានរៀបចំឲ្យមានកម្មវិធី ផ្លាស់ប្តូរវប្បធម៌ បទពិ
សោធន៍បង្រៀន សិក្សា និងស្រាវជ្រាវ រវាងគណៈគ្រប់គ្រងសាលា លោកគ្រួ,អ្នកគ្រួនិងសិស្សានុសិស្សរបស់សាលានៃប្រទេសទាំងពីរ កម្ពុជា,ថៃ ។ ជាក់ស្តែងនៅថ្ងៃទី១៣ធ្នូនេះ លោក Pai Chayon នាយកសាលា Champhraprachasan ប្រទេសថៃ បានដឹកនាំប្រតិភូ ដែលមាន លោកគ្រូ,អ្នកគ្រួ សិស្សានុសិស្សមកពីប្រទេសថៃដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រង បង្រៀន សិក្សា ស្រាវជ្រាវនិងស្វែងយល់ពីវប្បធម៌រវាងសាលានៃប្រទេសទាំងពីរ គឺសាលា Champhraprachasan របស់ប្រទេសថៃ និង សាលាអន្តរជាតិ (ភ្យូឆឺប្រាយ)ប្រទេសកម្ពុជា ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា។ លោក សោម សារ៉ូ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា បានសម្តែងនូវការអបអរសាទរ ចំពោះការរឹតចំណងសាមគ្គីក្នុងការផ្តាស់ប្តូររបទពិសោធន៍គ្រប់គ្រង បង្រៀន សិក្សា ស្រាវជ្រាវនិងស្វែងយល់ពីវប្បធម៌រវាងសា
លានៃប្រទេសទាំងពីរកម្ពុជា,ថៃ ដើម្បីអភិវឌ្ឍន៍ឈានទៅធានាគុណភាពអប់រំឆ្លើយតបទៅនិងបរិបទថ្មីក្នុងការត្រៀមខ្លួនសំរាប់ការធ្វើសមាហរណកម្ម នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោក សោម សារ៉ូ បានបញ្ជាក់ផងដែរថា៖ ជាមួយនិងការផ្លាស់ប្តូរបទពិសោធន៍រវាងសាលាទាំងពីរ ថៃ,កម្ពុជា គឺពិតជាមានសារៈសំខាន់ ព្រោះថាបន្ទាប់ពីកញ្ចប់កម្មវិធីទស្សនកិច្ចនេះទៅ សាលាទាំងពីរនិងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការយល់ច្បាស់អំពី
ប្រព័ន្ធគ្រប់គ្រង និងរបៀបដឹកនាំគ្រប់គ្រង់សាលា រៀងៗខ្លួន ក្នុងការកែលម្អរ សំដៅធានាប្រសិទ្ធិភាព ទទួលបាននូវវិធីសាស្ត្របង្រៀនបែបថ្មី វិធីសាស្ត្រសិក្សាក្នុងថ្នាក់ និងនៅផ្ទះ តាមរយៈការរំលឹកមេរៀន របស់សិស្សដើម្បីត្រៀមប្រលងឲ្យទទួលបានជោគជ័យ។ហើយអ្វីដែលសាលាទាំងពីបានបាននិងកំពុងអនុវត្តនៅពេលនេះ គឺពិតជាដើរស្របទៅនិងចក្ខុវិស័យរបស់ក្រសួងអប់រំ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ដោយគឿនវេត




































