ភ្នំពេញ ៖កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ កាកបាទក្រហមកម្ពុជា បានប្រារឰមិទ្ទិញអបអរសាទរខួបលើកទី១៥១ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភាក្រោមប្រធានបទ “ខ្ញុំនិង
កាកបាទក្រហម” ជាមួយនឹង មោទនភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការសម្រេចគោលដៅនិងសមិទ្ធផលធំៗជាច្រើនក្នុងក្របខណ្ឌ មនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ និងជំនឿសាសនាឡើយ ។
ពិធីនេះ បានធ្វើឡើងក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា, តំណាងសហព័ន្ធអន្ដរជាតិកាកបាទក្រហម ប្រចាំភូមិភាគ, សមាជិក សមាជិកា កាកបាទក្រហមកម្ពុជា, សមាជិករាជ រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា សប្បុរស ជនដៃគូសហការនិងយុវជនស្ម័គ្រកាក បាទក្រហមកម្ពុជាជាច្រើនពាន់នាក់ ។
លោកស្រី អាន ឡឺក្លែរ ប្រធានសហ ព័ន្ធអន្ដរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហមប្រចាំភូមិភាគអាស៊ី អាគ្នេយ៍បានឱ្យដឹងថា ប្រធានបទឆ្នាំនេះ គឺបានបង្ហាញពីស្មារតីប្រជាពលរដ្ឋ និង សប្បុរសជនទាំងឡាយជាកាកបាទក្រហម កម្ពុជា ។ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមក៏ដូចជាកាលានុវត្ដភាពដ៏ថ្លៃថ្លាមួយដើម្បីអបអរសាទរ អ្វីដែល យើងទាំងអស់គ្នាបានធ្វើក្នុងនាមកាក បាទក្រហមអឌ្ឍចន្ទក្រហមនៅទូទាំង ពិភពលោក ។
ក្រោមប្រធានបទ “ខ្ញុំ និងកាកបាទក្រហម” សម្រាប់ឆ្នាំនេះ យើងទាំងអស់គ្នាទទួលស្គាល់ពីអានុភាព នៃការជួយគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋក្នុងស្ថានភាពអាសន្ននិង ជួយគាំទ្រ គ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ គណៈកម្មាធិការកាកបាទក្រហមអន្ដរ ជាតិមានប្រវត្ដិយូរលង់នៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំមានមោទនភាពណាស់ ដែលបានចូលរួមផ្នែកតូចមួយនៃប្រវត្ដិនេះ។ប្រជាជនកម្ពុជាដំបូងដែល ខ្ញុំបាន ជួបគឺជាអ្នករស់នៅក្នុងជំរំនៃប្រទេសថៃកាលពីឆ្នាំ១៩៨០ ។
ក្រោយមកនៅឆ្នាំ ១៩៨៩ខ្ញុំមានឱកាសបើកការិយាល័យ នៅកម្ពុជាក្នុងខេត្ដបាត់ដំបង និងស្រុក មង្គលបុរីដែលជាកន្លែងដែលក្រុមគ្រូ ពេទ្យរបស់គណៈកម្មាធិការអន្ដរជាតិ កាកបាទក្រហមបានផ្ដល់ការគាំទ្រដល់ មន្ទីរពេទ្យនៅទីនោះអស់រយៈពេលជា ច្រើនឆ្នាំ ។ ក្នុង ឱកាសនោះដែរសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាបានថ្លែងទៅកាន់អង្គមិទ្ទិញថា ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហមខួបលើកទី១៥១ ថ្ងៃទី៨ ខែឧសភា ឆ្នាំ
២០១៤នេះ ជា ឱកាសមួយដែលចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមទាញយកចិត្ដទុកដាក់ជាសកលទាំងមូល ជាពិសេសក្នុងមជ្ឈដ្ឋាន ថ្នាក់ដឹកនាំដោយបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួនចំពោះការខិតខំ ប្រឹងប្រែង របស់យុវជន អ្នកស្ម័គ្រចិត្ដវ័យក្មេង របស់ចលនាដែលបាននិងកំពុងបំពេញ ការងារយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការពុះពារ ជម្នះ រាល់ការលំបាកនិងបញ្ហាប្រឈមជា សកលទាំងឡាយដែលបានបង្កឡើងដោយ ភាពក្រីក្រ ទំនាស់ អំពើហិង្សា ចំណាក ស្រុក ជំងឺឆ្លងរាតត្បាតនានា ការរើស អើងនិងបប្រែបម្រួលអាកាសធាតុ ។ ជំនួសមុខ ឱ្យ
