​រថយន្ត​កែច្នៃ​បើក​បត់​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

0

​បន្ទាយមានជ័យ ៖ យុវជន​ម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​រថយន្ត​កែច្នៃ​ដឹក​ទឹកកក បើក​បត់​មិន​ប្រយ័ត្ន​បុក​ម៉ូតូ កាលពី​ព្រឹក​ថ្ងៃទី​១៤ ធ្នូ ២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​សាលា​ដែន ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។
​លោក ផុន ទី​ណូ នាយរង​ផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការ​ស្រុក​មង្គល​បូរី បានអោយដឹងថា គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើតឡើង​បណ្តាលមកពី​រថយន្ត​កែច្នៃ​ដឹក​ទឹកកក​ពណ៌​ខៀវ​មួយគ្រឿង​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ចៅ យឺន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំនុចកើតហេតុ​ក៏​បត់​ឆ្វេង​ចូល​រោងចក្រ​ផលិត​ទឹកកក ស្របពេលនោះ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ស្គុ​ប​ពី ពណ៌​ក្រហម​លាយ​សរ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1G 1861 ជិះ​គ្នា​២​នាក់​បោះពួយ​យ៉ាង​លឿន​ស្រប​ទិស​គ្នា ចាប់​ហ្វ្រាំង​មិន​ជាប់​ទៅបុក​កាង​មុខ​ខាងឆ្វេង​រថយន្ត​ខាងលើ បណ្តាលអោយ​អ្នកបើក​ម៉ូតូ​ឈ្មោះ ថា ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់​បាក់ឆ្អឹង​ដើមដៃ​ខាងឆ្វេង និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ថា តាន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្លាប់​នៅ​ហ្នឹង​កន្លែង ។
​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើករថយន្ត​បង្ករ ហើយ​ទាំង​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​មង្គល​បូរី​នាំយកមក​រក្សាទុក​នៅ​អធិការ​ស្រុក​មង្គល​បូរី​ដើម្បី​ចាត់ការ​តាម​នីតិវិធី ចំណែក​ជនរងគ្រោះ​ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ស្រុក​មង្គល​បូរី រីឯ​សប​ជនរងគ្រោះ​ត្រូវ​ប​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕image3 image2 image1