គណៈកម្មាធិការកណ្ដាល គណៈកម្មាធិការសាខា មន្ដ្រី បុគ្គលិក សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ដ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិតសូមក្រាបថ្វាយបង្គំទូលពីចម្ងាយនូវព្រះ មហាករុណាទិគុណដ៏ ជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្ដិយសកាក បាទក្រហមកម្ពុជាជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតដែលតែងតែផ្ដល់នូវព្រះ រាជូបត្ថម្ភគាំទ្រយ៉ាងធំធេងដល់
កាកបាទក្រហមកម្ពុជាក្នុងនោះមានទាំង ព្រះ រាជូបត្ថម្ភព្រះរាជទ្រព្យប្រចាំខែចំនួន១ ពាន់ដុល្លារនិងប្រចាំត្រីមាសចំនួន៣ ពាន់ដុល្លាររបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែនិងព្រះរាជូបត្ថម្ភជាច្រើនទៀតនៅក្នុងឱកាសសំខាន់ៗ ផ្សេងៗទៀត។ ជាក់ស្ដែង ក្នុងទិវាពិភពលោកនេះ កាកបាទក្រហមកម្ពុជាព្រះករុណាព្រះ មហាក្សត្រជាអម្ចាស់បានព្រះរាជូត្ថម្ភចំនួន ១ម៉ឺនដុល្លារ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្ដិ យសកាកបាទក្រហមកម្ពុជាព្រះរាជូបត្ថម្ភចំនួន១ម៉ឺនដុល្លារ ។
លើសពីនេះទៅទៀត ព្រះករុណាព្រះមហាក្សត្រជីវិតតម្កល់ លើត្បូងតែងតែយាងចុះដោយផ្ទាល់ព្រះអង្គសាកសួរសុខទុក្ខនិងញំនាំយក ព្រះ រាជអំណោយចែកជូនប្រជានុរាស្ដ្រក្រីក្រនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល ក្នុងទូទាំងប្រទេសដើម្បីជួយសម្រាលទុក្ខ លំបាករបស់កូនចៅព្រះអង្គ ។ សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិតប្រធានកាក បាទក្រហមកម្ពុជាក៏បានគោរពថ្លែង អំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែល ជាសប្បុរសជនជាតិអន្ដរជាតិដៃគូសហ ប្រតិបត្ដិការដែលតែងតែចូលរួមក្នុង មិទ្ទិញអបអរសាទរ និងជានិច្ចកាលតែង រួម
កម្លាំងសាមគ្គីភាពជួយដល់ជនរង គ្រោះដោយកត្ដាផ្សេងៗតាមរយៈកាក បាទក្រហមកម្ពុជាដែលនេះជាការផ្ដល់ នូវក្ដីសង្ឃឹមនិងភាពកក់ក្ដៅដល់ប្រជា ពលរដ្ឋគ្រប់រូប ។ ជាពិសេសចាស់ជរាគ្មាន ទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រា និងអ្នក រស់នៅជាមួយមេរោគអេដស៍ជាដើម។ សម្ដេច បានបញ្ជាក់ថា កាកបាទ ក្រហមកម្ពុជានៅបានចែករំលែកថវិការបស់ខ្លួនដើម្បីជួយដល់ មន្ទីរពេទ្យគន្ធ បុបា្ពនៅឆ្នាំ២០១២ ចំនួន១លានដុល្លារ និងនៅឆ្នាំ២០១៣ ចំនួន១លានដុល្លារ ហើយនៅឆ្នាំ
២០១៤នេះកាកបាទក្រហមកម្ពុជានឹងជួយឧបត្ថម្ភចំនួន១លាន ដុល្លារ ទៀតដល់មន្ទីរពេទ្យគន្ធបុបា្ព ។ សម្រាប់ ឆ្នាំ២០១៤នេះ កម្ពុជាបានប្រឈមបញ្ហា មួយចំនួនដូចជា អំពើហិង្សាក្នុងគ្រួសារ ជំងឺឆ្លងផ្សេងៗ គ្រោះមហន្ដរាយធម្មជាតិ គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន គ្រឿង ស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ ដែល ចាំបាច់កាកបាទក្រហមកម្ពុជាត្រូវបង្កើន កិច្ចសហប្រតិបត្ដិការឱ្យកាន់តែល្អ ប្រសើរថែមទៀតជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង
វិស័យឯកជនក្នុងការអនុវត្ដការងារ របស់ខ្លួននៅគ្រប់លំដាប់ថ្នាក់ចាប់ពី ថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានក្នុងការផ្ដល់ សេវានិងសម្របសម្រួលការងារជួយ ជនរងគ្រោះនិងបន្ដចូលរួមកាន់តែសកម្មថែមទៀត ។ មាន ប្រសាសន៍សំណេះសំណាលនា ឱកាសនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានលើកឡើងអំពីការរីកចម្រើនដែលកាកបាទក្រហមកម្ពុជា បានជម្នះកន្លងមក ។ សម្ដេចតេជោបានយក ឱកាសនេះថ្លែងការកោតសរសើរដល់ មន្ដ្រីកាកបាទក្រហមគ្រប់ជាន់ថ្នាក់អ្នកស្ម័គ្រចិត្ដកាកបាទក្រហម ព្រះសង្ឃ និង អាជ្ញាធរថ្នាក់ក្រោមជាតិដែលបានខិតខំ រួមកម្លាំងសាមគ្គីក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋរងគ្រោះនារយៈពេល បន្ដបន្ទាប់ ។ ជារៀងរាល់ឆ្នាំយើងបានជួប ជុំគ្នានៅទីនេះយើងបានរួមគ្នាដើម្បីធ្វើ
សកម្មភាពមនុស្សធម៌ ។ កាកបាទក្រហមកម្ពុជាមានការរីក ចម្រើនយ៉ាងខ្លាំងក្រោយពេលដែលកាកបាទក្រហមកម្ពុជាតាមរយៈការផ្ដល់ អំណាច និងលទ្ធភាពដល់សាខា និង អនុសាខាដើម្បីងាយស្រួលក្នុងការចុះ ជួយប្រជាពលរដ្ឋរងគ្រោះបានទាន់ពេល វេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់ បំផុត ។ ក្រៅពីនោះកាកបាទក្រហម កម្ពុជាបានធ្វើជាសេនាធិការដ៏មាន ប្រសិទ្ធភាពខ្ពស់របស់អាជ្ញាធរសាធារណៈនិងបានឆ្លើយតបភ្លាមៗជាមួយ គ្រោះ មហន្ដរាយផ្សេងៗ ។
សម្ដេចតេ ជោបានសម្ដែងការព្រួយបារម្ភចំពោះការប្រែប្រួលអាកាសធាតុ ដែលបានបណ្ដាលឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើមដែលទាមទារឱ្យមានការប្រុងប្រយ័ត្ននិងការ ចូលរួមពីសប្បុរសជនថែមទៀតដើម្បីជួយដល់ ប្រជាពលរដ្ឋរងគ្រោះដោយបញ្ហាគ្រោះធម្មជាតិផ្សេងៗ ។ សម្ដេចបានថ្លែងការ កោតសរសើររបស់ក្រុមយុវជនស្ម័គ្រ ចិត្ដកាកបាទក្រហមដែលបានធ្វើកំពុង ធ្វើនិងបន្ដធ្វើដើម្បីវឌ្ឍនភាពសង្គម។ ប្រទេសកម្ពុជាយើងបានធ្វើដំណើរបោះ ជំហានមួយយ៉ាងឆ្ងាយ ។ ប៉ុន្មានឆ្នាំចុង ក្រោយនេះកាកបាទក្រហមកម្ពុជាផ្ដោតសកម្មភាពទៅលើយុវជនក្នុងនោះ សកម្មភាពជាក់ស្ដែងបានបង្ហាញនៅឆ្នាំកន្លងមកយុវជនបានធ្វើការងារ សង្គម ជាច្រើន ក្នុងនោះមានការចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ការងារផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មិត្ដអប់រំមិត្ដ និងការងារ សង្គមជាច្រើនទៀត ។ សម្ដេចតេ ជោបានបញ្ជាក់ថា មានបញ្ហាជាច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយក្នុងនោះមានបញ្ហា គ្រោះធម្មជាតិ និងការកាត់បន្ថយអត្រាស្លាប់រវាងមាតា នឹងទារកនិងការប្រយុទ្ធនឹងជំងឺឆ្លងផ្សេងៗទៀតដែលជាបញ្ហាត្រូវរួម គ្នាដោះស្រាយពីសំណាក់យុវជនទាំងអស់ ។
សម្ដេច បញ្ជាក់ទៀតថា គ្មានអ្នកណា ម្នាក់មកចូលរួមជាមួយកាកបាទក្រហម កម្ពុជានៅពេលដែលយើងចាយប្រាក់ កាសមិនចំទិសដៅ គ្មានតម្លាភាព និងគណនេយ្យភាពនោះទេ។កាកបាទក្រហមកម្ពុជាបានបង្កើតទំនុកចិត្ដកាន់តែ ខ្លាំង មិនត្រឹមតែក្នុងប្រទេសទេ ។ សម្ដេច បានថ្លែងអំណរគុណចំពោះ សប្បុរសជននានានិងដៃគូសហការមិនថានិន្នាការនយោបាយបែបណានោះទេ ដែលបានចុះជួយប្រជាពលរដ្ឋនានាតាមមូលដ្ឋានដោយផ្ទាល់ និងតាមរយៈកាកបាទក្រហមកម្ពុជា ។
សម្ដេចក៏បានថ្លែង អំណរគុណផងដែរដល់កាកបាទក្រហម កម្ពុជាដែលបានផ្ដល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ។ បន្ទាប់ មកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បាន អញ្ជើញទទួលថវិកាពីសប្បុរសជនជាតិ អន្ដរជាតិនិងដៃគូសហការសម្រាប់ទ្រទ្រង់ សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជានៅឆ្នាំ២០១៤បន្ដទៀតដែលទទួល បានថវិកាជាង១៤.៣៦០.៩៩៧ដុល្លារ និងទស្សនាពិព័រណ៍រូបថតសកម្មភាព របស់កាកបាទក្រហមកម្ពុជានារយៈពេលកន្លងមក ៕ –